ក្រុមហ៊ុន KIA របស់ប្រទេសកូរ៉េ បានបញ្ចេញកូនឡាន KIA Morning ជំនាន់ទីមួយនៅឆ្នាំ ២០០៤ ដែលទល់នឹងបច្ចប្បន្ននេះមាន ៤ ជំនាន់ទៅហើយ។
ហើយអ្វីដែលពេញនិយមខ្លាំង នៅស្រុកខ្មែរក្នុងចំណោមកូនឡាន ជា Morning ជំនាន់ទី ១ នេះឯង ខណៈដែលជំនាន់ទី ២ និងទី៣ ក៏កំពុងមានសន្ទុះគួរសមដែរ ។ តាមបទពិសោធ៍ពីអ្នកប្រើផ្ទាល់ស្រឡាញ់ត្រង់ថា ស៊ឺសាំងតិច ធន់ចំណាយថវិកាក្រោម ១០០ដុល្លារសម្រាប់ការជួសជុល និងបង់ពន្ធផ្លូវត្រឹមតែ ៨ ម៉ឹនរៀលប៉ុណ្ណោះ។
និយាយពីកម្លាំងវិញកូនឡាន Morning មួយនេះបំពាក់ម៉ាស៊ឺន ៤ស៊ឺឡាំង មុខកាត់ស៊ឺឡាំង ១.០លីត្រ បង្កើតកម្លាំងបាន ៦០សេះ កម្លាំងរមួល ៦៤ ផោនហ្វីត ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយ
ប៉ុងមុខ (FWD) រត់លឿនបំផុតបាន ១៥០គីឡូម៉ែត្រ/ម៉ោង បើនិយាយរឿងជាន់ស្ទុះវិញ គឺថាមិនបាច់និយាយតែម្តង ។
កម្រិតស៊ឺសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុងទីក្រុងស៊ឺ ៦លីត្រ ក្រៅក្រុងផ្លូវលាត ៤.៥ លីត្រក្នុង ១០០គីឡូម៉ែត្រ។
ជំនាន់ទី១ ពី ០៤ ដល់ ០៧ វាចែកជា ២ ប្រភេទ Lx និង SLx ។ ងាយយល់ (SLx = Full Option និង Lx = Haft & Base Option) ។
ជម្រើស Lx base អត់មាន ABS ពូកធម្មតា កញ្ចក់បញ្ជារដោយប៊ូតុងបានតែពីរខាងមុខ និយាយរួមគឺអត់មានអីពិសេសទេ ចំណែកឯ Haft Option វិញរាងគ្រាន់ជាងហ្នឹងបន្ដិចដោយបំពាក់ផ្នែកខ្លះនៃ SLx។
បើ SLx បន្ថែមប្រព័ន្ធហ្វាំ្រងឌីសគៀបមុខក្រោយ ជំនួយដោយ ABS មានពិលកាង ពួកស្បែកកំដៅកៅអី ប្រអប់វែនតា អ្នកបើកបរបញ្ជារកញ្ចក់តាមប៊ូតុងអេឡិចត្រូនិកបានទាំង៤ ។ វាមាន Speaker ៦គ្រាប់ គ្រាន់ស្តាប់បទចម្រៀងលោកតា ស៊ិន ស៊ីសាម៉ុត ចំណែកឯប៉ាណាមុខស្រោបដោយក្រូមមេ និងកៅអីក្រោយដាច់អាចកាចបត់មុខក្រោយបាន។
តម្លៃវិញធូរថ្លៃខ្ទង់ ៤០០០ ដុល្លារជាងទៅ ៦០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងគុណភាពជាក់ស្ដែង។
ខាងក្នុងសាមញ្ញ មានប៉ូតុងបញ្ជារមុខងាយមួយចំនួន ជាកូនឡានទ្វា ៤ មានកៅអី ២ជួរ ជិះគ្នា៥ កៅអីខាងជួរមុខទូលាយគួរសម តែខាងក្រោយរាងចង្អៀត (ល្មមសម្រាប់ក្មេងៗអង្គុយ) និងសស់ឃ្លុបក្រោយអាចដាក់ឥវ៉ាន់តិចតួច ។
ចំពោះសុវត្ថិភាពវិញមិនជាបញ្ហាចោទទេលើផ្នែកប្រព័ន្ធហ្វ្រាំងនិងជើងក្រោម ប៉ុន្ដែបុកប៉ះជារឿងដែលត្រូវប្រយ័ត្ន ដោយពោងសុវត្ថិភាពមានតែ ២គ្រាប់ផ្នែកខាងមុខ មិនអាចការពារផ្នែកចំហៀងបានឡើយ ។
សរុបមកតម្លៃសាកសមដែរ ព្រោះឆ្នាំ ០៤ឡើងបើធៀបនិងរថយន្ដផ្សេងៗវិញមិនទាន់មានតម្លៃប៉ុណ្ណឹងទេ ម្យ៉ាងទៀត ភាពធន់ សន្សំសំចៃសុីសាំងតិច ខាងក្នុងល្មមគួរសមអាចទទួលយកបាន ជិះបានគ្នា ៥នាក់ធ្វើដំណើរស្ទើគ្រប់កន្លែង ពិសេសក្នុងក្រុង អ្នកធ្វើការ កូនសិស្ស និស្សិត ម៉ាក់ប៉ាត្រូវការដឹកកូនទៅសាលា ចូលផ្សារទិញបន្លែសាច់ និងគ្រួសារតូចអាចរីករាយជាមួយ KIA Morning នេះបាន។
បើលោកអ្នកចង់ទិញជិះនឹងគេ ក៏ត្រូវមើលអោយច្បាស់ដែរ វាជាប្រភេទឡានមួយទឹកពីកូរ៉េជាតំបន់ទឹកកក ដូច្នេះភាគច្រើនអាចច្រេះ ឬពុកបាតតែម្ដងហើយកុំភ្លេចអោយគេធានាម៉ាស៊ីននិងប្រអប់លេខផង ជៀសវាងមានបញ្ហា៕
អត្ថបទ៖ BunSak
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Tacoma កាលឡានខ្លាញ់គោមិនទាន់ពេញនិយម Pick Up មួយនេះល្បីណាស់ ជាន់ផ្អៀងតែម្ដងពិសេសតាមខេត្ត