និយាយពីឈ្មោះ Toyota Corolla នៅស្រុកខ្មែរ នរណាមិនស្គាល់ ហើយពេញនិយមខ្លាំងទៀតផង មិនចាញ់ Camry ប៉ុន្មានទេ។
ជាបងប្អូនជីដូនមួយនឹងគ្នា តែអភ័ពអីវាត្រូវបានគេដាក់ដំណែងឲ្យទាបជាងគេ រាប់តាំងពីរូបរាង ម៉ាស៊ីន និងប្រព័ន្ធមួយចំនួនទៀត។ តែមិនប្រាកដថាអន់រហូតដែរ មានអ្នកប្រើ Corolla ខ្លះសរសើរដកចិត្តមិនរួចផង ពិសេសត្រង់ ប្រអប់លេខ ម៉ាស៊ីនដំណើរការបានល្អ វាស៊ីសាំងតិចសន្សំសំចៃច្រើន គ្រឿងបន្លាសក៏ធូថ្លៃ ជាង Camry និងពន្ធផ្លូវត្រឹមតែ ៨ ម៉ឺនរៀលប៉ុណ្ណោះបើគិតមកដល់ឆ្នាំ ២០២២ នេះ ។
បើគិតដល់ពេលនេះ ក្រុមហ៊ុន Toyota បញ្ចេញ Corolla ដល់ ១២ ជំនាន់ទៅហើយ ។
Advan Auto សូមយកជំនាន់ទី ៩ ពីឆ្នាំ ២០០៣ ដល់ ២០០៨ ដែលកំពុងនិយមខ្លាំងក្នុងចំណោម ម៉ូឌែល Corolla ជំនាន់ផ្សេងៗទៀតមកបកស្រាយ និងបើកបង្ហាញស្រាយចម្ងល់ចំណុចពិសេសខ្លះៗ ។
សូមបញ្ជាក់ថា Corolla ជំនាន់ទី ៩ មានបីជម្រើសរួមមាន CE, S, និង LE ដែលមានរូបរាងដូចដែលបានឃើញនៅ
កម្ពុជាសព្វថ្ងៃនេះ ។ ក្រុមហ៊ុន Toyota ផលិតសម្រាប់តែទីផ្សារអាមេរិក និងអាស៊ីយើងតែប៉ុណ្ណោះ។ សម្រាប់ប៉ែកអុឺរ៉ុបនិងប្រទេសដ៏ទៃទៀត គឺមានរូបរាងផ្សេងៗ ។ ចំពោះទីផ្សារកម្ពុជាពេញនិយមតែប្រភេទ S និង LE តែប៉ុណ្ណោះ ។
ចំពោះភាពខុសគ្នារវាង ប្រភេទ Corolla S គឺខាងក្រៅនៃតួឡានបានបំពាក់នៅ ស្មាច់ឆៀងខាងមុខ ខាងមុខតែងតែមានពិលកាងនិងខាងក្រោយមាន ស្ព័យល័រ(Spoiler) ចំណែកខាងក្នុងពណ៌ប្រផេះខ្មៅ។
ចំពោះ LE ខាងក្រៅធម្មតា ខាងក្នុងពណ៍លឿងមើលទៅស្រស់ស្អាត បើជាប្រភេទ Full Option វិញបំពាក់ពិលកាង ដំបូលបើក មានបាស់ JBL និងពោងសុវត្ថិភាព ៦គ្រាប់ ហ្វរមីកាឈើ កៅអីស្បែក មានប៉ូតុងបញ្ជាមុខងារមួយចំនួន មិនមានលក្ខណះពិសេសអ្វីប្លែកទេ តែ LE ផាត់ក្រែមថែមម្សៅ លក់រាងថ្លៃជាងគេបន្ដិចហើយ។
មិនខុសអ្វីច្រើនទេ វាជាប្រភេទ Sedan ទ្វា ៤ កៅអី ២ជួរ ជិះគ្នា៤ ទៅ ៥ នាក់ដែរ បើធៀបនិង Camry ឆ្នាំដូចគ្នា Corolla មិនទូលាយឡើយ។
Toyota បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងឲ្យ Corolla ចំណុះ ១.៨ លីត្រ ផលិតកម្លាំង ១៣០សេះ កម្លាំងរមួល ១២៥ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD)។
បើកលឿនបំផុតបាន ១៨៦ គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ស៊ីពេល ១០.៥ វិនាទី។
កម្រិតស៊ីសាំងវិញក្នុងក្រុង ៨លីត្រ និងក្រៅក្រុងផ្លូវលាតស៊ី ៦លីត្រក្នុង១០០គីឡូម៉ែត្រ ចាក់មួយពេញបាន៥០លីត្រ ។
ប្រព័ន្ធសុវត្ថិភាព និងជើងក្រោមវិញគួរសម វាទទួលបានផ្កាយ ៥ លើការវាយតម្លៃសុវត្ថិភាពពីនាយកដ្ឋានសុវត្ថិភាពចររាចរណ៍
ផ្លូវគោកអាមេរិក ។
ជើងក្រោមប្រើយ៉ាន់កង់ ១៥អីង ហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងតាំប៉ួ ជំនួយដោយ ABS ។
ខាងមុខបំពាក់បូមនិងរឺស័រធម្មតា (MacPherson Strut) និងបន្ថែម Independent Suspension វាធ្វើការឯករាជផ្សេងពីគ្នា នៃកង់សងខាងផ្នែកខាងមុខ និងផ្នែកខាងក្រោយបំពាក់បូមនិងរឺស័រដាច់ដោយឡែកប្រភេទTorsion Beam ដូច្នេះហើយពេលដឹកលើសកម្រិត ឬជិះគ្នា ៥ ទៅ ៦នាក់រាងដាបបន្ដិចហើយ តែវាទប់លំនឹងបានគ្រាន់បើជាងបូមនិងរឺស័រ MacPherson Strut ។
ប្រវត្តិអូសឡានចូលរោងចក្រវិញ របាយការណ៍ពី Autoblog បញ្ជាក់ថា Corolla ជំនាន់ទី ៩ ញឹកញ៉ាប់ដល់ទៅ ១៤ ដងឯណោះ បញ្ហាភាគច្រើនលើពោងសុវត្តិភាព និងប្រព័ន្ធភ្លើង។
តម្លៃក្នុងស្រុកស្លាកលេខចន្លោះពី ៧៥០០ ដុល្លាទៅ ១២០០០ ដុល្លារ អាស្រ័យលើស្លាកលេខខ្ពស់ទាប ឆ្នាំ ពណ៍ Option កម្រិតគុណភាពជាដើម។
ជារួមមក សន្ទុះល្បឿនប៉ុណ្ណឹងវាសក្កិសមដែរ សម្រាប់ផ្លូវស្រុកខ្មែរយើង មើលទៅសមសួនដែរតើ គ្រាន់តែតូចជា ង ស្រាលជាងនិងចង្អៀតជាង Camry តែបន្ដិចហ្នឹង សំខាន់សន្សំសំចៃខ្ពស់
ការចំណាយក៏តិចតាមនឹងដែរ។
អត្ថបទ៖ BunSak
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ