Ford ប្រកាសឲ្យម្ចាស់ឡាន ៣៥ ម៉ឺននាក់ ទុកឡានក្រៅផ្ទះ ការពារមានបញ្ហាឆេះឡានដោយចៃដន្យ

អ្នកទស្សនា
1609
0/ AKlasseAuto Promotion
2022-05-ww.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ Ford ទើបតែបានដាក់ប្រកាសជូនដំណឹងដល់ម្ចាស់រថយន្ដ Ford ជាង ៣៥ ម៊ឺននាក់ ដែលស្មើនឹងរថយន្ដជាង ៣៩ ម៊ឺនគ្រឿង ឲ្យយករថយន្ដរបស់ខ្លួនទៅត្រួតពិនិត្យ និងចតរថយន្ដក្រៅផ្ទះ ឬទីចំហរ ដោយសារខ្លាចមានបញ្ហាឆាបឆេះរថយន្ដដោយចៃដន្យ។ 

រូបភាព៖ Ford Expedition ឆាបឆេះ ដែលត្រូវគេថតបាន
រូបភាព៖ Ford Expedition ឆាបឆេះ ដែលត្រូវគេថតបាន

បើតាមទិន្នន័យពី Ford បានបង្ហាញថា រថយន្ដដែលបានជួបហេតុការណ៍ឆេះនេះមានចំនួន ១៦ គ្រឿង ដែលក្នុងនោះ ១២ គ្រឿង​គឺឆាបឆេះទាំងចតចោលមិនបានដំណើរការ ដោយភាគច្រើនឆេះចេញពីតំបន់ម៉ាស៊ីនផ្នែកខាងក្រោយ ក្បែរ​កន្លែងអ្នកដំណើរខាងមុខ ជាហេតុនាំឲ្យ Ford មានការព្រួយបារម្ភ និងណែនាំឲ្យអតិថិជនចតរថយន្ដនៅក្រៅផ្ទះ ឬបន្ទប់បិទជិត ដើម្បីជៀសវាងការរាលដាលឆេះទៅទីតាំងផ្សេងៗទៀត នេះបើតាមការចុះផ្សាយរបស់ CNBC

រូបភាព៖ Ford Expedition 2020
រូបភាព៖ Ford Expedition 2020

Ford បានឲ្យដឹងដែរថាខ្លួននៅមិនទាន់មានភាពច្បាស់ការនៅឡើយទេ ថាបណ្ដាលមកពីមូលហេតុអ្វី តែបើតាមការស្រាវជ្រាវ បានបង្ហាញថា រថយន្ដ Ford ដែលរងការប៉ះពាល់ភាគច្រើនគឺ Ford SUV ដែលផលិតក្នុងរង្វង់ខែ ធ្នូ ឆ្នាំ ២០២០ ទៅ ខែមេសា ឆ្នាំ ២០២១ រួមមាន Ford Expedition និង Lincoln Navigator (Ford) ដោយ Ford បច្ចុប្បន្នកំពុងរៀបចំស្រង់ទិន្នន័យ រថយន្ដដែលអាចមានបញ្ហា ហើយជូនដំណឹងដល់ម្ចាស់រថយន្ដនោះឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន នេះបើតាមសេចក្តីប្រកាសរបស់ Ford ផ្ទាល់។

រូបភាព៖ Lincoln Navigator 2020 (Ford)
រូបភាព៖ Lincoln Navigator 2020 (Ford)

ក្នុងនោះដែរ USA TODAY ក៏បានចុះផ្សាយដែរ ក្រៅតែពីបញ្ហាឆេះម៉ាស៊ីន ក្រុមហ៊ុន Ford ក៏បានដាក់សេចក្ដីជូនដំណឹងមួយទៀតប្រមូលរថយន្ដ pick up ធន់ធ្ងន់សេរីឆ្នាំ ២០១៦ ជាង ៣១ ម៊ឺនគ្រឿង ដូចជា Ford F-250, F-350 និង 450 ចូលរោងចក្រពិនិត្យឡើងវិញផងដែរ ដោយសារតែបញ្ហាពោងសុវត្ថិភាព មិនរលាស់ ឬងាប់ពោងសុវត្ថិភាព ដែល Ford នឹងជូនដំណឹងដល់ម្ចាស់ឡានដែលមានបញ្ហានៅរង្វង់ថ្ងៃទី ១៥ ខែកក្កដា​ ហើយធ្វើការជួសជុលដោយឥតគិតថ្លៃ។

រូបភាព៖ Ford F-450 2016
រូបភាព៖ Ford F-450 2016

បន្ថែមពីនេះ រថយន្ដ Ford អគ្គិសនី SUV ម៉ូដែល Mustang Mach-E ឆ្នាំ ២០២១ ចំនួន ៤៦៤ គ្រឿង ក៏ត្រូវ Ford ប្រកាសប្រមូលមកពិនិត្យឡើងវិញដែរដោយសារតែមានបញ្ហាប្រព័ន្ធ Software ដែលបញ្ជាទៅប្រព័ន្ធផ្ដល់ថាមពល ដំណើរការមិនប្រក្រតី ដោយម្ចាស់រថយន្ដនឹងទទួលសារជូនដំណឹងក្នុងរង្វង់ចុងខែ ឧសភា ហើយ Ford នឹងធ្វើការ Update ប្រព័ន្ធ Software ជូន ឥតគិតថ្លៃផងដែរ។ 

រូបភាព៖ Ford Mustang Mach E 2021

 អត្ថបទ៖ Andra  AdvanAuto …………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More