បើនិយាយពីកូនឡានតូច វាពិតជាទាក់ទាញមែនទែន សម្រាប់ប្រើប្រាស់ក្នុងទីក្រុង ពិសេសបងប្អូន សិស្សសាលា និស្សិត និងអ្នកធ្វើការជាដើម។ តូចល្មម សន្សំសំចៃ ងាយស្រួលបត់បែន ផ្លូវចង្អៀត និងស្រួលក្នុងការចូលចតជាដើម។
ថ្ងៃនេះ Advan Auto និងលើកយក Kia Picanto របស់កូរ៉េ និង Chevrolet Spark របស់សហរដ្ឋអាមេរិក ស្ថិតក្នុងជំនាន់ទី២ ស៊េរីឆ្នាំ២០១២ ដល់ ២០១៤ដូចគ្នា តម្លៃក៏ប្រហាក់ប្រហែលគ្នាទៀត មកធ្វើបទបង្ហាញ ។
១.Kia Picanto 2012 - 2014
មាឌតូចល្មម ម៉ាស៊ីនក៏មិនធំប៉ុន្មានដែរ ៤ស៊ីឡាំង ចំណុះ១.២ ផលិតកម្លាំង៨៦សេះ កម្លាំងរមួល៨៨ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥អុីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦៣គីឡូម៉ែត្រ/ម៉ោង។
តូចតែស៊ីសាំងគួរសមដែរ ក្នុងក្រុង ៨លីត្រ បើផ្លូវលាតក្រៅក្រុង ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
ខាងក្រៅឌីហ្សាញបែបស្ព័រ ដូច្នេះមើលទៅឃើញមុខវាស្រួច ខាងមុខឃើញមានកាងសំណាញ់ប៉ាណាបែបស្ព័រ ជាមួយនិងចង្កៀង គុជ LED និង Daytime running light។ ចំពោះស្ដុបក្រោយប្រភេទ LED រាងជាងអក្សរ C អមជាមួយស៊ីឡាំងពីរដើម មើលទៅទាក់ទាញ។
ចូលមកខាងក្នុង រាងទូលាយគួរសមដែរ បំពាក់ដោយកៅអីស្បែក ២ជួរ ជិះគ្នា៥នាក់មិនជាបញ្ហាឡើយ និងសល់ឃ្លុបក្រោយខ្លីល្មមដាក់ឥវ៉ាន់បានគួរសម។
ប្រភេទ Full Option វិញរាងទំនើបគ្រាន់បើ ដោយភ្ជាប់មកជាមួយនិង អេក្រង់ LCD ៨អីញ ពោងសុវត្ថិភាព ៧គ្រាប់ កុងទ័រឌីជីថល, ប្រើហ្រ្វាំងឌីសគៀបមុខក្រោយ, ដំបូលបើក GPS, ប្រើប៉ូតុង Power Start/Stop កាមេរ៉ាក្រោយ មាន Sensor ៤គ្រាប់ ជំនួយពេលចូលចត ចង្កៀងគុជ អមជាមួយប៉ាណាស្ព័រជាប់ជាមួយពិលកាង និងឈ្នាន់ហ្គែរវែង ជាដើម។
តម្លៃក៏រាងគួរសមដែរចន្លោះពី ៨០០០ដុល្លារជាង ទៅ១២០០០ដុល្លារ តាម Option ឆ្នាំ ពណ៍ ភិនភាគជាក់ស្ដែង។
KIA Picanto នេះ មិនជាចំណាយច្រើនលើកការថែទាំឡើយ ហើយសម្បូគ្រឿងបន្លាស់ណាស់នៅស្រុកខ្មែរយើង ឈឺថ្កាត់ល្មមៗចំណាយខ្ទង់ ២០ដុល្លារ ទៅ២០០ដុល្លារជាងប៉ុណ្ណោះ សម្រាប់ការជួសជុល។
២.Chevrolet Spark 2012 - 2014
Spark មានម៉ាស៊ីន ២ ជម្រើសគឺ ម៉ាស៊ីន ១.២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៨២ សេះ និង ម៉ាស៊ីន ១.០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៦៧ សេះ រត់ដោយប្រអប់លេខ ៥វគ្គលេខដៃ និង៤វគ្គអូតូ ដំណើរការដោយប៉ុងមុខ អាចរត់លឿនបំផុត ១៦១គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងប្រមាណ ៧ លីត្រនៅក្នុងក្រុង និង ក្រៅក្រុងវាស៊ីសាំង ៦ លីត្រក្នុងការបើកបរ ១០០គីឡូម៉ែត្រ។
ដោយសារឆ្នាំវាខ្ពស់គ្រាន់បើ ដូចនេះរូបរាងខាងក្រៅមើលទៅស្អាតម៉្យាង ដូចជាក់ស្តែងចង្កៀងមុខបំពាក់ LED រាងស្រួចៗវែង និងការឌីហ្សាញជាប្រភេទ Hatchback បំពាក់កៅអីពីរជួរ ជិះបានគ្នា ៥នាក់ មិនធំទូលាយប៉ុន្មានទេ វាប្រហាក់ប្រហែលនឹង Kia Picanto ដែរ។
បើជាប្រភេទ Full Option LT វិញបំពាក់មកជាមួយ កៅអីស្បែក មាន Speaker ៤គ្រាប់ ពោងសុវត្ថិភាព ៦ ពិលកាង មានប្រព័ន្ធហ្វ្រាំង ABS និង EBS ព្រមទាំងមាន Packing sensor ២ គ្រាប់ជំនួយពេលចូលចតជាដើម មិនចាញ់ Picanto ឡើយ។
ចំពោះតម្លៃ សម្រាប់ស៊េរីឆ្នាំ ២០១២-២០១៤ អ្នកអាចរកទិញ ៦០០០ដុល្លារ ទៅជិត ១០០០០ដុល្លារ អាស្រ័យលើ Option ឆ្នាំផលិត ពណ៌ និងប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
ចំពោះការថែទាំ ពេលមានបញ្ហាចំណាយចន្លោះ ៤០ ដុល្លារ ទៅ ២៥០ ដុល្លារជាង តាមកម្រិតខូចខាតជាក់ស្ដែង។
ទាំងពីរម៉ូឌែលនេះ តម្លៃទីផ្សារអាចលើសខ្វះគ្នាតិចតួច ចំពោះការថែទាំ និងការជួសជុលវិញ Chevrolet Spark រាងថ្លៃជាងបន្តិច ព្រោះមិនសូវសម្បូរគ្រឿងបន្លាស់ដូច Kia Picanto ម្យ៉ាងទៀតមិនសូវទូលាយឡើយ។
សរុបមក មិនជាងគ្នាប៉ុន្មានទេ សន្សំសំចៃ ធន់ដូចគ្នា រត់ផ្លូវឆ្ងាយ អេមដូចគ្នា តែបើនិយាយពីរជើងក្រោមជិះស្រួល អា Spark រាងលើបន្ដិចហើយ៕
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ