ក្រុមហ៊ុន Ford បានបញ្ចេញម៉ូឌែល Pick Up ថ្មី្មមួយទៀតត្រកូល Ranger ជំនាន់ទីមួយនៅឆ្នាំ១៩៨២ ដែលពាក់កណ្ដាល ២០២២ នេះ ដល់ជំនាន់ទី ៥ ទៅហើយ។ តែក្នុងមួយជំនាន់ៗ Ford ធ្វើការប្រែរូបរាងក៏ដូចជាមុខងាមួយចំនួនរហូតដល់ ៥ ទៅ ៦ ដងក៏មានដែរ ដូចជាជំនាន់ទី៣(១៩៩៨ ដល់ ២០១៨) ជាដើម Ford Ranger បានកែប្រែទម្រង់មិនតិចជាង ៦ ដងឡើយ។
សន្ទុះនៃការប្រើប្រាស់រថយន្ដ Ford Ranger នៅកម្ពុជាមានការកើនឡើងខ្លាំងមែនទែន ចាប់ពី២០១៦ កំណែទម្រងលើកទី ៦ បីឆ្នាំចុងក្រោយ(២០១៦-២០១៨)នៃជំនាន់ទី៣ ធ្វើការផ្លាស់ប្ដូរ រាងខាងក្រៅ ចង្កៀង ប៉ាណា និងខាងក្នុង កៅអី តាបឡូ ប្រពន្ធ័បច្ចេកវិទ្យាថ្មីទាំងស្រុង ដែលធ្វើអោយរថយន្ដ Pick Up មួយនេះជោគជ័យកើបលុយសម្បើមណាស់ ជុំវិញពិភពលោក ក៏ដូចជានៅកម្ពុជាជាដើម។
គួរបញ្ជាក់ដែរថា នៅស្រុកខ្មែរ Ranger ដាក់លក់តែ ៥ ម៉ូឌែលប៉ុណ្ណោះដូចជា៖ XL, XLS, XLT, Wildtrak, និង Raptor
ហើយអ្វីដែល Advan Auto ចង់និយាយថ្ងៃនេះគឺ អាបងធំទី២ Ranger Wildtrak ជំនាន់ទី៤ (ឆ្នាំ២០១៩ ដល់២០២២) នេះឯង ទាំងរូបរាង និងបរិក្ខាខាងក្នុងផ្សំគ្រឿងអ្វីពិសេសខ្លះ បានជានៅស្រុកខ្មែរសម្បូគេជិះម្លេះ។
វាប្រើម៉ាស៊ូត កម្រិតស៊ីប្រេងជាមធ្យមប្រមាណជា ៨.៥ លីត្រ ដោយក្នុងក្រុង ៩.៨ លីត្រ និងក្រៅក្នុង៧.៥លីត្រក្នុងមួយ ១០០ គីឡូម៉ែត្រ ចាក់មួយពេញបាន ៨០លីត្រ រត់បានប្រមាណជា ៩៥២ គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោមកែប្រែតិចតួចមិនខុសប្លែកច្រើនទេ យ៉ានកង់ទំហំ ១៨ អីញ ជាមួយនិងហ្វ្រាំងគៀបពីមុខ ហ្វ្រាំងតាំប៉ួពីក្រោយ ជំនួយដោយ ABS ខាងមុខបំពាក់ បូមរឺស៊រ (MacPherson Strut) ជាមួយស្លាបប្រជៀវឌុប(Double Wishbone) ខាងក្រោយប្រើជាជន្ទៀស ជំនួយដោយបូមដែលប្រើប្រេង(Hydraulic double acting shock absorber) វាជួយកាត់បន្ថយបានច្រើនពីការលាក់ សម្លេងរំខានពីខាងក្រៅ និងមានភាពរឹងមាំងជាងមុន។
វាមានទំហំប្រវែង ៥៣៨៩ម.ម ទទឹង ១៨៥០ម.ម កម្ពស់ ១៨៤៨ម.ម កម្ពស់ពីដីមកបាត ២៣២ម.ម ទ្រុងក្រោយប្រវែង ១៥៥០ ម.ម ទម្ងន់ ២២៦០គីឡូក្រាម ដឹកបានជិត ១០០០គីឡូ និងអាចសណ្ដោងបាន ៣៥០០គីឡូបន្ថែមទៀត។
បើនិយាយពីការផ្លាស់ប្ដូរវិញ ផ្នែកខាងក្រៅ វាមានប៉ាណាប្លែកពីឆ្នាំចាស់ទាំងស្រុងស្រោបដោយក្រូម បន្ថែមសែនស៊រ ២គ្រាប់ទៀត ចង្គៀងគុជ HID ច្បាស់ល្អជាមួយនឹង Daytime running light និងពិលកាងរាងជ្រុងប្រភេទ LED ដាច់ចេញពីប៊រឌាកាងខាងមុខ។ ស្ដុបក្រោយប្រើ LED តែមអក្សររាងឌិតធំៗជាងមុននិងរនាំងគូទខាងក្រោយ កែប្រែបានល្អដោយ ប្រើសោរចាក់ និងប្រភេទរឺស៊រងាយស្រួលបើកបិទ ទោះអ្នកប្រើដៃអស់កម្លាំង ក៏អាចលើកទាញបាន។
ខាងក្នុងវិញអ្វីដែលប្លែកក្នុងប្រវត្តិសាស្រ្ត Ford បានបំពាក់ Smart Key ពីរគ្រាប់ មានប៉ូតុង Power Start ឲ្យបងធំទីពីនេះកាន់តែមានសម្រស់ជាងមុន កុំអោយចាញ់អាព្រូស ០៤។ ជាមួយនិងអេក្រង់ថាច់ ៨ អីញ អាចភ្ជាប់ជាមួយនិង Android Auto និង Apple Carplay ។ ជារួមខាងក្នុងប្រណិតជាងឆ្នាំចាស់គ្រាន់បើ កៅអី តាបឡូស្បែកសុទ្ធលក្ខណៈ Priumerm និងផ្នែកខ្លះៗទៀតដូចជា កុងទ័រស្ក្រីន LED និងប៉ូតុងសារ៉េភ្លើងខ្ពស់ទាបជាដើម។
ចំពោះប្រពន្ធ័សុវត្ថិភាព បច្ចេកវិទ្យាដែល Ford បំពាក់បន្ថែមអោយកាន់តែទំនើបជាងឆ្នាំមុននៅ Ranger Wildtrak ឆ្នាំ ២០១៩ នេះរួមមាន៖
សរុបមកទំនើបដែរតើ ខាងក្នុងក៏ស្អាតទូលាយ រូបរាងអាចទទួលយកបាន សម្ថភាពជើងក្រោមក៏អេមគួរសម សម្រាប់បងប្អូនដែលចង់ប្រើប្រាស់ Ford ២០២២ ឬ២០២៣ តែអត់មានថវិកាគ្រប់ Ranger ២០១៩ នេះក៏មិនអន់ដែរ
មានចន្លោះពី ៣០០០០ដុល្លារក្រាស ទៅ ៤០០០០ ដុល្លារស្ដើង អាចពិចារណាបាន។
ហើយថ្លៃចំណាយពេលជួលជុលរាងថ្លៃគួសមដែរខ្ទង់ ២០០ ដុល្លារទៅ ៦០០ ដុល្លារជាង តាមកម្រិតជាក់ស្ដែង។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ