RX300 ត្រូវបានគេស្គាល់ថាជាឡានប្រភេទ Crossover ឬ SUV ខ្នាតកណ្តាលរបស់ Lexus ដំបូងបំផុត ទទួលបានការពេញនិយមខ្លាំងក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតក៏ដូចជាកម្ពុជាផងដែរ។
ចំពោះបរិបថនៅស្រុកខ្មែរយើងគ្រប់ជំនាន់ទាំងអស់នៃត្រកូល RX ភាគច្រើនពេញនិយម ជំនាន់ទី១ ដល់ទី៣ យើងតែងឃើញចររាចណ៍លើដងផ្លូវ ពេញផ្ទៃប្រទេសតែម្ដង។
ថ្ងៃនេះ Advan Auto សូមបើកបង្ហាញនៅម៉ូឌែល RX300 ជំនាន់ទី១ ដែលផលិតចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០០៣ ដែលល្បីឈរជើងយូរឆ្នាំជាងគេ តើវាមានលក្ខណៈសម្បត្តិអ្វីខ្លះបានជាគេនិយមខ្លាំងម្លេះ?
Lexus RX ជំនាន់ទីមួយនេះ បំពាក់ម៉ាស៊ីន ៦ ស៊ីឡាំង មុខកាត់ ៣.០លីត្រ ផលិតកម្លាំង ២២០សេះ និងកម្លាំងរមួល ២២២ផោនហ្វីត បើកលឿនបំផុតបាន ១៨៥គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០-១០០គីឡូមែត្រ
ប្រើពេល ៩.១វិនាទី ។ រត់ដោយប្រអប់លេខ ៤ វគ្គអូតូ និងមានជម្រើសប៉ុងមុខ (FWD) និងប៉ុងមុខក្រោយ (AWD)។
ចំពោះកម្រិតស៊ីសាំងវិញចន្លោះ ១១លីត្រទៅ ១៣ លីត្រក្នុង ១០០គីឡូម៉ែត្រ អញ្ចឹងបើប្រើវា ត្រៀមលុយចិញ្ចឹមសាំងផង ។
បើនិយាយពីជម្រើស ឬ Option គួរបញ្ជាក់ថា RX ជំនាន់ទីមួយឆ្នាំ ៩៩ ទៅ ២០០០ មិនមាន Option អ្វីឡើយ ជាប្រភេទធម្មតា និងមានតែពីរជម្រើសប៉ុណ្ណោះ គឺប្រភេទប៉ុងមួយ និងប៉ុងពីរ។ តែចាប់ពីឆ្នាំ ២០០១-២០០៣ បំពាក់ហ្វមីកាឈើ នឹងស្បែក ព្រមទាំងបែងចែកជា ៣ Option ដូចជា៖
ខាងក្នុងជាប្រភេទឡាន Crossover SUV ទ្វា ៥ កៅអី ២ជួរ ទូលាយគួរសមអាចជិះបានគ្នា ៥ ទៅ ៦នាក់ក៏បាន (ឲ្យតែពូកកែញាត់) និងសល់គូទក្រោយសម្រាប់ដាក់ឥវ៉ានបានច្រើន ។
RX300 ក៏បំពាក់ជាមួយ កៅអីចងចាំទីតាំង (សម្រាប់កៅអីជួរមុខ) កញ្ចក់ទាំងបួនអូតូ ម៉ាសុីនត្រជាក់ ៦ប្រឡោះ និង មានកន្លែងដាក់ដៃ (Arm Rest) ទាំងខាងមុខខាងក្រោយផងដែរ មុខងារមួយចំនួនបញ្ជារដោយ ថាច់ និងប៉ូតុង។
វាមានប្រវែង ៤៥៨០ម.ម ទទឹង ១៨១៥ម.ម កម្ពស់ ១៦៧០ម.ម ពីដីមកបាត ២០០ម.ម ទម្ងន់ធ្ងន់គួរសម ១៧៨០គីឡូក្រាម និងផ្ទុកទម្ងន់បាន ៥០០គីឡូក្រាម។
ប្រព័ន្ធជើងក្រោមវិញបំពាក់ យ៉ាន់កង់ ១៦អីញ ប្រើប៉ូម រុឺស័រធម្មតា (MacPherson Strut) នៅផ្នែកខាងមុខ ចំណែកខាងក្រោមប្រើប្រព័ន្ធឯករាជ ប្រភេទ Multi-Link Suspension ជួយទប់លំនឹងបានល្អ ធ្វើឲ្យជើងក្រោមហាប់ណែន និងកាត់បន្ថយរលាក់ ។ វាបន្ថយល្បឿនដោយហ្វ្រាំងឌីសគៀបទាំងបួន ជួយឲ្យកាន់ជាន់ហ្រ្វាំងមានប្រសិទ្ធភាពជាងឡានប្រើហ្រ្វាំងឌីសតែ ២ និងមានប្រពន្ធទប់លំនឹង VSC ផង ធ្វើអោយការបើកបរមានភាពបតបែនបានគ្រប់ស្ថានភាពផ្លូវតែម្ដង។
ចំពោះតេស្ដប៉ុកប៉ះ RX ទទួលបានផ្កាយ៥ ពេញ ដោយសារពោងសុវត្ថិភាពធ្វើការបានល្អ ពីមុខ ទាំងក្បាល ជើង និងចំហៀង ព្រមទាំងគ្រោងឆ្អឺងមាំផងនោះ ។
តម្លៃស្រុកខ្មែរអាចរកទិញបានចន្លោះពី ១០០០០ ដុល្លារជាង ទៅ ២០០០០ ដុល្លារអាស្រ័យលើ ឆ្នាំពណ៍ Option និងគុណភាពជាក់ស្ដែង។ គ្រឿងបន្លាស់ក៏ធូរថ្លៃគួរសមដែរ ពេលជួសជុលចំណាយខ្ទង់ ៥០ ទៅ ៤០០ដុល្លារជាង។
បើគិតមកទល់និងពេលនេះ វាមានអាយុ២០ឆ្នាំ ឡានចាស់ម៉ាស៊ីនរាងធំគ្រាន់បើដូចវាទៀត
អាចស៊ីសាំងច្រើនបន្ដិចហើយ។ តែខាងក្នុងស្អាត សាច់ដែកនៅល្អគ្រាន់ ម៉ាស៊ីនប្រអប់លេខអេម មិនជាបញ្ហាទេ សម្រាប់ប្រើគ្រួសារ ជាពិសេសអ្នកឧស្សាហ៍ចុះខេត្តត្រូវណាស់ ជាន់ស្ទុះបើកធ្ងន់ណឹងល្អហើយរាងស្ងាត់ទៀតផង បើយើងប្រើថែ ក៏វាមិនងាយឈឺផ្តេសផ្តាសដែរ ។
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ