រថយន្ដ Sedan ជួរមុខរបស់ Lexus ក្នុងត្រកូល GS300 ជំនាន់ទី៣ ដែលផលិតក្នុងឆ្នាំ ២០០៦ ដល់ ២០១១ ។អាចនិយាយបានថាពិសេសគ្រាន់បើ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅហើយ ក៏វានៅតែពេញនិយម។ ល្បីថាធ្ងន់ ជាន់ស្ទុះ ជិះស្រួល សង្ហា និងមានមុខងារមួយចំនួនទៀត ដែលក្រុមហ៊ុន Lexus បំពាក់អោយ GS300 ជំនាន់នោះ។ នៅកម្ពុជាយើង វាមានការពេញនិយមគួរសម ដែលភាពច្រើនជាស៊េរីឆ្នាំ ២០០៦ ដល់ ២០១០។

ចំពោះតម្លៃវិញមិនទាន់ធ្លាក់ប៉ុន្មានទេ ចន្លោះពីរ ២ម៉ឺនស្ដើង ទៅ២ម៉ឺនក្រាស់ អាស្រ័យតាម Option ឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
រចនាខាងក្រៅ មានទម្រង់ប្រហាក់ប្រហែលនឹង Camry 2007 ដែរ ដោយសារតែវាជាបងប្អូនគ្នា ក៏ប៉ុន្តែ GS300 បំពាក់សេនស៊រ ៨គ្រាប់ (មុខ៤ក្រោយ៤) ស៊ុមទ្វាកញ្ចក់ស្រោបដោយស្ក្រោម កញ្ចក់ខ្ដោបអូតូ ចង្គៀងមុខគុជឡែស៊រ ដាច់ចេញពីចង្គៀង Daytime running light (បើកពេលថ្ងៃ ឬព្រិល) មានទឹកបាញ់ចង្កៀង និងពិលកាង។ ស្ដុបក្រោយវិញរាងមូលៗខ្លីល្មមសមនឹងសុីមាំងភ្លោះ ជាមួយនឹងកម្ពស់ពីដីមកបាតទាបល្មម ១០.៥ម.ម និងទម្ងន់ ១៦៣០គីឡូក្រាមផង ធ្វើឲ្យ Gs មួយនេះរាងបែបស្ព័រតែម្ដង។

វាជាប្រភេទ Sedan Sport ទ្វា៤ កៅអីធំៗអង្គុយបានគ្នា៥ នាក់ល្មម។ Lexus GS 300 ប្រើចង្គូតអេឡិចត្រូនិច អូតូឡើងចុះ មានប៉ូតុង Power/Start ពួកស្បែក មានកៅអីក្ដៅត្រជាក់សងខាង កៅអីចងចាំទីតាំងនៅជួរមុខ ពោងសុវត្ថិភាព ៩គ្រាប់ រន្ធម៉ាសុីត្រជាក់ ៦ប្រឡោះ Speaker ១៤ គ្រាប់ប្រើប្រេនប្រចាំត្រកូល Mark Levinson ។យើងងាកមកខាងលើយើងនឹងឃើញដំបូលបើក កញ្ចក់អូតូទាំង៤ មានកញ្ចក់កាត់ចំណាំងផ្លាត ។

Lexus GS 300 ប្រើចង្គូតអេឡិចត្រូនិច អូតូឡើងចុះ មានប៉ូតុង Power/Start ពួកស្បែក មានកៅអីក្ដៅត្រជាក់សងខាង កៅអីចងចាំទីតាំងនៅជួរមុខ ពោងសុវត្ថិភាព ៩គ្រាប់ រន្ធម៉ាសុីត្រជាក់ ៦ប្រឡោះ Speaker ១៤ គ្រាប់ប្រើប្រេនប្រចាំត្រកូល Mark Levinson ។យើងងាកមកខាងលើយើងនឹងឃើញដំបូលបើក កញ្ចក់អូតូទាំង៤ មានកញ្ចក់កាត់ចំណាំងផ្លាត និងកាម៉េរាក្រោយជាដើម ។
ប្រើម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ល្បឿនលឿនបំផុត២៤០ គ.ម/ម៉ោង សន្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី។ រត់ដោយ ប្រអប់លេខ ៦ វគ្គអូតូ (អាចថែមថយលេខដៃបាន) បង្វិលកង់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។

ចំពោះកម្រិតស៊ីសាំងចេញពីរោងចក្រ កាលពីជិត២០ឆ្នាំមុន ក្នុងក្រុងស៊ី ១១លីត្រ និងក្រៅក្រុង ៨លីត្រក្នុង១០០គីឡូម៉ែត្រ។
តែសម្រាប់បទពិសោធ៍ នៃការប្រើប្រាស់ផ្ទាល់ពេលបច្ចុប្បន្ននេះវិញ ខ្ទង់ ១២លីត្រ ទៅ១៥លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។

ប្រព័ន្ធជើងក្រោមហាប់ណែនល្អ ផ្នែកខាងមុខបំពាក់ ស្លាបប្រចៀវឌុប (Double Wishbone ) ទប់លំនឹងល្អពេលបើកលឿនឬបត់ផ្លូវកោងផ្លូវកែង ។ ចំណែកខាងក្រោយប្រើ ជើងក្រោមប្រភេទ Multi Link Suspension ដែលធ្វើឲ្យឡានកាត់បន្ថយការរលាក់បានច្រើនបំផុត ចូលគ្រលុកល្មមៗ យើងអត់ចាប់អារម្មណ៍ផង ។ គួបស្សំជាមួយយ៉ាន់កង់ ១៨អុីញ ហ្រ្វាំងឌីស គៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំង៤ ជួយកាត់បន្ថយកម្ដៅពេលចាប់ហ្វ្រាំង ពិសេសការបើកបរល្បឿនលឿន ការជាន់ហ្វ្រាំងមានសុវត្ថិភាពខ្ពស់។

GS300 ក៏ភ្ជាប់មកជាមួយនឹង ប្រព័ន្ធទប់លំណឹង VSC, ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, ប្រព័ន្ធជំនួយពេលចូលចត Packing Sensor, ប្រពន្ធ័ជំនួយពេលឡើងចំណោត Hill Star Assite ជាដើម។ទោះបីជារាងទំនើប សុវត្ថិភាព ជិះស្រួល និងមើលទៅសង្ហាទាន់សម័យ ត្រូវចិត្តយុវវ័យពិតមែន តែវាក៏មានចំណុចមិនពេញចិត្ត ពីរនាក់ប្រើប្រាស់មួយចំនួនដែរ ដូចជា៖-ជាឡានដែលទាប់ ផ្លូវលំបាកល្មមៗ ជិះមិនស្រួលងាយ និងកល់បាត-ខាងក្នុងមិនទូលាយ និងចង្អៀត បើធៀបនិង Camry ឬ Prius-ឡានចាស់ឆ្នាំ បច្ចុប្បន្នសុីសាំងគ្រាន់បើ-ទិញមកតម្លៃថ្លៃ លក់់វិញខាត់ច្រើនគួរសម បើធៀបនិង Toyota មួយចំនួន-បញ្ហាខូចម៉ែត្រចង្កូត តែងជាបញ្ហាចោទសម្រាប់អ្នកប្រើប្រាស់ ដែលចំណាយ ខ្ទង់ ៤០០ ទៅ៥០០ដុល្លារជាង សម្រាប់ការជួសជុល តែបើប្រើថែក៏មិនងាយខូចដែរ។-គ្រឿងបន្លាស់ថ្លៃជាងពពួក Toyota-និងបញ្ហាផ្សេងៗមួយចំនួនទៀត ទាក់ទងនិងជើងក្រោមជាដើម។

អត្ថបទ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ