ស្រុកខ្មែរភាគច្រើនតែងតែស្គាល់ហើយ Toyota Highlander ជំនាន់ទី១ ដែលចរាចរណ៍លើដងផ្លូវ ភាគច្រើនស៊េរីឆ្នាំ២០០១ ដល់២០០៥ និងជំនាន់ទី២ ក៏មានច្រើនគួរសមដែរ ដែលផលិតចាប់ពីឆ្នាំ២០០៨ ដល់ ២០១៣ ភាគច្រើនជាប្រភេទប្រើប្រព័ន្ធ Hybrid តែក៏ចង់បញ្ជាក់ដែរថា Toyota បំពាក់ប្រព័ន្ធ Hybrid តាំងពីឆ្នាំ២០០៦ មកម្លេះ គ្រាន់តែស្រុកខ្មែរ មិនសូវនិយម។ ចំពោះឆ្នាំ២០០៨នេះដែរ ក៏មានជម្រើសប្រើ ម៉ាស៊ីនសាំងសុទ្ធ ជាមួយជម្រើស ៤ស៊ីឡាំង និង៦ស៊ីឡាំងហ្នឹង វាជាក្បាច់ដូចតារបស់ Toyota ហើយ។
Highlander ឆ្នាំ២០០៨ ហ្នឹងមានកាផ្លាស់ប្ដូរគួសម ចំពោះរូបរាងខាងក្រៅ មើលទៅស្រួចមុខក្រោយ និងរាងហើមបន្ដិច តែមិនមូលដូចជំនាន់ទី១ទេ។ ទោះជាឆ្នាំខ្ពស់មែន តែប្រើចង្កៀងមុខប្រភេទ LED ធម្មតា ទាល់តែ ឆ្នាំ២០១១ ទើបមានការផ្លាស់ប្ដូរច្រើន។ខាងក្នុងវិញនៅតែប្រើជម្រើស ៥កៅអី ៧កៅអីដ៏ដែល តែអ្វីដែលពិសេសប្លែកនេះគឺ ចង្កូតអេឡិចត្រនិច រន្ធម៉ាស៊ីនត្រជាក់៨ប្រឡោះ សម្រាប់អ្នកដំណើរក្រោយ ជាស្ដង់ដារតែម្ដង។
សម្រាប់ស៊េរីឆ្នាំ២០០៨នេះដែរ បែងចែក Trim ឬ Option ជា៣ដូចជា៖ Base, Sport និង Limited សម្រាប់ Base Option វិញ Toyota ពិតជាកំណាញ់មែន នៅតែធម្មតា កៅអីក៏ធម្មតា អត់មានអេក្រង់ថាច់ អត់មានដំបូលបើក និយាយរួមអត់ប្លែក។
ចំពោះ Sport រាងគ្រាន់បើបន្ដិច មានបំពាក់ កៅអីស្បែក អេឡិចត្រនិទ អេក្រង់ថាច់ សម្រាប់ភ្ជាប់មុខងារមួយចំនួន ដូចជា Bluetooth, ផែនទី, និងកាម៉េរាក្រោយជាដើម។ ក៏មានកម្កៅកៅអី, ដំបូលបើក, Speaker JBL, មុខងាបញ្ជាលើកដៃចង្កូតជាដើម។
ចំណែក Limited វិញទើបប្លែកខ្លាំងសម្រាប់បងប្អូនដែលស្រឡាញ់ Highlander គឺ Toyota បន្ថែមនៅមុខងារ បិទបើកគូទក្រោយអូតូ បំពាក់Smart Key ប៉ូតុងបញ្ឆះ Power Start, និង DVD ៩អីញ សម្រាប់អ្នកដំណើរជាដើម។
និយាយពីម៉ាស៊ីនវិញ សម្រាប់ ៤ស៊ីឡាំង មានមុខកាត់ ២.៧លីត្រ ផលិតកម្លាំង ១៨៧សេះ កម្លាំងរមួល ១៨៥ផោនហ្វីត។
ស៊ីសាំងសម្រាប់ការបើកបរ ក្រៅក្រុង ៩លីត្រ ក្នុងក្រុង ១២លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំង ២៧០សេះ កម្លាំងរមួល ២៤៨ផោនហ្វីត។
ម៉ាស៊ីនធំជាងមុន កម្លាំងសេះខ្លាំងជាងជំនាន់មុនមែន តែកម្រិតស៊ីសាំងវិញ ចំពោះការបើកបរក្នុងក្រុងផ្លូវស្ទះ ១៣លីត្រ និងក្រៅក្រុងស៊ី ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។ បើធៀបស៊េរីមាស៊ីន ៦ស៊ីឡាំង សុីសាំងរហូតដល់ ១១ ទៅ ១៥លីត្រឯណោះ។
សម្រាប់ប្រភេទ Hybrid វិញ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.៣លីត្រ ជំនួយដោយម៉ូទ័រអគ្គីសនី១គ្រាប់ ផលិតកម្លាំង ២៧០សេះដូចគ្នា កម្លាំងរមួល ២១២ផោនហ្វីត។
ស៊ីសាំងចន្លោះពី ៩លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ម៉ាស៊ីនធំប៉ុណ្ណឹង ស៊ីសាំងប៉ុណ្ណឹងចាត់ទុក្ខថាគួរសម។
ម៉ាស៊ីនទាំងបីប្រភេទនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និង៦វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD)។
ប្រព័ន្ធជើងក្រោយ Toyota មិនបានផ្លាស់ប្តូរអ្វីថ្មីទេ ដោយរក្សាទម្រង់ប្រព័ន្ធជើងក្រោមឯករាជ្រ ជំនួយដោយបូមនិងរឺស័រធម្មតាប្រភេទ MacPherson Strut គ្រាន់តែមានមាឌធំ ជាងបូមរឺស័រលើឡាន Sedan តែប៉ុណ្ណោះ ។
ផ្លាស់ប្ដូរថ្មីដែរ ដោយប្រើជាប្រព័ន្ធ ឯករាជ្យ ភ្ជាប់ជើងក្រោមទាំងបួន Four-Wheel Independent Suspension ចំពោះផ្នែកទាំងមុខទាំងក្រោយ បំពាក់ជាប៉ូមរឺស័រប្រភេទ MacPherson Strut និង Stabilizer Bar ។ គួបផ្សំជាមួយនឹង យ៉ានកង់១៧អីញ ប្រើហ្វ្រាំងឌីស គៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ធ្វើអោយការជាន់ហ្វ្រាំងមានសុវត្ថិភាពខ្ពស់ ទោះបើកបរក្នុងល្បឿនលឿនក៏ដោយ។
សរុបមក Highlander ជំនាន់២នេះ មានការផ្លាស់ប្ដូរច្រើនគួរសមទៅលើរូបរាង និង Option មួយចំនួន កម្រិតសុីសាំងក៏សន្សំសំចៃ សមជាមួយកម្លាំងម៉ាសុីន អាចទទួលយកបាន។ តែអ្វីដែលពិបាកទទួលយកនោះគឺ តម្លៃថ្លៃ មិនទាន់ស័ក្កិសមនៅឡើយជាមួយនឹងសមត្ថភាព ក៏ដូចជាភាពទំនើប មិនទាន់គ្រប់គ្រាន់។
ជាក់ស្ដែងតម្លៃទីផ្សារនៅស្រុកខ្មែរយើង ចន្លោះពី ៣០០០០ដុល្លារជាង ទៅ ៤០០០០ដុល្លារជាងឯណោះ។ តម្លៃខ្ពស់ អាចយកទៅទិញ Lexus ស៊េរីឆ្នាំប្រហាក់ប្រហែលគ្នាបាន តែបើបងប្អូនស្រឡាញ់ប្រភេទ Toyota ដូចជា Highlander នេះ វានៅតែជាជម្រើសល្អ ហើយប្រើធន់គួរសម មិនងាយខូចទៅណាទេ៕
អត្ថបទ៖ BunSak
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ