Compact SUV របស់ Lexus ម៉ូឌែល RX300 ជាឡានដែលពេញនិយមនៅស្រុកខ្មែរខ្លាំងហើយបច្ចុប្បន្ននេះ ក៏នៅតែមានសន្ទុះខ្លះៗដែរ។ ទោះបីជាមានអាយុកាល ២០ឆ្នាំជាងហើយក្ដី តែរូបរាង និងភាពខាងក្នុងនៅតែទាក់ទាញ និងទាន់សម័យដដែល។
ដោយមើលឃើញពីអាយុកាលចាស់ឆ្នាំរបស់វា និងទីផ្សារមិនណឹងនរ សម្រាប់បច្ចុប្បន្ន ថ្ងៃនេះ Advan Auto នឹងបើកបង្ហាញពីបញ្ហាមួយចំនួនដែលបងប្អូនគួរតែពិចារណា មុនសម្រេចចិត្តប្រើវាក្នុងឆ្នាំ២០២២នេះ។
វាប្រើម៉ាស៊ីនធំគ្រាន់បើ គឺទំហំ ៦សុីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំង ២២០សេះ និងកម្លាំងរមួល ២២២ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមុខ(FWD) និងប៉ុងមុខក្រោយ(AWD)។ អាចរត់បានក្នុងល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០-១០០គីឡូមែត្រ ប្រើពេល ៩.១វិនាទី។
កម្រិតសុីសាំងចេញពីរោងក្រចកាលពី២០ឆ្នាំមុន ក្នុងក្រុងវាសុី ១៥លីត្រ និងក្រៅក្រុងផ្លូវលាត ១២លីត្រ។ តែបើតាមបទពិសោធពីបងប្អូននាក់ប្រើប្រាស់បច្ចុប្បន្ន បញ្ជាក់ថាវាស៊ីខ្ទង់ ១៤លីត្រ ទៅ ១៨លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃទីផ្សារបច្ចុប្បន្នស្លាកលេខចន្លោះពី ៨០០០ដុល្លារជាង ទៅ ១៦០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។ ការចំណាយលើកការថែទាំនិងជួសជុលខ្ទង់ ២០០ដុល្លារ ទៅ៦០០ដុល្លារ អាស្រ័យលើកកម្រិតខូចខាតជាក់ស្ដែង។
ចំពោះគុណវិបត្តិ ក៏ដូចជាបញ្ហាមួយចំនួនដែល Lexus RX300 ចាស់ឆ្នាំបែបនេះ ភាគច្រើនតែជួបប្រទះដូចជា៖
-ពេលទិញមកតម្លៃទោះធូរ ឬថ្លៃ តែទីផ្សាររបស់ RX300 លក់វិញខាតច្រើន
-សាច់ដែកស្ទើរ មានច្រេះ ឬប៉ុកជើងក្រោម ដែលភាគច្រើនទៅលើប្រភេទ រត់ប៉ុងពីរ
-កក្តាស៊ីសាំងច្រើនជាងមុន ជាបញ្ហាចម្បងសម្រាប់បងប្អូននាក់ប្រើ RX300 ក្នុងបរិបទសព្វថ្ងៃ
-គ្រឿងបន្លាស់ថ្លៃ និងពន្ធផ្លូវក៏គួរសមដែរ ៦០ម៉ឺនក្នុងមួយឆ្នាំ
និងបញ្ហាមួយចំនួនដូចជា៖
-លេចជ្រាបប្រេងម៉ាស៊ីន និងប្រេងប្រអប់លេខ
-ស្ទើរម៉ាស៊ីន និងប្រអប់លេខ
-បញ្ហាលើបូមចង្កូត និងជើងក្រោម
-ឧស្សាហ៍ឆ្លងប្រព័ន្ធភ្លើង មូយចំនួនជាដើម។
ជារួមសម្រាប់បងប្អូនដែលចង់ទិញប្រើក្នុងឆ្នាំ២០២២នេះ គួរតែពិនិត្យអោយបានច្បាស់ និងដឹងពីរបញ្ហាខ្លះៗក៏ល្អដែរ។ បើប៉ះឡាននៅស្អាតប្រើថែទាំបានល្អ គុណភាពឡានក៏នៅតាមហ្នឹងដែរ ម្យ៉ាងទៀតវានៅតែជិះស្រួល ព្រោះជើងក្រោមទាំងមុខក្រោយ បំពាក់ប្រព័ន្ធឯករាជ Independent Suspension ធ្វើការទប់លំណឹងឡានបានល្អមិនសូវឃ្លោង ឬរលាក់ឡើយ។
តែចំពោះគុណវិបត្តិ ៣-៤ ខាងលើប្រហែលជាបងប្អូនជៀសមិនផុតទេ អញ្ជឹងព្យាយាមប្រើប្រាស់ថែទាំខ្លះទៅ។ ឧស្សាហ៍ត្រួតពិនិត្យ ផ្លាស់ប្ដូរ ប្រេងអោយបានត្រឹមត្រូវ របស់ខ្លះត្រូវដល់ពេល និងអាយុកាលត្រូវប្ដូរគួរតែប្ដូរចេញ កុំឲ្យឆ្លងរាលដាលដល់មុខងារផ្សេងទៀត ឡានចាស់ឆ្នាំតែប៉ុណ្ណឹងហើយ៕
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ