ឆ្នាំ ២០២២នេះ មានលុយ ៨០០០ដុល្លារ ទៅ ១០០០០ដុល្លារ អាចទិញបាន​ ឡាន ៤ម៉ូឌែលនេះ ស៊ីសាំងតិច ធន់ ហើយពេញនិយមខ្លាំងទៀត

អ្នកទស្សនា
1327
0/ AKlasseAuto Promotion
Untitled-1.jpg

និយាយពីរឿងកាន់លុយខ្ទង់ ៨០០០ដុល្លារ ដល់១០០០០ដុល្លារ យកទៅទិញឡាន ក្នុងឆ្នាំ ២០២២នេះ ប្រហែលជា ពិបាកបន្ដិច មិនដឹងថាទិញឡានអ្វី ប្រសិនបើបងប្អូនមិនសូវជាដឹងច្បាស់ ទាក់ទងនឹងហាងឆេងទីផ្សារឡាននោះទេ។

ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto នឹងលើកយក រថយន្ដស្លាកលេខ ៤ម៉ូឌែល កំពុងពេញនិយមខ្លាំង​នៅស្រុកខ្មែរ។ តម្លៃគួរសម ធន់ សុីសាំងតិច គុណភាពអាចទទួលយកបាន សម្បូរគ្រឿងបន្លាស់ បើទិញប៉ះឡានស្អាត ហើយប្រើថែទៀត លក់វិញមិនសូវជាខាតច្រើនឡើយ។

១. Toyota Prius 04-05

អាព្រូស បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៥​ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់  សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ  ដែលអាចជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ១០.៤ វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បាន ១៧០ km/h ។

ចំពោះកម្រិតស៊ីសាំងវិញ​ វាស៊ីត្រឹមតែ​ ៥​ លីត្រ/១០០km ជាមធ្យម និងក្រៅក្រុង​ ៥.២​ លីត្រ/១០០គ.ម ឬអាចលើសនេះបើសិនយើងជាន់ល្បឿន ប្រើកម្លាំងម៉ាស៊ីនច្រើន ។ វាដំណើការពាក់កណ្ដាលអាគុយ និងពាក់កណ្ដាលម៉ាស៊ីន ពេលដែលស្ទះ ឬជាន់ហ្វ្រាំងញឹកញាប់ វាប្រើកម្លាំងអាគុយដើម្បីបង្វិលកង់ ល្អសម្រាប់ប្រើប្រាស់ក្នុងទីក្រុង។

សម្រាប់ឆ្នាំផលិត ២០០៤ ឡើង ភ្ជាប់មកជាមួយប៉ូតុង Power Start/Stop និង Smart Key 3 គ្រាប់ (សម្រាប់ Prius ២០០៤ ផលិតចុងឆ្នាំ ២០០៣ មិនមាន Smart Key ទេ ត្រូវការដោតសោរដើម្បីបញ្ជេះ) ។ វាបំពាក់យ៉ាន់កង់ ១៥ អីញ ដោយហ្រ្វាំងឌីស (Disk Brake) នៅខាងមុខ និងហ្រ្វាំងតាំបួរ(Drum Brake) នៅខាងក្រោយ ជំនួយដោយប្រព័ន្ធ ABS ការពារការគៀបហ្រ្វាំង។

តម្លៃស្លាកលេខ ចន្លោះពី ៩០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាម ពណ៌ Option ជាដើម។

២.Toyota Camry 02

Camry 02 ឬ បាឡែនបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ​ រត់ដោយប៉ុងមុខ (FWD) បំពាក់យ៉ាន់កង់​ទំហំ១៦អីញ មានហ្វ្រាំងឌីស (Disk) ទាំងមុខទាំងក្រោយ ជំនួយដោយ​ប្រព័ន្ធ ABS។ ល្បឿនអតិបរិមា ១៩៨ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើពេល ៩.៤ វិនាទី។

កម្រិតស៊ីសាំង ក្នុងក្រុងច្រើនគួរសម ១០ លីត្រ/១០០គ.ម និងក្រៅក្រុងផ្លូវលាត ៧ លីត្រ/១០០គ.ម ។

បាឡែនជាឡាន Sedan ទ្វា ៤​ ខាងក្នុងទូលាយគួរសម ជិះគ្នា ៥ ទៅ ៦ នាក់ និងមានឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានច្រើនគួរសម។ ចង្កូតវាធូរស្រួលបត់បែន ផ្នែកខ្លះស្រោបដោយហ្វរមីកាឈើ និងមុខងាមួយចំនួន បញ្ជារដោយប៉ូតុងចុចជាដើម។

តម្លៃស្លាកលេខខ្ទង់ ៩០០០ ដុល្លារក្រាស់ ទៅ ១០០០០ដុល្លារជាង អាស្រ័យ លើ Option ពណ៌ និងគុណភាពជាក់ស្ដែង។

៣. Toyota Corolla 03

Toyota បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងឲ្យ Corolla ចំណុះ ១.៨ លីត្រ ផលិតកម្លាំង ១៣០សេះ កម្លាំងរមួល ១២៥ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) ប្រើយ៉ាន់កង់ ១៥អីញ ហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងស្គរ ជំនួយដោយ ABS។ បើកលឿនបំផុតបាន ១៨៦ គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ សុីពេល ១០.៥ វិនាទី។

កម្រិតស៊ីសាំងវិញ ក្នុងក្រុង ៨ លីត្រ និងក្រៅក្រុងផ្លូវលាតស៊ី ៦ លីត្រ/១០០ គ.ម។

វាជាប្រភេទ Sedan ទ្វា ៤ កៅអី ២ជួរ ជិះគ្នា៤ ទៅ ៥ នាក់ដែរ តែបើធៀបនិង Camry ឆ្នាំដូចគ្នា Corolla មិនទូលាយឡើយ ដោយសារ Toyota កំណត់សមត្ថភាពឲ្យ Corolla នៅលំដាប់ក្រោមគេជានិច្ច ។

តម្លៃបច្ចុប្បន្នទិញផ្លាកលេខ ចាប់ពី ៨០០០ ដុល្លារជាង ដល់ ១០០០០ដុល្លារជាង អាស្រ័យលើភិនភាគជាក់ស្ដែង។

៤.Toyota Rav4 01-02

RAV4 បំពាក់នៅម៉ាស៊ិន ៤ស៊ីឡាំង​ មុខកាត់ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ ល្បឿនលឿនបំផុត​ ១៨៥km/h ជាន់ស្ទុះពី ០-១០០km/h ស៊ីពេល ១០.៦វិនាទី ប្រើប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) និងមានជម្រើសប៉ុងពីរ(4WD) ជំនួយដោយលេខកាប់ពីតាស ។

កម្រិតស៊ីសាំង ​ជាមធ្យម ១០L ក្នុងក្រុង ១១ L, ក្រៅក្រុង ៩L និងបង់ពន្ធផ្លូវត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះតែប៉ុណ្ណោះសម្រាប់ SUV ខ្នាតតូចមួយនេះ។

ចូលក្នុងឡានយើងឃើញកៅអី ២ជួរប្រភេទធម្មតា ជិះគ្នាបាន ៥នាក់ ឃ្លុបខាងក្រោយទូលាយល្មមសម្រាប់ដាក់ឥវ៉ាន់បានច្រើនគួរសម។

តម្លៃបច្ចុប្បន្នចន្លោះពីរ ៨០០០ដុល្លារក្រាស់ ទៅ១០០០០ដុល្លារជាង ផ្អែកលើសាចឈាមឡានជាក់ស្ដែង។

ជារួមទាំង ៤ម៉ូឌែលនេះ ជាប្រភេទឡានដែល កំពុងពេញនិយម ធន់គ្រាន់បើ សុីសាំងតិចគួរសម តម្លៃជួសជុលក៏រាងធូរ ហើយសម្បូរគ្រឿងបន្លាស់ទៀត។ តែពេលទិញកុំភ្លេច ឆែកមើលម៉ាស៊ីន និងប្រអប់លេខផង ម្យ៉ាងទៀតអាយុកាលរបស់វា ជិត២០ឆ្នាំហើយដែរ ដូច្នេះអាចស្ទើតិចតួច ខ្វះមុខខ្វះក្រោយ តែបើប៉ះឡានស្អាត នៅប្រើបាន អត់មានបញ្ហាឡើយ លក់វិញក៏សូវជាខាតច្រើនដែរ៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More