មានចំណុចខ្លះៗដែល CR-V ជំនាន់ទី២ នៅតែល្អ ទោះអាយុ ២០ឆ្នាំហើយក្ដី

អ្នកទស្សនា
1336
0/ AKlasseAuto Promotion
Untitled-1.jpg

Honda CRV ទាំងជំនាន់ទី១ ឆ្នាំ១៩៩៧ ដល់ ២០០១ និងជំនាន់ទី២ ពីឆ្នាំ២០០២ ដល់ ២០០៦ គឺជាប្រភេទឡានដែល ពេញនិយមខ្លាំងនៅស្រុកខ្មែរកាលពី១៥ឆ្នាំមុន រហូតមកទល់និងបច្ចុប្បន្ននេះ។

ហើយជំនាន់ទី២ នេះ បានកែប្រែផ្លាស់ប្ដូរផ្នែកខ្លះ ទាំងរូបរាងខាងក្រៅ និងខាងក្នុង ដែលធ្វើអោយត្រកូល CRV នេះកាន់តែទាក់ទាញ ជាងជំនាន់មុនទៅទៀត។

ថ្ងៃនេះ Advan Auto នឹងបើកបង្ហាញស្រាយចម្ងល់ប្រិយមិត្តខ្លះៗ ទាក់ទងនឹងសុខភាពរបស់ CRV ថានៅល្អប្រើអត់ បើគិតមកដល់ពេលនេះ ២០ឆ្នាំកន្លងទៅហើយ។

ដើម្បីកុំអោយខាតពេលយូរ អានលេងៗទាំងអស់គ្នា បើគិតថាល្អចេញមកវិញទុកមេដៃមួយ និងស៊ែរបន្ដផងតោះ!

បើនិយាយពីកម្លាំងវិញ CRV ជំនាន់ទី២ ធំជាងឆ្នាំមុនបន្ដិច ដោយបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៤លីត្រ ផលិតកម្លាំងបាន១៦០សេះ និងកម្លាំងរមួល ១៦២ផោនហ្វីត ប្រើប្រអប់លេខ៤វគ្គអូតូ បើកលឿនបំផុតបាន១៧៨គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១០.១វិនាទី បង្វិលកង់ដោយប្រភេទ ប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។

កម្រិតស៊ីសាំង ការបើកបរក្នុងក្រុង ១១លីត្រ និងក្រៅក្រុង ៩លីត្រ ឬអាចច្រើនជាងនេះបន្តិចតាមការបើកបរជាក់ស្ដែង ម៉្យាងទៀតម៉ាស៊ីនវាក៏រាងចាស់ឆ្នាំហើយដែរ។

ប្រព័ន្ធជើងក្រោយអាចថាអេមដែរ ព្រោះ CRV ប្រើជាមួយនឹង យ៉ានកង់ ១៥អីញ ហ្វ្រាំងគៀបមុខក្រោយជំនួយដោយ ABS នៅផ្នែកខាងមុខបំពាក់បូមរឺស៊រ (MacPherson Strut)  និងខាងក្រោយបំពាក់ ស្លាប់ប្រចៀវឌុប (Double Wishbone) ធ្វើអោយការបើកបរមានភាពបត់បែន និងទប់លំនឹងបានល្អ ទោះផ្លូវរោករាកក្ដី ក៏មិនសូវរលាក់ដែរ។  

ខាងក្រៅមើលទៅប្លែកខុសពីជំនាន់ទីមួយ ដោយចង្កៀងមុខរាងមូលស្រួច និងស្ដុបក្រោយ បញ្ឈររាងជាអក្សរអាយ (I) ចំណែកតួខ្លួនមើលទៅវែង ហើយហើមធាត់ជាងមុនបន្ដិច។ វាមានទម្ងន់ ១៤៧០ គីឡូ រាងធ្ងន់ជាងមុន និងអាចដឹកបានជិត ៥០០គីឡូក្រាម រត់ផុយគ្មានបញ្ហា។

ចូលមកផ្នែកខាងក្នុង កៅអីពីរជួរធំទូលាយគួរសម (Driver Seat and Passenger Seat) បើជាប្រភេទ EX Trim វិញ ឃើញមានពូកស្បែក ដំបូលបើក និងមាន Speaker ៦ គ្រាប់ ផងដែរ។

គួរបញ្ចាក់ថា CRV ជំនាន់់ទី២នេះមាន ៣ ជម្រើស (Trims) ដូចជា៖ LE, EX និង LSX តែនៅកម្ពុជាភាគច្រើន ជាប្រភេទ LE និង​ EX។

EX ពិសេសត្រង់ បើកទ្វាដោយប្រើតេឡេចុច ដំបូលបើក ពួកស្បែក ពោងសុវត្ថិភាព៦គ្រាប់ និងមានពិលកាង ជាដើម។

តម្លៃស្លាកលេខសេរីឆ្នាំ២០០២ ដល់ ២០០៦នេះ ខ្ទង់ ៩០០០ដុល្លារ ទៅ ១២០០០ដុល្លាជាង អាស្រ័យលើឆ្នាំផលិត, Trims, ពណ៍ និងភិនភាគជាក់ស្ដែង។ ចំណាយចន្លោះពី ៣០ដុល្លារ ទៅ ២០០ ដុល្លារ សម្រាប់ការជួសជុល អាច តិចឬច្រើនជាងនេះបើទុកអោយឈឺធ្ងន់ ។

ជារួមវានៅតែល្អប្រើ សមត្ថភាពប៉ុណ្ណឹងមិនជាបញ្ហាអ្វីទេ ស៊ីសាំងតិចដែរ សន្សំសំចៃ តម្លៃក៏រាងធូរដែរបើធៀបជាមួយ Crossover, SUV ផ្សេងទៀត។ សម្រាប់ប្រើលក្ខណៈគ្រួសារល្អ រាងខ្ពស់អាចចុះខេត្ត ចូលចំការបាន បើផ្លូវលំបាកល្មមៗអីមិនមែនជាឧបសគ្គរបស់វាឡើយ។ គ្រាន់តែចាស់ឆ្នាំបន្ដិច ពេលទិញ ឬកំពុងប្រើត្រូវពិនិត្យមើល ម៉ាស៊ីន និងប្រអប់លេខផង ជៀសវាងមានបញ្ហា។

អត្ថបទ៖ BunSak

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More