SUV Full Size ដំបូងរបស់ Lexus គឺម៉ូឌែល LX450 ដែលផលិតចាប់ពីឆ្នាំ១៩៩៥ ដល់១៩៩៧ ត្រូវបានគេចាត់ចូលជាជំនាន់ទី១ តែបើគិតមកពេលបច្ចុប្បន្ននេះ Lexus ដំណើការផលិតត្រកូល LX ដល់ ៤ជំនាន់ទៅហើយ។ ក្នុងឆ្នាំ៩០ជាង រថយន្ដប្រណិត LX450 ត្រូវបាននាំចូលប្រទេសកម្ពុជាយើង ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារឯណោះ។ ហើយក្នុងជំនាន់នោះដែរ អ្នកដែលមានវាជិះសុទ្ធតែលំដាបអភិជន មន្ដ្រីធំៗ និងមន្ដ្រីបេសកម្មអង្គការអន្ដរជាតិជាដើម។
៨០០០ដុល្លារ ទៅ ១០០០០ដុល្លារ អាស្រ័យលើគុណភាព និងភិនភាគជាក់ស្ដែង តែបើប៉ះឡានស្អាតសំំណុំដើម អាចមានតម្លៃថ្លៃជាងនេះ។ អតិថិជ LX450 ភាគច្រើនជាអ្នកមានធូរធារ ពួកគាត់ទិញយកទៅថែមថយ លេងគ្រឿងសម្រាប់ជិះកម្សាន្ដតាមខេត្ត និងធ្វើជាឡាន Off Raod លុកលុយព្រៃភ្នំជាដើម។
តម្លៃធូរ រូបរាងបែបបុរាណស្អាតគួរសម សាច់ដែករឹងមាំ ហាប់ណែនល្អ ហើយខាងក្នុងធំទូលាយទៀត ហេតុអ្វីវាមិនមែនជាគោលដៅសម្រាប់ បងប្អូនដែលមានថវិកាខ្ទង់១ម៉ឺនដុល្លារនៅក្នុងឆ្នាំ ២០២២ នេះ? មូលហេតុចម្បងនោះគឺ វាជាឡានចាស់ឆ្នាំ មិនទំនើប មិនមានអ្វីប្លែក កម្លាំងខ្លាំងមែន តែសុីសាំងក៏មិនតិចដែរ ហើយពេលខូចម្ដងៗចំណាយច្រើនខ្ទង់ ៣០០ដុល្លារ ទៅ១០០០ដុល្លារជាង ឬអាចច្រើនជាងនេះ ប្រសិនជាធ្ងន់ធ្ងរ។
ជាក់ស្ដែងវាមានម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I ចំណុះ ៤.៥លីត្រ ផលិតកម្លាំងបាន ២១២សេះ កម្លាំងរមួល ២៧៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ និងបង្វិលកង់ដោយប៉ុងពីរ ប្រភេទ (Full Time 4WD)។ ប្រើយ៉ាន់កង់តូចល្មមទំហំ១៦អីញ តែសម្បកធំ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងអស់ អាចបើកលឿនបំផុតបាន ២១៩គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០វិនាទី។
និយាយពីកម្រិតស៊ីសាំង កាលចេញពីរោងចក្រជាមធ្យម ១៨លីត្រ តែសម្រាប់ការបើកបរក្នុងក្រុង ខ្ទង់ ១៩លីត្រ និងក្រៅក្រុងខ្ទង់ ១៦លីត្រក្នុង១០០គីឡូម៉ែត្រ ចំណែកឯបច្ចុប្បន្នអាចស៊ីលើសនេះ ពីព្រោះម៉ាស៊ីនហាក់ចាស់ឆ្នាំដែរហើយ។ ជើងក្រោមរបស់ LX450 ឌីហ្សាញឡើងខុសគេបន្តិច ដោយវាបំពាក់ប្រព័ន្ធជើងក្រោមខាងមុខប្រភេទ Leading Arm ដែលធ្វើឲ្យកង់ខាងមុខលយចេញពីសាក់ស៊ី គុណសម្បត្តិរបស់វាគឺជួយឲ្យក្បាលឡានអុកស្រួល មិនសូវរលាក់ពេលបើកផ្លូវពិបាក ក៏ប៉ុន្តែវាទប់លំនឹងមិនសូវល្អដូចប្រព័ន្ធជើងក្រោមឯករាជ្រផ្សេងៗទៀត និយាយខ្លីៗ គឺឡានឃ្លីងឃ្លោង ។
ចំណែកឯជើងក្រោមផ្នែកខាងក្រោយវិញ មិនមានអ្វីពិសេសទេ ដោយសារវាប្រើ Solid Axle អូសកាត់ពីកង់ឆ្វេងទៅស្តាំ អញ្ចឹងនៅពេលចូលផ្លូវ Off-Road ប្រសិនបើកង់ម្ខាងឡើងទួល វានឹងនាំឲ្យផ្អៀងឡានខ្លាំង ។ ៤៥២០ម.ម ទទឹង១៩៣០ម.ម កម្ពស់១៨៧០ នឹងទម្ងន់ ២២៥៥គីឡូក្រាម ជិត២តោនកន្លះឯណោះ។
ជាប្រភេទ SUV ធន់ធំ ខាងក្នុងមានកៅអី៣ជួរ ដែលស្មើនឹង ៧កៅអី អាចជិះគ្មាន៧ ទៅ៨ នាក់បាន។ តែអាចក្កៅបន្តិចហើយ ព្រោះមិនមានរន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ ឬជញ្ជាំង ដូចស៊េរីក្រោយឥឡូវទេ។
បើជាប្រភេទ Full Option វិញពិសេស មានត្រង់កៅអីអេឡិចត្រូនិច ស្រោបដោយស្បែក ផ្នែកខ្លះបំពាក់ជាមួយស្បែក និងហ្វរមីកាឈើ ដំបូលបើក មានវិទ្យុ ឧបករណ៍ចាក់ សុីឌី ផ្នែកជាច្រើនបញ្ជាដោយប៉ូតុង និងមានប៉ូតុងបញ្ជាមុខងារ Differential Lock មុខក្រោយជាដើម។
វត្ថុបុរាណមួយនេះ វានៅតែខ្លាំង ល្អសម្រាប់រត់ផ្លូវឆ្ងាយ ចូលព្រៃកាត់ភ្នំ ដើរកម្សាន្ដជាដើម តែសម្រាប់បងប្អូនអ្នកល្មមៗ មិនហ៊ានក្បែរវាទេ។ ណាមួយបើមានអ្នកជិះផ្ទាល់ប្រើថែ គេលក់ល្មមៗអី ទិញទុកទៅមិនខាតទេ លេងគ្រឿងថែមថយតិចតួច វ៉ៃចេញវិញបានថ្លៃគ្រាន់បើ ស្របពេលបច្ចុប្បន្នប្រជាជនយើងក៏ធូរធារ ហើយនិយមដើរព្រៃ Off-Road ទៀត ធ្វើឪ្យហាងឆេងវានៅខ្ពស់គួរសមដែរ៕
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ