ឆ្នាំ២០២២នេះ ចង់ជិះ Pick Up តម្លៃ១ម៉ឺនដុល្លារជាង ទៅ២ម៉ឺន អាចពិចារណាលើ ៤ម៉ូឌែលនេះបាន

អ្នកទស្សនា
4243
0/ AKlasseAuto Promotion
Untitled-1.jpg

និយាយចំពោះ Pick Up ស្រុកខ្មែរយើងមានមិនតិចទេ តែសម្រាប់ឡានដែលមានតម្លៃ ១ម៉ឺន ទៅ២ម៉ឺនដុល្លារ ក៏មានមិនច្រើនដែរ។ ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងលើកយក Pick Up ៤ម៉ូឌែល កំពុងតែពេញនិយមសម្រាប់ការប្រើប្រាស់របស់បងប្អូនយើង។ ចង់ដឹងថាទាំង៤ម៉ូឌែលនេះមានឡានអ្វីខ្លះ ចំពោះកម្លាំង កម្រិតស៊ីសាំង ខុសគ្នាដូចម្ដេចខ្លះ? តាមដានទាំងអស់គ្នា!

១. Nissan Frontier ឆ្នាំ២០០៥ ដល់២០០៨ សមត្ថភាពខ្លាំងគួរសម ម៉ាស៊ីន៦ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ៤.០លីត្រ ផលិតកម្លាំង ២៦៥សេះ និងកម្លាំងរមួល ២៨៤ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ល្បឿនអតិបរិមា ២២៣គីឡូម៉ែត្រ/ម៉ោង បង្វិលកង់ដោយប្រភេទប៉ុងមួយ (RWD) និងប៉ុងពីរ(4WD)។

ចំពោះកម្រិតស៊ីសាំង រាងគ្រាន់បើដែរ ដោយក្នុងក្រុង ១៧លីត្រ និងក្រៅក្រុងផ្លូវលាត ១៤លីត្រក្នុង១០០គីឡូម៉ែត្រ។ ជើងក្រោម បំពាក់ស្លាបប្រចៀវឌុប Double Wishbone អមមកជាមួយប្រភេទប្រព័ន្ធឯករាជ្យ Independent Suspension ខាងមុខ និងផ្នែកខាងក្រោយ ភ្ជាប់ជាមួយនឹងជន្ទាស Leaf Spring អមដោយ Solid Live axle ។ គួបផ្សំជាមួយនឹង យ៉ាន់កង់១៧អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយ ដែលជំនួយដោយ ប្រព័ន្ធហ្រ្វាំង ABS លើកង់ទាំងបួន ធ្វើឲ្យ Nissan Frontier បើកបរនឹងល្អ  និងដឹកធ្ងន់បាន គ្រាន់តែហ្រ្វាំងមិនសូវស៊ីប៉ុណ្ណោះ ។

វាមានប្រវែង ៥២២០ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៧៨០ ម.ម ពីដីមកបាត ២៥៦ ម.ម ទម្ងន់ ១៩២៤ ម.ម ទ្រុងខាងក្រោយប្រវែង ១៥៧០ ម.ម  អាចដឹកបាន ៧០០គីឡូក្រាម និងសមត្ថភាពអូសសណ្ដោង ២៨៦០គីឡូក្រាម ។

ចំពោះខាងក្នុង មិនមានអ្វីដែលប្លែកនោះទេ ដូចទៅនឹងរថយន្ដ Pick Up ស៊េរីឆ្នាំ២០០៥ ដ៏ទៃទៀតដែរ  មានប៉ូតុងបញ្ជាមុខងារមួយចំនួន កៅអីកាំមីញ៉ៃពីជួរ អាចញាត់គ្នា៦នាក់បាន តែចំពោះ Nissan Frontier ខាងក្នុងមិនសូវជាទូលាយប៉ុន្មានទេ។

តម្លៃវិញរាងធូរគួរសម អាចរកទិញបានចន្លោះពី១០០០០ដុល្លារ ទៅ១៨០០០ដុល្លារ អាស្រ័យតាមប្រភេទស្លាកលេខ ក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែង។ តែចំពោះប្រភេទ មួយបាំងកន្លះ អាចទិញបានក្នុងតម្លៃក្រោម ១០០០០ដុល្លារ ឬលើនេះតិចតួច។

២. Nissan Navara ឆ្នាំ២០០៥ ដល់២០០៨

ដោយឡែកចំពោះ Navara ដែលប្រើម៉ាស៊ីនម៉ាស៊ូត គឺសម្រាប់នាំចូលទៅបណ្ដាប្រទេសប៉ែកអុឺរ៉ុប និងអាស៊ីជាដើម។ វាក៏មានប្រភេទម៉ាស៊ីសាំងផងដែរ តែសម្រាប់ទីផ្សារកម្ពុជាយើង ភាគច្រើនគឺនាំចូលប្រភេទម៉ាស៊ូត ដែលធ្វើអោយ Nissan Navara មានតម្លៃថ្លៃជាង Frontier បើទោះបីជា ឆ្នាំផលិតដូចគ្នាក៏ដោយ។

វាដំណើរការដោយម៉ាស៊ីនម៉ាស៊ូត មាន ៤សុីឡាំង មុខកាត់ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៧៤សេះ កម្លាំងរមួល ២៩៧ផោនហ្វីត អាចបើកលឿនបំផុតបាន ១៧៥គីឡូម៉ែត្រ/ម៉ោង ដែលខ្មែរយើងហៅថាម៉ាស៊ីនតូច។

កម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះតាមការបើកបរជាក់ស្ដែង។

ម៉ាស៊ីនមួយជម្រើសទៀតគឺ ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល រហូតដល់ ៤០៣ផោនហ្វីត អាចបើកលឿនបំផុតបាន ១៩៥គីឡូម៉ែត្រ/ម៉ោង។

សម្រាប់ម៉ាស៊ីនធំបែបនេះ វាសុីប្រេងចន្លោះ ៩លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច។

ម៉ាស៊ីនទាំងពីរនេះ មានជម្រើសរត់ដោយប្រអប់លេខ ៥វគ្គអូតូ និង ៦វគ្គលេខដៃ បង្វិលកង់ដោយ ប្រភេទ (2WD, 4WD)។

ជើងក្រោមខុសពី Frontier ដោយបំពាក់ជាស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ អញ្ចឹងវាទប់លំនឹងល្អជាង Frontier និងខាងក្រោយជា ជន្ទាស់ Leaf Spring ងាយស្រួលក្នុងការដឹកទម្ងន់បានច្រើន។ ប្រើយ៉ានកង់ ១៦អីញ ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងក្រោយជាហ្វ្រាំងត្រឡោក ជំនួយដោយប្រព័ន្ធ ABS។

វាមានប្រវែង ៥២២០ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៧៨០ ម.ម ពីដីមកបាត ២៥៦ ម.ម ទម្ងន់ ២០៥០ ម.ម ទ្រុងខាងក្រោយប្រវែង ១៥៧០ ម.ម  អាចដឹកបាន ១០៦៥គីឡូក្រាម និងសមត្ថភាពអូសសណ្ដោង ៣១១៥គីឡូក្រាម ៣តោនជាងឯណោះ។

ចំពោះខាងក្រៅ និងខាងក្នុង មិនមានអ្វីដែលប្លែកជាមួយ Frontier ឡើយគ្រាន់តែខុសប្លុកម៉ាស៊ីន និងសមត្ថភាពកម្រិតសុីប្រេងប៉ុណ្ណោះ។

តម្លៃទីផ្សារបច្ចុប្បន្នចន្លោះពី ១៥០០០ដុល្លារ ទៅ ២២០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត និងភិនភាគជាក់ស្ដែង។ បើធៀបនិង Nissan Frontier អាចថ្លៃជាង ខ្ទង់២០០០ដុល្លារ ទៅ៣០០០ដុល្លារជាងអីដែរ។

៣. Toyota Tacoma ឆ្នាំ២០០៥ ដល់២០១០

Tacoma បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ស៊ីឡាំង ៤.០លីត្រ បង្កើនកម្លាំង ២៤៥ សេះ កម្លាំងរមួល ២៨២ Nm ល្បឿនលឿនបំផុត ២៣០គីឡូ/ម៉ោង ប្រើប្រអប់លេខ ៦ វគ្គអូតូ បំពាក់ប៉ុងដែលជំនួយដោយអេឡិចត្រូនិក កាប់ពីតាស រត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ (AWD) ។

កម្រិតស៊ីសាំងវិញចេញពីរោងចក្រ កាលជិត២០ឆ្នាំមុន ការបើកបរក្នុងក្រុង ១៧លីត្រ និងក្រៅក្រុង ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច។

ប្រព័ន្ធជើងក្រោម​ ប្រើជើងក្រោមខាងមុខបំពាក់ស្លាបប្រចៀវឌុប (Double Wishbone) ជាមួយនិងប្រព័ន្ធឯករាជ Independen Suspenson ខាងក្រោយប្រើជាមួយនិងជន្ទៀស (​Leaf Spring) ដើម្បីដឹកទម្ងន់។ ប៉ុន្តែសម្រាប់ការបើកបរលើផ្លូវធម្មតា មិនមានដឹកទម្ងន់ធ្ងន់ វាអាចនឹងរលាក់ឬលោត។ ប្រើយ៉ាន់កង់ ទំហំ ១៨អុីញបំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងផ្នែកខាងក្រោយជាហ្វ្រាំងត្រឡោក  ជំនួយដោយប្រព័ន្ធ ABS​ ដូចគេដែរ ។

វាមានប្រវែងបណ្តោយ ៥៦២១ម.ម ទទឹង ១៨៩៥ម.ម  កម្ពស់ ១៧៨០ម.ម ពីដីដល់បាតឡានប្រមាណ ២៣ ស.ម និងទម្ងន់ ១៧៩០ គីឡូក្រាម ផ្ទុកទម្ងន់បាន ៧០០គីឡូក្រាម​ និងសន្ដោងទម្ងន់បន្ថែម ១៥០០គីឡូក្រាម។ខាងក្នុងទូលាយជាង Nissan តែសមត្ថភាពដឹក និងសណ្ដោងគឺចាញ់គេបន្ដិចហើយ ចំពោះតម្លៃនៅខ្ពស់គួរសម ខ្ទង់១៦០០០ដុល្លារជាង ទៅ ២២០០០ដុល្លារ និងប្រែលប្រួលទៅតាមភិនភាគជាក់ស្ដែង។

៤. Mazda BT50 ឆ្នាំ២០១១ ដល់២០១៣

ចំពោះកម្លាំងម៉ាស៊ីន មានពីរជម្រើសដូចជា៖ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៥០សេះ កម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងជម្រើសលេខដៃ បង្វិលកង់ដោយប៉ុងមួយ (RWD) ដែលយើងតែហៅថាម៉ាស៊ីនតូច និងមានជាប្រភេទ ទ្វា២ និងទ្វា៤។កម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះទៅតាមស្ថានភាពជាក់ស្ដែង។

ម៉ាស៊ីន៤ស៊ីឡាំង ចំណុះ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង មួយ និងប៉ុង ពីរ ប្រភេទ (2WD និង 4WD=មានលេខជំនួយ 2H, 4H, 4L) ខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ។សុីប្រេងខ្ទង់ ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។

ប្រព័ន្ធជើងក្រោម ប្រើស្លាបប្រជៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយប្រើជន្ទាស Leaf Sprig បើប្រើសម្រាប់ជិះធម្មតា រាងរលាក់មិនស្រួលប៉ុន្មានទេ ព្រោះវាធ្វើតម្រូវការដឹកទម្ងន់ធ្ងន់ៗ ។

វាបំពាក់យ៉ាន់កង់ ១៧អីញ ប្រើហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ។

វាមានប្រវែង ៥៣៦៥ម.ម ទទឹង ១៨៥០ម.ម កម្ពស់ ១៨២១ម.ម ពីដីមកបាត ២០៥ម.ម ទម្ងន់ ២០០៣គីឡូក្រាម ទ្រុងខាងក្រោយប្រវែង ១៥៦០ម.ម និងអាចដឹកបានចន្លោះពី ៨៨៧ ទៅ ១១២០ គីឡូក្រាម។

ខាងក្នុងធម្មតាមិនមានអ្វីប្លែកឡើយ កៅអី២ជួរ ក្រណាត់លាយ ស្បែក បញ្ជាដោយកាច់ និងទាញមុខក្រោយដោយប្រើកម្លាំងដៃ សាមញ្ញតែទូលាយគួរសមដែរ។

តម្លៃចន្លោះពី ១៩០០០ ទៅ២៥០០០ដុល្លារជាង ឆ្នាំខ្ពស់ តម្លៃរាងខ្ពស់ជាងគេបន្ដិចមែន តែវាក៏ពេញនិយមដែរ។

សរុបមកចំណុចត្រួសៗទាំងនេះ ទាក់ទងនិងតម្លៃ កម្លាំង និងចំណុចមួយចំនួនទៀត បងប្អូនអាចពិចារណា ទៅលើតម្រូវការ នៃការប្រើប្រាស់ជាក់ស្ដែងបាន៕

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More