Starex ក៏ជាប្រភេទឡានដែលពេញនិយម និងលំដាប់ជួរមុខក្នុងចំណោមប្រភេទឡាន Van នៅស្រុកខ្មែរដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាសម្បូរអ្នកប្រើមិនអន់ប៉ុន្មានទេ គ្រាន់តែភាគច្រើនពួកគាត់ប្រើមិនយូរ ឬជាប់ចិត្តដូច ប្រភេទឡានផ្សេងៗ បើធៀបជាមួយនិង Toyota ជាដើម។ ព្រោះតែពួកគាត់ខ្លះ ពេលប្រើតែងជួបបញ្ហាបើប៉ះឡានមិនស្អាត ហើយខ្លះទៀតចំឡានស្អាតក៏មិនទាន់ជាមានបញ្ហាអ្វីកើតឡើងធ្ងន់ធ្ងរដែរ។

ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក
និងលើកយកនៅបទពិសោធន៍ខ្លះៗពីបងប្អូនអ្នកប្រើប្រាស់ ក៏ដូចជាពត៌មាន ពីខាងជាងជំនាញ ដែលពួកគាត់តែងជួបទៅលើ Hyundai Starex នេះ។
ចំពោះបញ្ហា ក៏ដូចជាគុណវិបត្តិដែលតែងកើតមានដូចជា៖
១.ប្រព័ន្ធជើងក្រោម ជិះមិនសូវស្រួល ឬមានទំនុកចិត្តខ្ពស់ឡើយ ព្រោះប្រើជាមួយ និងបូមរឺស័រ MacPherson Strut Coil Spring នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ Rigid Axle Suspension ជំនួយដោយបូមនិងរឺស័រធម្មតា អញ្ចឹងពេលជិះទៅអាចនឹងឃ្លីងឃ្លោងបន្តិច។

២.គ្រឿងបន្លាស់ថ្លៃគួរសម និងមិនសូវជាសម្បូរប៉ុន្មានទេ។
៣.លក់វិញខាតច្រើនគួរសម និងចំណាយថ្លៃថែទាំខ្ពស់គ្រាន់បើ
៤.ជាឡាននាំចូលពីកូរ៉េ មានច្រើនចម្រុះពណ៌ ឡានខ្លះមកខ្មែរ ត្រូវបានបាញ់ថ្នាំ ឬប្ដូរពណ៌ ដែលត្រូវអោយបងប្អូន ពិនិត្យអោយបានខ្ពស់។
៥.ឡានខ្លះមានច្រែះ ឬពុកបាត ពេលខ្លះគេគ្រាន់តែ បាញ់ប្លាំងកូត ឬធ្វើច្រែះតិចតួចមិនបានស្អាត អាចនាំជាបញ្ហាទៅថ្ងៃមុខ បើអ្នកមិនជំនាញពិបាកមើលដែរ។

៦.អាចស្ទើរប្រអប់លេខ និងម៉ាសុីនធ្លាក់ហឺយជាដើម។
៧.បញ្ហាលើទាក់ប៊ូ Turbo និង ប្រព័ន្ធប៉ិចកូនជ្រូក ជារឿងដែលត្រូវប្រយ័ត្នផងដែរ។

បញ្ហាទាំងអស់នេះ បងប្អូនភាគច្រើនខ្លះតែងជួបប្រទះ ដែលទាមទារឲ្យ ពិនិត្យ និងមើលអោយបានច្បាស់ ឬសុំការធានាពីអ្នកលក់ផ្ទាល់ចំពោះបញ្ហាទាំងនេះ ក្នុងរយៈពេលណាមួយ ចៀសវាងមានបញ្ហាកើតឡើង។
សរុបមក អោយឲ្យតែវានៅស្អាត ទោះជិះមិនសូវស្រួលដូចឡានទំនើប តែវាក៏បម្រើប្រយោជន៍ជូនបងប្អូនបានច្រើន ម្យ៉ាងទៀតសន្សំសំចៃប្រេងគ្រាន់បើ កាត់បន្ថយការចំណាយមួយកម្រិតដែរ៕

អត្ថបទ៖ BunSak
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ