មួយរយៈក្រោយនេះ Lexus GX470 ធ្លាក់កូដខ្លាំង ទោះទម្ងន់ ២តោនជាង ទូលាយជិះស្រួលក៏ដោយ បើតម្លៃវិញមិនបាច់និយាយតែម្ដង

អ្នកទស្សនា
4287
0/ AKlasseAuto Promotion
Untitled-1.jpg

Lexus បញ្ចេញម៉ូឌែល GX ជំនាន់ទី១ ជាប្រភេទ SUV Full Size ខ្នាតធំ នៅឆ្នាំ២០០៣ ដល់២០០៩ ដែលយកលំនាំតាម Land Cruiser Prado J120  របស់ Toyota ជំនាន់ទី៣។

ចំពោះ GX នៅស្រុកខ្មែរយើងក៏ពេញនិយមខ្លាំងមិនចាញ់ត្រកូល LX ប៉ុន្មានដែរ ព្រោះវាមានទម្ងន់ធ្ងន់រហូតដល់ ២២១០គីឡូក្រាម បណ្ដោយ ៤៧៨០ម.ម ទទឹង ១៨៨០ម.ម កម្ពស់ ១៨៩៣ ពីដីមកបាតឡាន ២១០ម.ម ផ្ទុកទម្ងន់បាន ៧២០គីឡូក្រាម និងសមត្ថភាពអូសសណ្ដោង ២២៣០គីឡូក្រាម។ ធំទូលាយកម្ពស់ផុតពីដីល្មម ស្រួលជិះផ្លូវជិតឆ្ងាយ ភាគច្រើនជាស៊េរីឆ្នាំ២០០៣ ដល់២០០៥។

ដែលតម្លៃទីផ្សារបច្ចុប្បន្នចន្លោះពី ២០០០០ដុល្លារ ទៅ២២០០០ដុល្លារជាង ថ្លៃចំណាយលើការថែទាំខ្ទង់ ២០០ដុល្លា ទៅ៦០០ដុល្លារជាង អាស្រ័យលើកកម្រិតជាក់ស្ដែង។

បើមើលពីរូបរាងខាងក្រៅវិញ ​ការឌីស្សាញស្ដុបក្រោយ រាបស្មើខ្លីល្មមបំពាក់ជា LED ចង្កៀងមុខប្រើជា LED គុជធម្មតា បើគិតមកបច្ចុប្បន្នវិញហួសសមយបាត់ទៅហើយ។

<br>

មើលទៅរាងជ្រុង តែមូលបន្ដិច ខាងក្នុងបំពាក់កៅអី ៣ជួរ ស្មើនិង៧កៅអី ស្រោបដោយស្បែក រន្ធម៉ាស៊ីនត្រជាក់៨ប្រឡោះ ដំបូលបើក និងផ្នែកតាប់ឡូ ដៃទ្វាស្រោបដោយហ្វមិការឈើ កញ្ចក់ទាំង៤ អូតូជាដើម។មានកៅអីចងចាំទីតាំង ប្រើអេឡិចត្រនិក ជំនួយដោយ Lumbar Support ចង្កូតវិញប្រភេទ Power Steering wheel ទម្លាក់ដម្លើងអូតូ និងបតបែនធូរល្អ។

វិញបំពាក់ Speaker ១១គ្រាប់ Mark Levinson, ពោងសុវត្ថិភាព ៩គ្រាប់ DVD ក្រោយ, អេក្រង់ LCD សម្រាប់បង្ហាញពត៌មានមួយចំនួន ដូចជាផែនទី កាម៉េរាក្រោយ និងមុខងារផ្សេងៗជាដើម។

សម្រាប់ស៊េរីឆ្នាំ២០០៣ ប្រើម៉ាស៊ីន ៨ស៊ីឡាំង មុខកាត់ ៤.៧លីត្រ ផលិតកម្លាំង ២៣៥សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខក្រោយ (4WD) ល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៨.៩វិនាទី។

ចំពោះឆ្នាំ២០០៤ ទៅ២០០៥ បំពាក់ម៉ាស៊ីន ៨ស៊ីឡាំងដូចគ្នាតែបន្ថែមកម្លាំង៣៥សេះ កើនរហូតដល់ ២៧០សេះ។

កម្រិតស៊ីសាំងជាបញ្ហាចោទ សម្រាប់បងប្អូនដែលចង់ប្រើប្រាស់វា ជាក់ស្ដែងកាលចេញពីរោងចក្រជិត២០ឆ្នាំមុន ស៊ីចន្លោះពី ១៧លីត្រក្នុងក្រុង និង១៤លីត្រក្រៅក្រុង តែបច្ចុប្បន្នឡានចាស់ឆ្នាំបែបនេះអាចហក់ដល់ ១៦លីត្រ ទៅ២០លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ជើងក្រោមនៅតែអេមដដែលបើធៀបនិងឡានស៊េរីថ្មីតម្លៃ ៣-៤ ម៉ឺនជាង GX ប្រើស្លាប់ប្រចៀវឌុប Double Wishbone អមដោយ ប្រព័ន្ធឯករាជ Independent Suspension នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ Solid Live Axle នៅផ្នែកខាងក្រោយ ជំនួយដោយប្រព័ន្ធបញ្ជាប៉ូមឡើងចុះប្រភេទ Active Height Control សម្រាប់បើកបរ ក្នុងស្ថានភាពផ្លូវក្រឡុកធំៗ ជៀសវាងកល់បាត។

គួបផ្សំជាមួយយាន់កង់ ១៧អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នៃកង់ទាំងបួន ធ្វើអោយប្រព័ន្ធជើងក្រោមទាំងមូល ហាប់ណែនមែនតែន មិនសូវរលាក់ ទប់លំណឹងបាន ការបើកបរមានទំនប់ចិត្តខ្ពស់។សម្រាប់ ឆ្នាំ២០០៤ឡើងលើ បន្ថែមជាក្រោមដោយប្រើជាប្រព័ន្ធ Stabilizer bar កាន់តែពិសេសនោះគឺ K-DSS (Kinetic Dynamic Suspension System)  ជាបច្ចេកវិទ្យាពិសេសរបស់ Toyota បំពាក់អោយ ជំនួយដល់ការបើកបរផ្លូវពិបាកៗ ដើម្បីអោយរថយន្ដមានលំណឹងកាន់តែល្អជាងមុនជាដើម។

មិនតែប៉ុណ្ណោះក៏មានភ្ជាប់មកជាមួយ ប្រព័ន្ធទប់លំណឹង VSC, ប្រព័ន្ធឡើងភ្នំទួល ឬចុះចំណោទ ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, ប្រព័ន្ធជំនួយពេលជាន់ហ្វ្រាំងបន្ទាន់ EBA, មានមុខងារ Center Locking Differential ប្រព័ន្ធបញ្ជាប៉ុងកណ្ដាល និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវជាដើម ។

សរុបមកចំណុចស៊ីសាំងជារឿងចម្បងតែម្ដង

ម្យ៉ាងទៀតទីផ្សារនៅស្រុកខ្មែរពិបាកលក់ចេញវិញណាស់ព្រោះខាតច្រើនដែរ។ តែបើបងប្អូនត្រៀមចិត្តលើបញ្ហានេះហើយ តម្លៃប៉ុណ្ណឹងធូរគួរសម ព្រោះសមត្ថភាព និងជើងក្រោម អាចអោយបងប្អូនមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់វាបាន៕

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More