Sienna Vs Carnival ជាគោលដៅសម្រាប់បងប្អូនកាន់លុយ ៣មុឺនដុល្លារជាង ចង់បានឡាន Minivan ឆ្នាំខ្ពស់

អ្នកទស្សនា
994
0/ AKlasseAuto Promotion
Untitled-1.jpg

ឡានប្រភេទ Van តែងតែជាគោលដៅសម្រាប់គ្រួសារដែលមានសមាជិកច្រើន និង ក្រុមហ៊ុន ឬអង្គភាព ដែលមានតម្រូវការប្រើប្រាស់រថយន្ដក្នុងធ្វើដំណើរជាលក្ខណៈក្រុមជាដើម។ វាអាចជួយកាត់បន្ថយការចំណាយច្រើន បើធៀប និងការប្រើប្រាស់ឡានពីរ ទៅបី ក្នុងពេលតែមួយ។ ដោយមើលឃើញពីតម្រូវ និងតម្លៃប្រហាក់ប្រហែលគ្នា បែបនេះ ហើយក៏មានបងប្អូនខ្លះ គាត់បានសំណូមពរមកកាន់ Advan Auto ក្នុងគោងបំណងបកស្រាយពីលក្ខណៈ ត្រួសៗខ្លះរវាងឡាន Toyota Sienna ៨កៅអី និង​ Kia Carnival ១១កៅអី។

ដែលតម្លៃទីផ្សារក្នុងស្រុកបច្ចុប្បន្នសម្រាប់ពីរម៉ូឌែលនេះចន្លោះពី ៣០០០០ដុល្លារក្រាស់ ទៅ​ ៤០០០០ដុល្លារស្ដើង អាស្រ័យលើក Option ឆ្នាំផលិត ពណ៌ និងប្រភេទក្រដាស់ពន្ធ ឬស្លាកលេខជាដើម។

១. Toyota Sienna 2011-2015 បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Sienna ផ្ដល់ជូនអ្នកប្រើនៅម៉ាស៊ីនសាំង ២ជម្រើស ដែលអាស្រ័យទៅតាមឆ្នាំដែរដូចជា៖ម៉ាស៊ីន៤ស៊ីឡាំង មុខកាត់ ២.៧លីត្រ ផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៨៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)ចំពោះម៉ាស៊ីន៤ស៊ីឡាំងនេះដែរមានត្រឹមឆ្នាំ២០១២តែប៉ុណ្ណោះ។កម្រិតស៊ីសាំងចំពោះម៉ាសុី៤ស៊ីឡាំងចន្លោះពី ១០លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួច។

ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦៦សេះ កម្លាំងរមួល២៤៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានប្រភេទរត់ដោយប៉ុងមួយ(FWD) និងប៉ុងពីរ(AWD) ដែលផលិតត្រឹមស៊េរីឆ្នាំ២០១១ ដល់២០១៦។(ចំណែកឆ្នាំ២០១៧ ដល់​២០២០ បំពាក់ម៉ាស៊ីន ៦សុីឡាំង ចំណុះ ៣.៥លីត្រដូចគ្នា តែផលិតម្លាំងសេះបានរហូតដល់ ២៩៦ឯណោះ និងរត់ដោយប្រអប់លេខ ៨វគ្គអូតូ)។

កម្រិតស៊ីសាំងរបស់ម៉ាស៊ីន ៦សុីឡាំងវិញខ្ទង់ ១១លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួចតាមស្ថានភាពជាក់ស្ដែង។

និយាយពីជើងក្រោមវិញ ប្រព័ន្ធឯករាជ ដែលជំនួយដោយ ប៉ូមរឺស័រ MacPherson Strut និង Stabilizer Bar  នៅផ្នែកខាងមុខ និងខាងក្រោយ Tourson Beam អមដោយ Stabilizer Bar ជើងក្រោមប្រភេទនេះបើកណឹងល្អ តែរាងរលាក់បន្ដិច ព្រោះខាងក្រោយមិនមែនជាប្រភេទ ស្លាបប្រចៀវ ។ គួបផ្សំជាមួយយាន់កង់ទំហំ ១៨អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS លើកកង់ទាំងបួនតែម្ដង។

ជាឡាន Minivan អញ្ចឹងវែងគ្រាន់បើដែរដោយប្រវែង ៥០៩០ម.ម ទទឺង ១៩៩០ម.ម កម្ពស់ ១៨០០ម.ម ពីដីមកបាត ១៦៧ម.ម និងទម្ងន់ ២តោនឯណោះ។ការឌីស្សាក្នុងជំនាន់ទី៣នេះ ប្លែកពីរជំនាន់មុនៗ ដោយចង្កៀងមុខរាងបែបភ្នែកបក្សី ប្រើប្រភេទគុជ Projector Headlight អមដោយភ្លើង Daytime Running light ជាប្រភេទ LED។ ចំណែកស្ដុបខាងក្រោយវិញរចនាបែបផ្ដេចវែង អូសកាត់ជាប់ទ្វាក្រោយ និងលៀនចេញមកចំហៀងបន្ដិច មើលទៅប្លែក និងស្រស់ស្អាតតាមបែបឡាន Minivan។

ខាងក្នុងវិញវាជាប្រភេទឡានកៅអី៣ជួរ មានជម្រើស ៧ នឹង ៨កៅអី ធំទូលាយងាយចេញចូល ហើយ Toyota Sienna បែងចែកជា ៤ធំៗដូចជា៖ LE, XLE, SE, និង Limited ជាដើម។

ដោយនិយាយជារួមសម្រាប់ Option Limited ខ្ពស់ជាងគេវិញមានបំពាក់បន្ថែមនៅ៖ កៅអីស្បែក សម្រាប់ជួរទីមួយ បញ្ជាដោយប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support និងបញ្ជាក្ដៅត្រជាក់បាន ហើយជួរទីពីក៏អាចបញ្ជាមុខក្រោយបានដែរ។ វាក៏មានភ្ជាប់មកជាមួយ ដំបូលបើកពីរតង់, ពោងសុវត្ថិភាព ១២គ្រាប់, Speaker 10 JBL Priumim, មានប៉ូតុង Smart Key, ទ្វារ៣ចំហៀង និងខាងក្រោយ បិទបើកអូតូ និងបញ្ជាដោយតេឡេ, កញ្ចក់មើលក្រោមកាត់ចំណាងផ្លាត Auto dimming, Sensor ៦គ្រាប់សម្រាប់ជំនួយពេលចូលចត, មានអេក្រងធំសម្រាប់បង្ហាញផែនទី កាម៉េរា និងបញ្ជាមុខងារផ្សេងៗ, DVD ទំហំ ១៦អីញសម្រាប់អ្នកដំណើរក្រោយជាដើម។

មិនតែប៉ុណ្ណោះក្រៅពីរប្រព័ន្ធជំនួយសំខាន់ៗ Sienna ក៏បំពាក់នៅមុខងាជំនួយមិនឲ្យឡានរ៉េទៅមុខ ពេលប៉ុកប៉ះ Post-Collision Safety System, និងប្រព័ន្ធ Blind Sport Warning សម្រាប់បង្ហាញពីរសញ្ញាវ៉ាជែង Dynamic Rada Cruise Controll ចេះកំណត់ល្បឿនឡើងចុះតាមឡានខាងមុខ(ចំពោះឆ្នាំ២០១៥ឡើងមានបន្ថែមជាមួយនិង Pre-collision System, Lane Departure Warning ) ជាដើម។

២. Kia Carnival 2015-2018

ចំពោះ Carnival មានប្រវែង​ ៥១១៥ម.ម ទទឹង ១៩៨៥ម.ម កម្ពស់ ១៧៤០ម.ម ពីដីមកបាត ១៧១ម.ម ទម្ងន់ ២២០០គីឡូក្រាម និងអាចផ្ទុកទម្ងន់ចន្លោះពី ៨០០គីឡូក្រាម ទៅ ១តោន។

ការឌីស្សាញបែបទាន់សម័យមើលមិនសាំភ្នែក ប្រើចង្កៀងគុជ LED បំភ្លឺផ្លូវបានច្បាស់ល្អ អមជាមួយ Daytime Running Light និងពិលកាង គួបផ្សំនឹងប៉ាណាបន្ទាត់ឆ្នូតៗ តាមប្រភេទ Option ខ្លះសំណាញ់ញឹកបែប 3D ដែលមើលទៅស្រស់ស្អាតគួរឲ្យទាក់ទាញម្យ៉ាងដែរ។

ខាងក្នុងបំពាក់កៅអី ៤ជួរ ស្មើរនិង១១កៅអី ធំទូលាយស្រួលចេញចូលបត់បែនកៅអីបានល្អ បើជាប្រភេទ Full Option វិញមានបន្ថែមជាមួយនឹង៖កៅអីស្បែក ផ្នែកខាងជួរមុខជំនួយដោយប្រព័ន្ធអេឡិចត្រនិក និងកៅអីក្ដៅត្រជាក់សម្រាប់ជួរទីមួយ និងជួរទីពីរ។ មានអេគ្រង់ធំ អាចភ្ជាប់ជាមួយទូរស័ព្ទបាន, ប្រើSmart Key នៅទ្វាទាំង៥ សម្រាប់សងខាង និងទ្វាក្រោយអូតូ, ដំបូលបើកពីរតង់។

ក៏មានប៊ូតុង Power Start/Stop, Speaker Surround Sound , ពោងសុវត្ថិភាព គ្រប់កន្លែងជុំវិញ, មាន Sensor មុខក្រោយជំនួយពេលចូលចត, ភ្ជាប់ជាមួយកាម៉េរាមុខក្រោយ និងផែនទីជាដើម។ ក៏មានភ្ជាប់មកនៅមុខងារពិសេសៗមួយចំនួន មិនចាញ់ Sienna ឡើយដូចជា៖ Adaptive Cruise Control ចេះកំណត់ល្បឿនតាមឡានខាងមុខ,​ Blind Sport Warning សម្រាប់បង្ហាញពីរសញ្ញាវ៉ាជែង Lane Departure Warning សញ្ញាព្រមានពេលឡានខុសកន្លង, ប្រព័ន្ធជំនួយពេល ឡើងនឹងចុះចំណត ជាដើម។

Kia Carnival ប្រើម៉ាស៊ីនម៉ាស៊ូត ទំហំ ៤ស៊ីឡាំង ជំនួយដោយ Turbo  មុខកាត់ ២.២លីត្រ ផលិតកម្លាំង ២២០សេះ កម្លាំងរមួល ៣៣២ផោនហ្វីត សន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១៣.៦វិនាទី។ ទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) (ជាទូទៅប្រភេទមាស៊ូតនេះ សម្រាប់តែប្រើក្នុងប្រភេទកូរ៉េប៉ុណ្ណោះ)។

ម៉ាស៊ីនតូចសន្សំសំចៃគ្រាន់បើ ស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង ១០០គីឡូម៉ែត្រ អាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។

2022-08-0sUz5cyHSVOm1fwts9J0.avif

ស៊េរីឆ្នាំខ្ពស់បែបនេះជើងក្រោមក៏មិនអន់ដែរ ផ្នែកខាងមុខបំពាក់ប្រព័ន្ធឯករាជ Independent Suspension  អមដោយបូមរឺស័រ MacPherson Strut ជាមួយនឹង Stabilizer និងខាងក្រោយប្រើជាមួយនឹងស្លាបប្រចៀវឌុប Double Wishbone ធ្វើឲ្យការបើកបរទប់លំណឹងបានល្អ និងកាត់បន្ថយការលាក់បានច្រើន។ ប្រើយាន់កង់ ១៧អីញ ចំពោះប្រព័ន្ធហ្វ្រាំង ទាំងមុខក្រោយប្រើហ្វ្រាំងឌីសគៀប នៅកង់ទាំងបួន ជំនួយដោយប្រព័ន្ធ ABS ក៏មានបន្ថែមនៅប្រព័ន្ធ EBD និង BA (Sienna ក៏មានដែរ)ជាដើម ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទាំងពីរមូឌែលនេះ ភាពទំនើប សមត្ថភាព និងប្រព័ន្ធសុវត្ថិភាព មិនលើសគ្នាឡើយ តែបើនិយាយពី កម្រិតស៊ីសាំងវិញ Carnival សន្សំសំចៃប្រេងបានគួរសមជាង។ ចំពោះភាពទូលាយថ្វីត្បិត Sienna មានតែ ៨កៅអីមែន តែទំហំខាងក្នុងធំស្រឡះជាង Carnival បន្ដិចណាមួយមានជម្រើសម៉ាស៊ីនដែលបងប្អូនអាចជ្រើសរើសបាន។ ម្យ៉ាងទៀត Sienna សម្បូរគ្រឿងបន្លាស់គ្រាន់បើ ចំណែកទីផ្សារវិញក៏និយមជាង Kia Carnival ដែរ ដែលធ្វើឲ្យការជួសជុលមានតម្លៃធូរជាង ពេលលក់វិញក៏មិនសូវជាខាតច្រើនដូច Carnival ។

តែបើនិយាយពីភាពធន់ រឺងមាំវិញ ក្នុងបរិបទស្រុកខ្មែរ គេតែងឲ្យតម្លៃលើផលិតផលជប៉ុន តែមិនមែនមានន័យថា របស់កូរ៉េអន់នោះទេ សំខាន់លើការប្រើប្រាស់ បើប្រើចេះថែបានល្អ និងផ្លាស់ប្ដូរទៀងទាត់ តាមការណែនាំរបស់ក្រុបហ៊ុនបានត្រឹមត្រូវ គុណភាពវាមិនលើសគ្នាឡើយ៕

អត្ថបទ៖ BunSak @Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More