Kia Visto ឆ្នាំ១៩៩៩ ដល់២០០៣ ជាប្រភេទកូនឡាននាំចូលពីប្រទេសកូរ៉េ Visto បានក្លាយជារថយន្ដដែលទទូលបានការចាប់អារម្មណ៍ច្រើន សម្រាប់បងប្អូនដែលមាន ថវិកាខ្ទង់ ២០០០ដុល្លារ។ វាជាប្រភេទ Hachback ឬ City Car ដែលមានទ្វា ៥ កៅអី ២ជួរ អាចជិះបានគ្នា៥ នាក់និងឃ្លុបក្រោយតិចតួច សម្រាប់ដាក់ឥវ៉ាន់។
តូចមែនតែអាចរត់បានគួរសម មានម៉ាសុីនត្រជាក់ ឧបរកណ៍ចាក់តន្ត្រី គ្រាន់កំដរអារម្មណ៍លោកអ្នក ពីភ្នំពេញទៅសៀមរាបអីបាន (តែជិះឆ្ងាយ ត្រូវឈប់តាមផ្លូវច្រើនដង) ។
តម្លៃអាចទិញបានក្នុងចន្លោះ ២០០០ដុល្លារ ទៅ ២៥០០ដុល្លារជាង Visto
មិនសូវជាចំណាយច្រើនឡើយលើការថែទាំទេ ខ្ទង់ ២០ដុល្លារ ទៅ១០០ដុល្លារប៉ុណ្ណោះ ។

វាមានម៉ាស៊ីនតូចមួយ ៣ស៊ីឡាំង ចំណុះ០.៨លីត្រ ផលិតកម្លាំងបាន ៥៤សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន១៤៥គីឡូម៉ែត្រ/ម៉ោង។
តែចាប់ពីឆ្នាំ២០០១ Kia បំពាក់បន្ថែមនៅ Turbo ជំនួយកម្លាំបាន៧០សេះ (ខ្មែរហៅម៉ាសុីនធំ) អាចរត់ល្បឿនបាន ១៥០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំង ជាមធ្យមចន្លោះពី ៤លីត្រទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ តាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
ជើងក្រោមប្រើជាប្រភេទរឺស័រ គួបផ្សំជាមួយយ៉ាន់កង់តូច ១៣អីញ អាចទប់ទម្ងន់រថយន្ដ ៨៦០គីឡូក្រាម និងដឹកបានប្រមាណជា៣០០គីឡូដោយមិនមាន បញ្ហាឡើយ។

វាគួរសមដែរ សម្រាប់អំឡុងពេលសាំងកំពុងឡើងថ្លៃបែបនេះ អាចរត់បានដូចគេឯងដែរ ពិសេសក្នុងក្រុងស្រួលបើកបរណាស់។ បងប្អូនណាខ្លះដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយកូនឡានកូរ៉េ Kia Visto នេះ អាចបញ្ចេញនៅបទពិសោធន៍ក្នុង Comment បាន៕
អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ