ក្រុមហ៊ុនយក្ស Hyundai របស់ប្រភេទកូរ៉េ បានបញ្ជេញរថយន្ដ ម៉ូឌែល Grand Starex ប្រភេទ minivan នេះឡើងក្នុងឆ្នាំ ១៩៩៧ ដល់ ២០០៧ ដែលចាត់ទុកជាជំនាន់ទី១។
បន្ទប់ពីទទួលបានជោគជ័យខ្លាំង ក៏បានបញ្ចេញជំនាន់ទី២ ក្នុងឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន ដែល Advan Auto និងលើកយកមកនិយាយ ក្នុងកម្មវិធីបទបង្ហាញឡានមួយទឹក ដើម្បីអោយបងប្អូនបានដឹងខ្លះៗ ដែលស្រុកខ្មែរមានការនិយម ខ្លាំងណាស់ដែរ ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។

វាមានប្រវែង ៥១៥០ម.ម ទទឹង ១៩២០ម.ម កម្ពស់ ១៩២៥ម.ម ពីដីមកបាត ១៩០ម.ម នឹងទម្ងន់ ២២៦៥គីឡូក្រាម។
ជាប្រភេទឡានវែង មានទ្វា៥ ១២កៅអី អាចជិះបាន១២នាក់ ឬច្រើនជាងនេះសម្រាប់ នៅស្រុកខ្មែរឲ្យតែ អង្គុយបាន ម្យ៉ាងទៀតកៅអីខាងក្រោយធំទូលាយ អាចសារ៉េ មុខក្រោយ នឹងបត់បែនបាន គួបផ្សំនឹងរន្ធម៉ាស៊ីនត្រជាក់ ១០ប្រឡោះថែមទៀត ត្រជាក់មិនចាញ់ថ្ងៃឡើយ។
ចំពោះ Option ដែលខ្មែរយើងនាំចូលមានពីរ គឺ CVX, HVX បើជាប្រភេទ HVX Full Option វិញ៖ ផ្ទៃខាងក្នុងមានភាពលឿងស្រស់ មានកៅអីកម្តៅ និងចង្កូត ពួកស្រោបដោយស្បែក។ ចង្អៀងមុខអូតូ, Sensor ផ្លឹតទឹក ដំណើរការដោយស្វ័យប្រវត្តិ, កញ្ចក់ក្ដោប ពិលកាង ប៊ូតុងបញ្ជារលើចង្កូត អាចបញ្ជាមុខងារមួយចំនួន នឹងភ្ជាប់ Bluetooth បាន។ វាមានដំបូលបើកពីតង់ សម្រាប់ខាងមុខ និងអ្នកដំណើរ, មានកញ្ចក់តូចពីរសងខាង អាចបើកបាន, ក្រៅពីនេះវាមានសេនស័រជំនួយពេលចូលចត ជាដើម។
ចំពោះម៉ាស៊ីននៅស្រុកខ្មែរភាគច្រើន នាំចូលប្រភេទម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៥លីត្រ ជំនួយដោយ Turbocharge ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៩៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បំពាក់យ៉ាន់កង់១៧អីញ(សម្រាប់HVX) ហ្វ្រាំងឌីសគៀមមុខក្រោយ ជំនួយដោយ ABS ល្បឿនអតិបរិមា ២២០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១១.៩វិនាទី។ និយាយពីកម្រិតស៊ីប្រេងម៉ាសូត ជាមធ្យម ចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោម ប្រើជាមួយនឹង ប៉ូមរឺស័រ MacPherson Strut Coil Spring នៅផ្នែកខាងមុខ នឹងខាងក្រោយជាប្រភេទ Rigid Axle Suspension ដែលជាប្រភេទជើងក្រោមមិនឯករាជ្រ ជំនួយដោយបូមនិងរឺស័រធម្មតា អញ្ចឹងពេលជិះទៅអាចនឹងឃ្លីងឃ្លោងបន្តិច តែគេធ្វើបែបនេះដើម្បីដឹកទម្ងន់បានច្រើន ។
តម្លៃក្នុងស្រុកបងប្អូនអាចរកទិញបានចន្លោះពី ១០០០០ដុល្លារស្តើង ទៅ ១០០០០ដុល្លារក្រាស់ អាស្រ័យ លើ Option ឆ្នាំផលិត ពណ៌ និងតាមប្រភេទ ស្លក់លេខ ឬក្រដាស់ពន្ធជាដើម។
ជារួម តម្រូវការភាគច្រើន គឺសម្រាប់បងប្អូន ដែលមានសមាជិកគ្រួសារច្រើន ឬក្រុមហ៊ុន ឡានដឹកសិស្សសាលា ឬសម្រាប់ប្រកបជាអាជីវកម្មជាដើម។
ហើយអ្វីដែលត្រូវបារម្ភ និងប្រុងប្រយត្ន័ខ្ពស់នោះគឺ បញ្ហាច្រេះ និងពុកផុយសាច់ដែកបាតក្រោមជាដើម ព្រោះឡានមកពីប្រទេសកូរ៉េ ភាគច្រើនប្រើក្នុងស្ថានភាពធ្លាក់ព្រិល និងទឹកកក ។ ម្យ៉ាងទៀតឧស្សាហ៍មានបញ្ហាទៅលើ ម៉ាសុីន ប្រអប់លេខ និង Turbo ដូច្នេះពេលទិញប្រើត្រូវពិនិត្យអោយបានច្បាស់ ពិសេសសុំការធានាពីខាងឃ្លាំងលក់ឡានទៀត កាន់តែល្អ៕
អត្ថបទ៖ BunSak
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ