គួរឲ្យសោកស្តាយណាស់! យន្តហោះនៅចិនមួយ ធ្លាក់ចុះយ៉ាងលឿនបំផុត ស្លាប់មនុស្សទាំងអស់ ១៣២ នាក់

អ្នកទស្សនា
696
0/ AKlasseAuto Promotion
2022-03-Chinese-Air.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

  • ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

តាមរយៈសារព័ត៌មានក្នុងប្រទេសចិន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា យន្ដហោះ Boeing ធន់ធំ 737-800 ក្នុងជើងហោះហើរ ប៉ែកខាងកើតរបស់ប្រទេសចិន (China Eastern Airline) ផ្ទុកអ្នកដំណើរ ១២៣ នាក់ និងបុគ្គលិកអាកាសចរណ៍ ៩នាក់ទៀត បានធ្លាក់ពេលកំពុងហោះហើរ បណ្ដាលឲ្យមនុស្សដែលនៅក្នុងនោះស្លាប់ទាំងអស់។ 

រូបភាព៖ យន្ដហោះ Boeing 737-800 ដែលធ្លាក់ (Outlook)
រូបភាព៖ យន្ដហោះ Boeing 737-800 ដែលធ្លាក់ (Outlook)

បើតាមការឲ្យដឹងពីរដ្ឋបាលអាកាសចរណ៍ចិន (CAAC) បញ្ជាក់ថា យន្តហោះដែលធ្លាក់នេះស្ថិតក្នុងការគ្រប់គ្រង របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ធ្វើដំណើរពីតំបន់ Kunming ទៅ Guangzhou នឹងបានជួបឧប្បត្តិវហេតុនេះកាលពីថ្ងៃទី ២១ ដោយធ្លាក់ពីរយៈកម្ពស់ ៧៦២០ ម៉ែត្រ ក្នុងពេលតិចជាង ២នាទី ទៅលើកំពូលភ្នំមួយកន្លែងក្នុងតំបន់ Guangxi។ 

នេះបើយោងតាមព័ត៌មានពីរ៉ាដារតាមដានដំណើរយន្ដហោះ Flightradar24 បានបង្ហាញថា ក្នុងរយះពេល ៥០នាទីបន្ទាប់ពីចេញហោះហើរ យន្ដហោះចាប់ផ្ដើមមានល្បឿនមិនប្រក្រតី លុះ ១២នាទីក្រោយមក វាក៏ចាប់ផ្ដើមដាំក្បាលចុះហើយធ្លាក់តែម្ដង។

បន្ទាប់ពីហេតុកាណ៍បានកើតឡើងភ្លាមៗ លោកប្រធានាធិបតីចិន Xi Jinping បានបញ្ជាឲ្យក្រុមអ្នកសង្រ្គោះ ចេញប្រតិបត្តិការស្វែងរកជនរងគ្រោះដែលមកដល់ពេលនេះមិនទាន់មានសញ្ញាឃើញមាននរណានៅរស់រានមានជីវិតនោះទេ ចំពោះមូលហេតុនៅពីក្រោយការធ្លាក់នេះ គេនៅមិនទាន់បានដឹងច្បាស់នៅឡើយដែរ ដោយពេលនេះកំពុង ស្ថិតក្នុងដំណាក់កាលស្វែងរកប្រអប់ខ្មៅ តែអ្នកជំនាញពីរដ្ឋបាលអាកាសចរណ៏ចិន បានសន្និដ្ឋានថា វាអាចបណ្ដាល មកពីម៉ាស៊ីនយន្ដហោះមានរលត់នៅពាក់កណ្ដាលពេលហោះហើរ នាំឲ្យអាកាសយានិក បាត់បង់ការគ្រប់គ្រង ដែលបង្កឲ្យមានរឿងនេះកើតឡើង។ 

គួររំឭកថា ខ្សែយន្ដហោះត្រកូល ៧៣៧ NG នេះ​ជាជើងយន្ដហោះដែលមានប្រជាប្រិយភាពជាងគេ លំដាប់ទី ៣ក្នុងប្រទេសចិន និងបានបម្រើការក្នុងវិស័យហោះហើរនេះក្នុងរយៈយូរឆ្នាំមកហើយ ដោយពុំធ្លាប់មានបញ្ហាធ្ងន់ធ្ងរដូចនេះឡើយ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Associated Press។ 

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More