បើនិយាយដល់ក្រុមហ៊ុន Kia យើងប្រាកដជានឹកដល់កូនឡាន Morning ជំនាន់ទី១ តែមិនថាជាជំនាន់ទី១ ឬទី២នោះទេ ឃើញបើកតែពេញផ្លូវស្រុកខ្មែរដែរហ្នឹង។ ព្រោះតែស៊ីសាំងតិច ខ្លីតូចល្មមស្រួលចេញចូលបើកបរក្នុង ក្រុង សមស្របសម្រាប់បងប្អូននារីៗ សិស្សសាលា ដែលមិនសូវជំនាញខាងបើកក្នុងក្រុង ឬរយ៉ែរថយក្រោយជាដើម កូនឡាន KIA មួយនេះអាចជាជម្រើសមួយសម្រាប់ពិចារណាបាន។
ថ្ងៃនេះ Advan Auto និងលើកយក KIA Morning ជំនាន់ទី២ ដែលគេហៅថា KIA Picanto ផលិត ក្នុងឆ្នាំ២០១២ ដល់ ២០១៧ មកធ្វើបទបង្ហាញជូន ។ វាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនៅផ្នែកខាងក្នុង និងរូបរាងខាងក្រៅ មើលទៅស្អាតប្លែកទាក់ទាញជាងជំនាន់ទី១។
ហើយតម្លៃក៏រាងគួរសមដែរចន្លោះពី ១០០០០ដុល្លារ ទៅ១៥០០០ដុល្លារជាង តាម Option ឆ្នាំ ពណ៍ ភិនភាគជាក់ស្ដែង។
មាឌតូចល្មម ម៉ាស៊ីនក៏មិនធំប៉ុន្មានដែរ ៣ស៊ីឡាំង ចំណុះ១.០ ផលិតកម្លាំង៦៧សេះ កម្លាំងរមួល៨៨ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥អ៊ីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦៣គីឡូម៉ែត្រ/ម៉ោង។
កុំឃើញតូចចឹងតែស៊ីសាំងគួរសមដែរ ចន្លោះពី ៥លីត្រ ទៅ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
ខាងក្រៅឌីហ្សាញបែបស្ព័រ ដូច្នេះមើលទៅឃើញមុខវាស្រួច ខាងមុខឃើញមានកាងសំណាញ់ប៉ាណាបែបស្ព័រ ជាមួយនិងចង្កៀង គុជ LED និង Daytime running light។ ចំពោះស្ដុបក្រោយប្រភេទ LED រាងជាងអក្សរ C អមជាមួយស៊ីឡាំងពីរដើម មើលទៅទាក់ទាញ។
ចូលមកខាងក្នុង រាងទូលាយគួរសមដែរ បំពាក់ដោយកៅអីស្បែក ២ជួរ ជិះគ្នា៥នាន់អីមិនជាបញ្ហាឡើយ និងសល់ឃ្លុបក្រោយខ្លីល្មមដាក់ឥវ៉ាន់បានគួរសម។
ចំពោះ Option ជាទូទៅបែកចែកចេញជាបីជម្រើសដូចជា៖ Base Option, Half Full, និង Full Option។
Base Option វាជាប្រភេទធម្មតា ប្រើចង្កៀង Halogen ជាមួយនឹង LED, កៅអីក្រណាត់ ពោងសុវត្ថិភាព ២ គ្រាប់ ហ្រ្វាំងគៀបតែផ្នែកខាងមុខ និងប្រើសោរដើម្បីបញ្ឆេះរថយន្ដជាដើម។
Half Option រាងគ្រាន់បន្ដិចដោយខ្លះ បន្ថែមមកជាមួយប៉ូតុង Power Start ដំបូលបើក ពោងសុវត្ថិភាព ៦គ្រាប់ ខ្លះទៀតក៏មានចង្កៀងគុជ កៅអីស្បែក និងហ្រាំងឌីសគៀបមុខក្រោយជាដើម។
ប្រភេទ Full Option វិញរាងទំនើបគ្រាន់បើ ដោយភ្ជាប់មកជាមួយនិង អេក្រង់ LCD ៨អីញ ពោងសុវត្ថិភាព ៧គ្រាប់ កុងទ័រឌីជីថល ដំបូលបើក GPS, ប្រើប៉ូតុង Power Start/Stop កាម៉េរាក្រោយ មាន Sensor ៤គ្រាប់ ជំនួយពេលចូលចត ចង្កៀងគុជ អមជាមួយប៉ាណាស្ពរ័ជាប់ជាមួយពិលកាង និងឈ្នាន់ហ្គែរវែង ជាដើម។
KIA Picanto នេះ មិនជាចំណាយច្រើនលើកការថែទាំឡើយ ហើយសម្បូគ្រឿងបន្លាស់ណាស់នៅស្រុកខ្មែរយើង ឈឺថ្នាត់ល្មមៗចំណាយខ្ទង់ ៣០ ដុល្លារ ទៅ២០០ ដុល្លារជាងប៉ុណ្ណោះ សម្រាប់ការជួសជុល។
ជារួមបើអ្នកស្រលាញ់ប្រភេទកូនឡាន មិនជាបញ្ហាឡើយ រូបរាងមើលចូលភ្នែក ខាងក្នុងស្អាតគ្រាន់បើ សន្សំសំចៃគួរសម។ សម្រាប់ប្រើក្នុងក្រុង អ្នកធ្វើការ សិស្សសាលា សុភាពនារីជាដើម ស័ក្តិសមប្រើប្រាស់វាបាន ណាមួយឆ្នាំរាងខ្ពស់ដែរ តម្លៃប៉ុណ្ណឹងគិតថាអាចចរចារបាន។
តែអ្វីដែលត្រូវប្រយ័ត្នមុនទិញឡានមកពីកូរ៉េ គឺបញ្ហាពុក ឬច្រេះ ព្រោះជាប្រទេសត្រជាក់ធ្លាក់ទឹកកក់ ចង់ប្រើត្រូវច្បាស់ចំណុចនេះ។
អត្ថបទ៖ BunSak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ