SUV Luxury Full Size របស់ Lexus ត្រកូល LX470 ជំនាន់ទី២ ផលិតពីឆ្នាំ១៩៩៨ ដល់ ២០០៧ បើគិតមកដល់ពេលនេះត្រកូល LX វិវត្តន៍បាន ៤ជំនាន់ទៅហើយ។
ស្រុកខ្មែរកាលពី ១៥ ឆ្នាំមុន ឲ្យតែនិយាយពីឡានខ្ពស់ហើយអំណាច តែងតែគិតដល់ ៤៧០ ទោះមិនដឹងពីសមត្ថភាពរបស់វា
ក៏គេដឹងថាអា ៤៧០ ហ្នឹងគឺជាឡានទំនើប និងលំដាប់ខ្ពស់ដែរ (របៀបថាឡានអភិជន) ។
គួរបញ្ជាក់ថា Lx470 បានធ្វើកំណែទម្រង់បីដង ក្នុងជំនាន់ទី ២ នេះ រួមទាំងកម្លាំងម៉ាស៊ីន រូបរាងខាងក្រៅ និងបរិក្ខារខាងក្នុង ព្រមទាំងបច្ចេកវិទ្យាមួយមួយចំនួនទៀតផងដែរ។
ថ្ងៃនេះដែរ Advan Auto នឹងគាស់កកាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ LX470 ដែលមានសម្ថភាពមិនធម្មតា
តែត្រូវបានគេទុក្ខចោល ស្ទើរតែដូចវត្ថុបុរាណទៅហើយ។ ដើម្បីកុំអោយខាតពេល តោះ! ចូលសាច់រឿងរបស់យើងទាំងអស់គ្នា។
Lx470 ឆ្នាំ ១៩៩៨ ដល់ ២០០២ បំពាក់ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤.៧ លីត្រ ផលិតកម្លាំង ២៣០ សេះ កម្លាំងរមួល ៣២០ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ ប្រើយ៉ាន់ ១៦ អីញ រត់ដោយប៉ុងមុខក្រោយ (AWD) ល្បឿនអតិបរិមាមិនលឿនប៉ុន្មានទេ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាន់ស្ទុះពី០ ទៅ ១០០ គីឡូម៉ែត្រស៊ីពេល ១០.១ វិនាទី និងមានម៉ូដសម្រាប់បើកបរ ៣ ( Driving Mode ) ដែលអាចថែមថយបានដូជា Normal, Comfort និង Sport Mode។
ពីឆ្នាំ ២០០៣ ដល់ ២០០៦ វាប្រើម៉ាស៊ីនដដែលតែបន្ថែមកម្លាំង ៥ សេះ សរុប ២៣៥ សេះ និងប្រអប់លេខ ៥ វគ្គអូតូ រត់ប៉ុងមុខក្រោយប្រភេទ (Four wheel Drive ) ប្រើយ៉ាន់ ១៨ អីញ។
លោតមកដល់ឆ្នាំ ២០០៧ Lexus បានបន្ថែមកម្លាំងសេះសរុបរហូតដល់ទៅ ២៦៨ សេះ ឯណោះ ហើយវាត្រូវបានផលិតមានលក្ខណៈពិសេសតែ ៤០០ គ្រឿងប៉ុណ្ណោះដែលគេអោយឈ្មោះថា Limited Edition នៅស្រុកខ្មែរយូៗមានមួយទេ។
សេរីឆ្នាំ ២០០៣ ឡើងទៅ ជាដំណាក់កាលនៃកំណែទម្រង់លើកទី២ បានផ្លាស់ប្ដូរទាំងស្រុងនៅខាងក្នុង និងខាងក្រៅតិចតួចដែរ។
ខាងមុខប្ដូរប៉ាណា និងស្ដុបក្រោយប្រភេទ LED ជាទូទៅបំពាក់កៅអីស្បែក ហ្វមីការឈើ ចំពោះតាបឡូ រចនាឡើងស្អាតជាងមុន មាន LCD Monitor អេក្រង់ថាច់ បែប Luxury SVU ប្រណិតប្រកបដោយគុណភាពខ្ពស់។
បើជា Full Option វិញកាន់តែពេញចិត្ត វាមាន ភ្ជាប់ Bluetooth, Sensor និង Camera ក្រោយជំនួយពេលចូលចត,
វាក៏មាន Rain sensing ឬក៏ផ្លិតទឹកអូតូ, Speaker ប្រពៃណី Mark Levinson ១១ គ្រាប់ Premium ជំនួយដោយ Surround Sound ជាពិសេសមានកាមេរ៉ាមើលពេលយប់ឬ Night View ជាប្រភេទកាមេរ៉ាសុវត្ថិភាពចាប់សត្វនៅពេលឆ្លងកាត់ ។
វាថែមមកជាមួយកញ្ចក់ក្ដោប, កញ្ចក់ទាំងបួនចុចអូតូ និងទម្លាក់អូតូនៅពេលមានឧបសគ្គដូចជាក្មេងលូកដៃ, វាមាន DVD ជួរខាងក្រោយ, ប៊ូតុងចុចលើដៃចង្កូតដំបូលបើក, កំដៅកញ្ចក់ (Heated Mirror ) ជាដើម។
បើនិយាយពីប្រព័ន្ធជើងក្រោមវិញ LX470 ប្រើ ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយ ABS ទាំងបួនគ្រាប់ ប្រព័ន្ធបូមនិងរឺស័រប្រើស្លាបប្រចៀវឌុប Double Wishbone ផ្នែកខាងមុខ និងក្រោយជាដែកកាត់ទទឹង Solid Live Axle ធ្វើឲ្យការបត់បែនមិនសូវល្អប៉ុន្មានទេ ដោយវាមិនមែនជាប្រព័ន្ធជើងក្រោមឯករាជ្រ បើថាឡើងកង់ខាងណាឡើងទួល វាទាញផ្អៀងឡានទាំងមូលតែម្តង ។
តែយ៉ាងណាវាបន្ថែមជាមួយនឹង Adaptive Suspension វាចេះគណនាស្ថានភាពផ្លូវ ដើម្បីអោយបូមទន់រឹងបាន អាច លើកកម្ពស់ឡើងចុះស្វ័យប្រវត្តិ អាចបញ្ជាអោយឡានខ្ពស់ទាបទៅតាមស្ថានភាពផ្លូវ ធ្វើឲ្យការបើកបរមានទំនប់ចិត្ត
ស្ងាត់មិនសូវរលាក់ និងសុវត្ថិភាពខ្ពស់ បូករួមទាំងទម្ងន់ ២ តោនកន្លះ និងកម្ពស់ពីដីមកបាត ២៣០ ម.មផង អាចនិយាយបានថាឡានឆ្នាំ ២០២២ មួយចំនួនមិនទាន់ស្មើវាទេ ។
ចំពោះកម្រិតបុកប៉ះ LX470 ទទួលបានផ្កាយ ៥ ពីពោងសុវត្ថិភាព ៩ គ្រាប់ជុំវិញកាប៊ីន ធ្វើការការពារបានល្អនៅផ្នែកខាងមុខ និងចំហៀង។
សរុបមកឆ្នាំចាស់មែនពិត តែជិះស្រួលធំទូលាយជើងក្រោមហាប់ណែនមាំល្អ កម្ពស់សមនឹងទម្ងន់ សមត្ថភាពមិនធម្មតាទេអាចអោយពិន្ទុ ៩/១០បាន ដកតែ ១ ពិន្ទុទេគឺ ស៊ីសាំង ដូចព្យុះ ដែលជាគុណវិបត្តិធំមួយរបស់វា ធ្វើឲ្យអា 470 ស្ទើរតែបាត់មុខទៅហើយ ។
វាស៊ីសាំងជាមធ្យមខ្ទ់ង ១៧លីត្រ ដោយក្នុងក្រុងស៊ី ១៨ លីត្រ និងក្រៅក្រុង ១៤ លីត្រ តែជាក់ស្ដែងវិញបច្ចុប្បន្ន អាយុវាជាង ២០ ឆ្នាំហើយ ម៉ាស៊ីនក៏ចាស់ដែរ តាមបទពិសោធន៍ពីអ្នកប្រើប្រាស់វាផ្ទាល់ ប្រាប់មក Advan Auto ថា ចុះខេត្ត ១០០ គីឡូម៉ែត្រជាងទៅមកបើយើងចាក់ ៤០ លីត្រអី ជួនកាលក៏ដល់គោលដៅ ជួនកាលក៏ត្រូវថែម ១០ លីត្រទៀតទើបដល់ផ្ទះវិញ។
តើប្រិយមិត្តយល់យ៉ាងដែរ ចំពោះ SUV ជើងចាស់ LX470 ដែលជាឡានកំពូលស៊ីសាំងមួយនេះ ជួយ Comment ប្រាប់ Advan Auto មួយផង ។
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ