ចំពោះឡានចាស់ឆ្នាំដែលពេញនិយមនៅស្រុកខ្មែរ បងប្អូនប្រហែងជាស្គាល់ច្បាស់ហើយ ទាំង Toyota Highlander និង Lexus RX300 ។ តាមផ្លូវថ្នល់ក្នុងស្រុកយើង មានច្រើនណាស់ វានៅតែពេញនិយម បើទោះបីជាមានវ័យ ២៣ឆ្នាំក៏ដោយ។
វាជាប្រភេទ SUV វាងខ្ពស់គួរសម អាចចុះចូលស្ទើរតែគ្រប់ស្ថានភាពផ្លូវនៅស្រុកខ្មែរ មិនថាទីក្រុង ឬជនបទឡើយ។ ចំពោះឡានពីរប្រភេទនេះ បងប្អូនគិតថាមួយណាស្រួលប្រើជាង កម្លាំងយ៉ាងមិចដែរ? បច្ចុប្បន្ន បើទិញប្រើគួរប្រយ័ត្នចំណុចណាខ្លះ?
បទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto និងបើកបង្ហាញនៅបញ្ហាទាំងអស់នេះ ដើម្បីអោយបងប្អូនងាយស្រួលក្នុងការសម្រេចចិត្ត ទៅលើឡានពីរម៉ូឌែលនេះ។
១. Lexus RX300
RX ជំនាន់ទីមួយនេះ បំពាក់ម៉ាស៊ីន ៦ ស៊ីឡាំង មុខកាត់ ៣.០លីត្រ ផលិតកម្លាំង ២២០សេះ និងកម្លាំងរមួល ២២២ផោនហ្វីត បើកលឿនបំផុតបាន ១៨៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូមែត្រ
ប្រើពេល ៩.១វិនាទី ។ វារត់ដោយប្រអប់លេខ ៤ វគ្គអូតូ និងមានជម្រើសរត់ប៉ុងមុខ (FWD) និងប៉ុងមុខក្រោយ (AWD) និងមានទម្ងន់ ១៧៨០គីឡូក្រាម។
ចំពោះកម្រិតស៊ីសាំងវិញចន្លោះ ១១លីត្រទៅ ១៣ លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច អញ្ចឹងបើប្រើវា ត្រៀមលុយចិញ្ចឹមសាំងផង ។
ប្រព័ន្ធជើងក្រោមបំពាក់ យ៉ាន់កង់ ១៦អីញ ប្រើប៉ូម រឺស័រធម្មតា (MacPherson Strut) និងជាប្រព័ន្ធជើងក្រោមឯករាជ្យ ទាំងមុខក្រោយតែម្តង ជួយអោយជើងក្រោមធ្វើការបានល្អ ទន់មិនសូវឃ្លីងឃ្លោងហើយស្ងាត់។ វាបន្ថយល្បឿនដោយ ហ្វ្រាំងឌីសគៀបទាំងបួន ជំនួយដោយ ABS និងមានប្រព័ន្ធទប់លំនឹង VSG ផង ធ្វើអោយការបើកបរមានលំនឹងល្អ ។
បើជាប្រភេទ Full Option បំពាក់ជាមួយ និងហ្វមីកាឈើ, ពូកស្បែក, កៅអីចុច, កម្ដៅកៅអី, អំពូលឡែស៊រ រ៉េឡើងចុះពេលចុះឡើងទួល, ពិសេសត្រង់មាន ម៉ាញ៉េថាច់, ផែនទី, និង Speaker JBL និង ដំបូលបើកជាដើម។
តម្លៃស្រុកខ្មែរអាចរកទិញបាន ចន្លោះពី១០០០០ដុល្លាជាង ទៅ២០០០០ដុល្លាអាស្រ័យលើ ឆ្នាំពណ៌ Option នឹងគុណភាពជាក់ស្ដែង។
២. Toyota Highlander
ចំពោះម៉ាស៊ីន វាមានពីរជម្រើស ដូចជា ៤ស៊ីឡាំង និង ៦ស៊ីឡាំង តែសុំលើកយកតែ ៦ស៊ីឡាំងប៉ុណ្ណោះ ស៊េរីឆ្នាំដូចគ្នា អាយុប្រហែលគ្នា ម៉ាស៊ីនមិនខុសគ្នាប៉ុន្មានទេ បើធៀបនឹង RX300 ។
វាប្រើជាមួយនឹងមានស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.០លីត្រ (២០០៣ចុះ) ផលិតកម្លាំងបាន ២២០សេះ ជាមួយកម្លាំងរមួល ២២២ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូដូចគ្នា បើកលឿនបំផុតបាន ២២២ គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេលតែ ៨ វិនាទីប៉ុណ្ណោះ បង្វិលកង់ដោយជម្រើស កង់ពីរ (2WD) និងកង់ទាំង៤( 4WD) ព្រមទាំងមានទម្ងន់ ១៧៦០ គីឡូក្រាម។
កម្រិតស៊ីសាំងខ្ពស់គួរសម ជាមធ្យម ១១ ទៅ ១៤ លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ទៅតាមស្ថានភាពជាក់ស្ដែង។
ជើងក្រោម មិនខុសពី RX300 ឡើយ ប្រើយ៉ាន់កង់ ១៦អីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួន ប្រើប៉ូម រឺស័រធម្មតា (MacPherson Strut) និងបន្ថែមជាមួយនឹង Independent Suspension ទាំងមុខក្រោយ ជួយអោយជើងក្រោមធ្វើការបានល្អ ពិសេសបត់បែនផ្លូវកោង រត់ណឹងល្អ ផ្លូវលំបាកល្មមៗ មិនសូវរលាក់ទេ ។
បើជាប្រភេទ Full Limited វិញស្ទើតែដូច lexus RX300 អញ្ចឹង គ្រាន់តែ Highlander មិនមានអេក្រង LCD និងរន្ធម៉ាសុីនត្រជាក់ក្រោយ តែប៉ុណ្ណោះ។
តម្លៃជាមធ្យមស្រុកយើងខ្ទង់ ១៦០០០ ដុល្លារជាងទៅ ២២០០០ ដុល្លារ អាស្រ័យលើ ពណ៌ Option និងភិនភាគជាក់ស្ដែង។
សរុបមក ចំពោះចំណុចដែលត្រូវប្រយ័ត្ន គឺបញ្ហាម៉ាស៊ីនធ្លាក់ហឺយ និងប្រអប់លេខ បើប្រភេទប៉ុងពីរវិញ អាចច្រេះ ក៏មានដែរ។ តែបើប៉ះចំឡានស្អាតមិនមានបញ្ហាអ្វីឡើយ នៅតែអាចប្រើបានអញ្ចឹង គ្រាន់តែវាស៊ីសាំងច្រើនតែប៉ុណ្ណោះ ស្របពេលដែល បច្ចុប្បន្ននេះសាំង កំពុងតែឡើងថ្លៃស្រាប់ផង។ ម្យ៉ាងទៀតទីផ្សារក៏រាងចង្អៀត មិនដូចពីមុនឡើយ ហើយពេលក់ចេញក៏ខាតគួរសមដែរ ៕
អត្ថបទ៖ BunSak
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ