ស៊ីសាំងតិច​ Lexus ct200h តូចតែខ្លឹម ជិះស្រួលទាន់សម័យ ត្រូវចិត្តយុវវ័យ និងអ្នកប្រើប្រាស់ ក្នុងទីក្រុងច្រើនជាង

អ្នកទស្សនា
3136
0/ AKlasseAuto Promotion
Untitled-1.jpg

ក្រុមហ៊ុន Lexus បានបញ្ចេញម៉ូឌែល Ct200h នៅឆ្នាំ២០១១ នឹងបានបិទបញ្ចប់ទៅវិញនៅ ឆ្នាំ២០១៨ ហើយក៏បានចាប់ជីវិតម្ដងទៀតនៅឆ្នាំ២០២២ថ្មីៗនេះផងដែរ។ រយៈពេលជិត ៥ឆ្នាំកន្លងមកនេះ នៅស្រុកខ្មែរ ក៏សម្បូរនាក់ជិះច្រើនដែរ ភាគច្រើនជាស៊េរីឆ្នាំ២០១១ ដល់ ២០១៤ ពេញនិយមខ្លាំងសម្រាប់យុវវ័យ សុភាពនារី និស្សិត អ្នកធ្វើការ ពិសេសនៅទីក្រុងតែម្ដង។ វាជាប្រភេទឡាន Hatchback Hybrid ថ្វីត្បិតតែពាក់អាវជា Lexus តែម៉ាសុីន និង performent មួយចំនួនទៀតជារបស់ Toyota Prius ២០១០ សុទ្ធសាធ។

ជាក់ស្ដែង Ct200h ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco,​ Normal, និង​ Sport Mode  រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់ ទំហំ១៧អីញ ហ្រ្វាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS។ អាចបើកបរល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រ ប្រើពេល៩.៨វិនាទី។

កម្រិតស៊ីសាំង សម្រាប់ក្នុងក្រុង ៥.៥លីត្រ និងក្រៅក្រុង ៦លីត្រក្នុង១០០គីឡូម៉ែត្រ។ ជើងក្រោមរបស់ Lexus ឆ្នាំរាងខ្ពស់បែបនេះអេមបន្ដិចហើយ ដោយផ្នែកខាងមុខបំពាក់ បូមរុឺស័រ ប្រភេទ MacPherson Strut  និងខាងក្រោយជា ស្លាបប្រជៀវឌុប Double Wishbone ដែលធ្វើអោយការបើកបរមានភាពទន់ស្រួល នឹងទប់លំណឹងបានល្អ ក្រលុកល្មមៗ ជិះមិនដឹងរលាក់ឡើយ គ្រាន់តែបើជិះគ្នា៦ នាក់អីឃើញទ្រោមបន្ដិចហើយ។

image.png

វាជាប្រភេទ Hatchback តូចល្មម ប្រវែង ៤៣៥០ម.ម ទទឹង ១៧៦៥ម.ម កម្ពស់១៤៥៥ម.ម និងទម្ងន់១៤២០គីឡូក្រាម។ដើម្បីលើករាងសង្ហារ Ct200h បានបំពាក់ចង្គៀង គុជ LED អមដោយ Daytime Running Light នឹងភ្ជាប់ជាមួយ ពិលកាង នៅផ្នែកខាងក្រោម ស្ដុបក្រោយជាប្រភេទ LED ឆ្នូតៗចេញរាងទម្រង់ជាអក្សរ L ។

image.png

ខាងក្នុងមិនជាទូលាយប៉ុន្មានទេ មានកៅអី២ជួរ អាចជិះបានគ្នា៥នាក់នឹងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ មុខស្រួច គូទក្រោយហើមបន្ដិច តែមើលទៅបែប Luxury ដោយកៅអីស្បែក និងផ្នែកខ្លះបំពាក់ជាមូយ ក្រូម៉េ និងស្រោមដោយស្បែក។ កៅអីអ្នកបើកបរ បំពាក់មុខងារ កៅអីចងចាំទីតាំង ៣របៀប អេក្រង់១០អីញ សម្រាប់បង្ហាញពត៍មានទូទៅមួយចំនួន ដែលបញ្ជាដោយ Trackpad និងមុខងារផ្សេងៗទៀត បញ្ជាដោយបូតុង។

image.png

លើសពីនេះ វាក៏ភ្ជាប់មកជាមួយនៅពោងសុវត្ថិភាព ចំនួន៨ Speaker ៨ គ្រាប់ជាដើម។

ចំពោះ Trims ឬ Option របស់ Ct200h មានដូចជា៖ Executive, Premium, F Sport, F Sport Premium, F Sport Luxury Package Navigation ជាដើម។

អ្វីដឺលពិសេសសម្រាប់ Option F Sport Luxury Navigation ដែលបន្ថែមជាមួយនឹង កញ្ចក់មើលក្រោយ ពីរសងខាង នឹងខាងក្នុងជាប្រភេទ កាត់ចំណាំងផ្លាត, ដំបូលបើក កៅអីកំដៅ ជាដើម និងប្រព័ន្ធមួយចំនួនទៀតដូជា៖

-ប្រព័ន្ធបើកបរត្រូវកន្លងផ្លូវ (Lane Keeping Assist)

-ប្រព័ន្ធចាប់សញ្ញាហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ (Pre-collision System)

-ដារាចាប់ល្បឿនឡានខាងមុខ (Dynamic Radar Cruise control)

-មុខងារចំនួយពេលចូលចត (Parking Assist) ជាដើម។

ចំពោះតម្លៃក្នុងស្រុកចន្លោះពីរ ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើ ពណ៍ ឆ្នាំផលិត Option នឹងស្លាក់លេខ ឬក្រដាស់ពន្ធជាដើម។

ជារួម បើនិយាយពីរួបរាងខាងក្រៅ និងខាងក្នុង ទំនើប ទាន់សម័យគ្រាន់បើ ម្យ៉ាងទៀត ស៊ីសាំងតិច សន្សំសំចៃ គួរសម។ គ្រាន់តែវាមិនសូវទូលាយ និងប្រើកម្លាំងម៉ាស៊ីន ដូចគ្នាជាមួយនឹងអាព្រូស ២០១០ ចំណែកតម្លៃក៏ថ្លៃគួរសមដែរ។ តែជើងក្រោម វាជិះស្រួល ខាងក្នុងឌីស្សាញបែប Luxury មើលទៅទាក់ទាញស្អាតប្លែក អាចចូលចំណោមគេបាន។

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More