Lexus បានបញ្ចេញម៉ូឌែលប្រើប្រព័ន្ធ Hybrid ដំបូងរបស់ខ្លួនជាប្រភេទ Compact SUV នៅ ឆ្នាំ២០០៦ ដល់២០០៩ ជាជំនាន់ទី១ ដែលយើងតែងស្គាល់ថា RX400h នេះឯង។ ទាំងរូបរាង គ្រោងឆ្អឹង និងខាងក្នុង ស្ទើតែដូច RX330 ទាំងស្រុង តែទោះជាយ៉ាងណាក៏ដោយ នៅមានចំណុចខ្លះៗ ដែលបន្សល់ទុកដាន អោយយើង ចំណាំវាបាន ថាជាRX400h ដែរ។
ថ្ងៃនេះ Advan Auto នឹងស្រាយចម្ងល់ លើកយកចំណុចពិសេសមួយចំនួនរបស់ RX400h ដែលបងប្អូនមិនធ្លាប់ដឹង ពីម៉ូឌែល Hybrid មួយនេះ។
វាមានម៉ាស៊ីន ៦ស៊ីឡាំង តំរៀបជាអក្សរ V ចំណុះ៣.៣ លីត្រ ផលិតកម្លាំង ២០៨សេះ បូកបន្ថែមម៉ូទ័រអគ្គិសនី ៣គ្រាប់ទៀត បង្កើនកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ២១២ផោនហ្វីត E-CVT ៦ វគ្គដែលចែកកម្លាំងពីម៉ូទ័រទៅបង្វិលកង់ដោយផ្ទាល់ ខណៈដែលវាមានជម្រើសប៉ុងមួយ (FWD) និងប៉ុងពីរ(AWD)។ហ្រ្វាំងឌីសគៀបមុខក្រោយ ជំនួយដោយ ABS លើកង់ទាំង៤ ធ្វើអោយរថយន្ដមួយនេះ អាចបើកលឿនបំផុតបាន ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ៧.៦វិនាទី ប៉ុណ្ណោះ។
កម្រិតស៊ីសាំងជាមធ្យម ៩លីត្រ សម្រាប់បើកបរក្នុងក្រុង ៨លីត្រ និងក្រៅក្រុងផ្លូវលាត ១០លីត្រក្នុង១០០គីឡូម៉ែត្រ។
ជើងក្រោមនៅផ្នែកខាងមុខ ប្រើបូម និងសុឺស៊រធម្មតា MacPherson Strut ភ្ជាប់ជាមួយនឹង ប្រព័ន្ធឯករាជ្យ Independent Suspension និងខាងក្រោយជា Multi-link ធ្វើអោយការបើកជ្រេនៅផ្លូវកោងទប់លំនឹងបានល្អ ចំណែកឯការជិះលើផ្លូវលំបាកល្មមៗក៏វាអត់សូវរលាក់ និងជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានស្ងាត់ល្អ។
បើនិយាយពីរូបរាងខាងក្រៅស្ទើតែដូច RX330 ខុសត្រង់កាងខាងមុខ បន្ថែមនប៉ាណាកាត់ទទឹង ៣ប្រឡោះ ដើម្បីជំនួយខ្យល់ចូលទៅស្អំម៉ាសុីនបានល្អ អមជាមួយនឹងពិលកាង LED រាងមូល មើលទៅស្អាតម្យ៉ាង។ ជាមួយគ្នានេះវា បំពាក់ជាមួយចង្កៀងគុជប្រភេទ Adaptive Front Lighting System អាចរ៉េឆ្វេងស្ដាំតាមចង្កូតបាន និងស្ដុបខាងក្រោយប្រើប្រភេទ LED។
ផ្នែកខាងក្នុង មានកៅអី ២ជួរ អាចជិះបានគ្នា ៦នាក់ ស្រោបដោយស្បែក ត្បិត RX400h ប្រើប្រពន្ធ័ Hybrid មែន តែមិនបំពាក់ Smart Key នឹង ប៉ូតុង Power ឡើយ តែអាចប្រើតេឡេ បញ្ជារញ្ជក់ទម្លាក់ពីចម្ងាយបាន ដើម្បីកាត់បន្ថយកំដៅពេលចតចោលថ្ងៃក្ដៅ។ មិនខុសគ្នាពី RX330 ប៉ុន្មានឡើយ ដោយផ្នែកខ្លះបើជាប្រភេទ Full Option វិញមានបន្ដែមជាមួយនឹង៖
-Dusk Sensing Headlamps ចង្កៀងភ្លឺអូតូ
-ផ្លិតទឹកអូត
-កញ្ចក់មើលក្រោយ កណ្ដាល និងពីរសងខាងប្រភេទ កាត់ចំណាំងផ្លាត Auto Dimming
-Speaker 9 គ្រាប់ប្រភេទ Mark Levinson
-ពោងសុវត្ថិភាព 9
-DVD ក្រោយសម្រាប់អ្នកដំណើរ
-កៅអីក្រោយមានប៊ូតុងបញ្ជារ
-មានរន្ធកាសចំនួន ២ សម្រាប់កៅអីខាងក្រោយ។
តែចាប់ពីសេរីឆ្នាំ ២០០៧ មាន Sensor វាស់កម្រិតខ្យល់ នៃកងទាំងបួន ជាដើម។
ចំពោះតម្លៃនៅស្រុកខ្មែរ ចាប់ពី ២៥០០០ដុល្លារជាង ទៅ៣០០០០ដុល្លារក្រាស់ អាស្រ័យតាម ប្រភេទ ពណ៌ Option ឆ្នាំផលិត និងក្រដាស់ពន្ធ ឬស្លាកលេខជាដើម។
សរុបមក
បើមានលទ្ធភាពគ្រប់គ្រាន់ ជិះ RX330 តែធុញទ្រាំនឹងការសុីសាំងពេក អាចពិចារណាថែមថយយក RX400h បាន។ ព្រោះវាប្រើជាមួយនឹងប្រពន្ធ័ Hybrid អាចជួយកាត់បន្ថយការចំណាយលើថ្លៃសាំងបាន ពិសេសល្អប៉ផុតសម្រាប់ការបើកបរក្នុងទីក្រុង ម្យ៉ាងទៀតវាបំពាក់ប្រព័ន្ធនៃផ្នែកខ្លះ ទំនើបជាង RX330 ផងដែរ។
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ