CR-V គឺជាឡាន SUV ខ្នាតកណ្តាលមួយដែលជោគជ័យក្នុងទីផ្សារអាមេរិក និងអាសុី ដែលបានចេញមុខ ៥ជំនាន់ទៅ
ហើយបើគិតមកដល់សពថ្ងៃនេះ ក្នុងនោះជំនាន់ទីមួយ (៩៧-០១) និងទីពីរ (០២-០៦) យើងតែង ឃើញចររាចរណ៍នៅកម្ពុជាស្ទើរគ្រប់កន្លែងតែម្ដង មិនចាញ់ RAV4 ប៉ុន្មានទេ ។ ទាំងកម្លាំងម៉ាស៊ីន រូបរាង អាចច្រឡំគ្នាម្ដងម្កាលដែរ បើអ្នកមើលតែកង់សាគួរពីខាងក្រោយនោះ។
ចង់ដឹងថាឡានធំម៉ាសុីនតូច ឆ្នាំ ១៩៩៧ ដល់ ២០០១ មួយនេះមានញ៉ាត់គ្រឿងផ្សំអ្វីខ្លះតោះ!
ស្វែងយល់ទាំងអស់គ្នា ហើយកុំភ្លេចចេញមកវិញ Like, Share និង Comment ម្នាក់មួយផង។
ក្រលេកមក Option ឬ Trim មានបីប្រភេទរួមមាន LX, EX, SE តែ Option ដែលស្រុកខ្មែរចូលចិត្តប្រើនោះ
ឃើញមានតែ LX និង EX ជម្រើសប៉ុងមួយ ប៉ុងពីរតែប៉ុណ្ណោះ។
បើនិយាយពីភាពខុសគ្នាវិញ LX ជាប្រភេទធម្មតា ប្រើសោរចាក់បើកទ្វា មិនមានអ្វីដែលពិសេសប្លែកទេ ហើយភាគច្រើនមិនមានប្រព័ន្ធ ABS ឡើយ។ EX រាងគ្រាន់បំពាក់ ABS និងប្រើសោរតេឡេបញ្ជារពីចម្ងាយបាន ។
ចំពោះកម្លាំងម៉ាស៊ីនវិញ Honda ធ្វើការកែប្រែជាពីរដំណាក់កាលក្នុងជំនាន់ទីមួយនេះ
ដោយពីឆ្នាំ ១៩៩៧ ដល់ ១៩៩៨ CR-V បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំង ១២៦ សេះ កម្លាំងរមួល ១៣៣ ផោនហ្វីត រត់លឿនបំផុត ១៧០គីឡូម៉ែត្រ/ម៉ោង ជាន់ពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី។
ក្នុងឆ្នាំ ១៩៩៩ ទៅ ២០០១ ប្រើម៉ាស៊ីន ២.០ លីត្រដដែល តែបន្ថែមកម្លាំង ២០សេះ ធ្វើអោយកម្លាំងសរុប ១៤៦ សេះ អាចរត់លឿនបំផុតបាន ១៧៧គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤វិនាទី ។ ជំនាន់ទីមួយនេះវាប្រើប្រអប់លេខ ៤ វគ្គអូតូ និងជម្រើស ៥ វគ្គលេខដៃ ជាមួយនឹងប្រភេទរត់ប៉ុងមុខ(FWD) និងប៉ុងពីរ(AWD)។ ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យមចន្លោះពី ៨ លីត្រទៅ ១០លីត្រក្នុងមួយ ១០០ គីឡូម៉ែត្រ។
សារ៊ីចាស់មែនពិត តែប្រព័ន្ធជើងក្រោមរបស់ CR-V អាចនិយាយបានថាពិសេសអត់ចាញ់ Lexus ទេ ដោយ Honda បំពាក់ស្លាបប្រជៀវឌុប (Double wishbone ) ទាំងមុខទាំងក្រោយ ជាមួយនឹងហ្វ្រាំងគៀបខាងមុខ ហ្វ្រាំងតាំប៉ួខាងក្រោយ ជំនួយដោយ ABS ធ្វើអោយការបើកបរមានភាពទន់ស្រួល ទប់លំណឹងបានល្អមិនសូវរលាក់ទេ ជាពិសេសទប់លំនឹងបានល្អនៅលើផ្លូវកោង តែអ្នកប្រើខ្លះ
គាត់អន់ចិត្តរឿង CR-V ដឹកច្រើនបន្ដិចមើលទៅដាបខ្លាំង ព្រោះជើងក្រោមវាមិនមែនសម្រាប់ដឹកឥវ៉ាន់ធ្ងន់ច្រើនឡើយ។
ផ្នែកខាងក្នុងមិនមានអ្វីប្លែកទេ កៅអីក៏ដូចជាកាតុបតែងភាគច្រើនប្រើប្រភេទក្រណាត់ គ្រាន់តែបានធំទូលាយគ្រាន់បើជិះខាងមុខបាន ២ នាក់ ក្រោយញាត់ ៤ នាក់បាន នឹងសល់ឃ្លុបក្រោយដាក់ឥវ៉ានបានច្រើន។
ចំពោះតម្លៃវិញចន្លោះពី ៤០០០ ដុល្លារជាង ទៅ ៥០០០ ដុល្លារជាងអាស្រ័យតាមប្រភេទ និងភិនភាគជាក់ស្ដែងបើមានបញ្ហាជួសជុលចំណាយខ្ទង់ ៣០ ទៅ ២០០ដុល្លាជាង។
វាជាគួប្រជែងនឹង RAV4 តែតម្លៃធូរជាងឆ្ងាយព្រោះតែ ការរចនាឌីស្សាញមិនមានភាពទាន់សម័យទាំងខាងក្នុង និងក្រៅធម្មតា តែប្រពន្ធ័ជើងក្រោម និងម៉ាស៊ីន បើប្រៀបធៀបវិញមិនចាញ់គ្នាប៉ុន្មានទេ ។
វាអាស្រ័យលើចំណូលចិត្ត ស្រឡាញ់មួយណាប៉ុណ្ណោះ បើកម្លាំងប៉ុណ្ណឹង សន្ទុះល្បឿនក៏ល្អគួសម សម្រាប់ខ្ញុំអ្នកសរសេរអត្ថបទគឺអូខេមិនជាបញ្ហាឡើយខ្លួនធំម៉ាស៊ីនតូច ជើងក្រោមល្អ ស្ទើររបស់ប្រើក្នុងឡានបន្តិច តែអាចទទួលយកបាន ។
សរុបមកតម្លៃវាស្មើ Corolla និង Camry ឆ្នាំ ៩៨ ដល់ ២០០១ ដែលយើងអាចពិចារណាបានថា ចង់បាន
បែបណាដែរ? រវាងឡានខ្ពស់ហើយទូលាយ ឬឡានទាបហើយចង្អៀត អ្នកអាចគិតមើលបាន។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ