Lexus ជំនាន់ទី៣ ក្នុងត្រកូល GS មានរហ័សនាមថាជាឡានដែលទំនើប កម្លាំងខ្លាំង និងសុវត្ថិភាពខ្ពស់បើធៀបនិងរថយន្ដមួយចំនួន ដែលមានអាយុបងលើស ១០ឆ្នាំហើយក្ដី។
វាជារថយន្ដកូនកាត់ប្រភេទ Luxury Sedan និងបែប Sport បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ល្បឿនលឿនបំផុត២៤០ គ.ម/ម៉ោង សន្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី ប្រអប់លេខ ៦ វគ្គអូតូ (អាចថែមថយលេខដៃបាន) រត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
វាស៊ីសាំងជាមធ្យម ១១លីត្រ/១០០គីឡូម៉ែត្រ (ក្នុងក្រុង) និង ១២លីត្រ/១០០គីឡូម៉ែត្រ (ក្រៅក្រុង) ឬវៃជាមធ្យម ១០លីត្រ/១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោមហាប់ណែនល្អ ផ្នែកខាងមុខបំពាក់ ស្លាបប្រចៀវឌុប (Double Wishbone ) ទប់លំនឹងល្អពេលបើកលឿនឬបត់ផ្លូវកោងផ្លូវកែង ។ ចំណែកខាងក្រោយប្រើ
ជើងក្រោមប្រភេទ Multi Link Suspension ដែលធ្វើឲ្យឡានកាត់បន្ថយការរលាក់បានច្រើនបំផុត ចូលគ្រលុកល្មមៗ យើងអត់ចាប់អារម្មណ៍ផង ។
GS 300 ជាស្តង់ដារបំពាក់យ៉ាន់កង់ ១៨អ៊ីញ និងប្រើថាសតាំងប៉ួរទាំង ៤ មានរន្ធប្រហោង (Vented Disc) ជួយកាត់បន្ថយកម្ដៅពេលចាប់ហ្វ្រាំង។
ចុះបើជើងក្រោមអេមយ៉ាងនេះហើយ តើការបើកបរយ៉ាងមិចដែរ?
GS 300 ២០០៦ ធ្វើបានយ៉ាងល្អ សម្រាប់លេងល្បឿនរត់ផ្លូវឆ្ងាយ ចង់ហៅ Chevrolet Camaro SS Special Edition 2015មកដេញគ្នាលេង ក៏ GS មិនព្រឺដែរ។
រចនាខាងក្រៅ មានទម្រង់ប្រហាក់ប្រហែលនឹង Camry 2007 ដែរ ដោយសារតែវាជាបងប្អូនគ្នា ក៏ប៉ុន្តែ GS300 បំពាក់សេនស៊រ ៨គ្រាប់ (មុខ៤ក្រោយ៤)
ស៊ុមទ្វាកញ្ចក់ស្រោបដោយស្ក្រោម កញ្ចក់ខ្ដោបអូតូ ចង្គៀងមុខគុជឡែស៊រ ដាច់ចេញពីចង្គៀង Daytime running light (បើកពេលថ្ងៃ ឬព្រិល) មានទឹកបាញ់ចង្កៀង និងពិលកាង។ ស្ដុបក្រោយវិញរាងមូលៗខ្លីល្មមសមនឹងស៊ីមាំងភ្លោះ។ ផ្នែកខាងក្នុងវិញ មិនសូវជាទូលាយទេបើធៀបនិង Camry 07 វាជាប្រភេទ Sedan Sport ទ្វា៤ កៅអីធំៗអង្គុយបានគ្នា៥ នាក់ល្មម។
Lexus GS 300 ប្រើចង្គូតអេឡិចត្រូនិច អូតូឡើងចុះ មានប៉ូតុង Power/Start ពួកស្បែក មានកៅអីក្ដៅត្រជាក់សងខាង កៅអីចងចាំទីតាំងនៅជួរមុខ ពោងសុវត្ថិភាព ៩គ្រាប់ រន្ធម៉ាស៊ីនត្រជាក់ ៦ប្រឡោះ Speaker ១៤ គ្រាប់ប្រើប្រេនប្រចាំត្រកូល Mark Levinson ។ យើងងាកមកខាងលើយើងនឹងឃើញដំបូលបើក កញ្ចក់អូតូទាំង៤ មានកញ្ចក់កាត់ចំណាំងផ្លាត ។
បើនិយាយពីប្រពន្ធ័សុវត្ដិភាព Lexus ការពារដោយពោងសុវត្ថិភាព ៩គ្រាប់ មានកាមេរ៉ាក្រោយសម្រាប់ការតេស្ដកម្រិតប៉ុកប៉ះ ទទួលបានផ្កាយ៥ ពីនាយកដ្ឋានចរចារណ៍សុវត្ថិភាពសហរដ្ឋអាមេរិក។
សរុបមក Lexus GS 300 ឆ្នាំ ២០០៦ នេះ រាងសុីសាំងបន្តិច តែសមស្របសម្រាប់បងប្អូនដែល ចុះខេត្តញឹកញាប់ ចង់លេងល្បឿនរត់ផ្លូវឆ្ងាយផ្លូវកោងឬវ៉ាជែងជាដើម GS300 សាកសមបំផុត។
ចំពោះតម្លៃ ម៉ូដែលសេរីចាស់សម្រាប់ឆ្នាំថ្មី ៗ០២២ នៅខ្ពស់គួរសមដែរ ចង់បានវាត្រូវចាយ ២៣០០០ដុល្លាជាង ទៅ ២៨០០០ដុល្លាជាង អាស្រ័យលើ ឆ្នាំផលិត Option ពណ៍ និងគុណភាពជាក់ស្ដែង។
វាមានបញ្ហាទៅលើជើងក្រោមតិចតួច ភាគច្រើនទៅម៉ែត្រចង្គូត ចំណាយខ្ទង់ ២០០ដុល្លារ ទៅ ៦០០ដុល្លារជាង សម្រាប់ការជួសជុលទៅតាមកម្រិតការខូចខាតជាក់ស្ដែង។
អត្ដបទដោយ៖BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ