Pick up ពីរត្រកូលនេះ កំពុងតែពេញនិយមដូចគ្នា ហើយសមត្ថភាពរត់លើដងផ្លូវក៏មិនចាញ់គ្នាប៉ុន្មានដែរ។ ដោយមើលឃើញពីសន្ទុះក្នុងការប្រើប្រាស់ឡានពីរម៉ូឌែលនេះ ឆ្នាំដូចគ្នាតម្លៃប្រហាក់ប្រហែលគ្នាទៀត។ ដើម្បីកុំអោយបងប្អូនពិបាកក្នុងការសម្រេចចិត្ត ចង់កាន់លុយ២ម៉ឺនជាង ថាមួយណាល្អជាង ខ្លាំងជាងមួយណានោះ Advan Auto និងលើកយកពីលក្ខណៈ ត្រួសៗខ្លះៗ សម្រាប់បងប្អូនពិចារណាបាន។
១.Ford Ranger Wildtrak
Wildtrak ជំនាន់ទី៥ ២០១២ ដល់ ២០១៤ ជាកំណែទម្រង់លើកទី៥ ដែលស្រុកខ្មែរពេញនិយមជាងគេ ក្នុងចំណោមត្រកូល Ranger ផងដែរ។
វាមានប្រវែង ៥៣៨៩ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៨៤៨ ម.ម ពីដីមកបាត ២៣២ ម.ម ទម្ងន់តួឡានទាំងមូល ២២០០គីឡូ អាចផ្ទុកទម្ងន់ ៧៥០គីឡូក្រាម និងអូសសណ្ដោបាន ៣តោនកន្លះឯណោះ។
ចំពោះម៉ាស៊ីនមានពីរជម្រើស ដូចជាម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ និងកម្រិតស៊ីប្រេងជាមធ្យម ៨លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះម៉ាស៊ីន ៥ស៊ិឡាំងវិញ មុខកាត់ ៣.២លីត្រ ជំនួយដោយ Turbo ផលិតម្លាំង ១៩៧សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ ខ្មែរហៅម៉ាស៊ីនធំ សុីប្រេងជាមធ្យម ១០លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងប្រភេទលេខដៃ បង្វិលកង់ដោយ ប៉ុងមួយ(2WD=4×2) និងប៉ុងពីរ(4WD=4×4 មានលេខជំនួយ 2H, 4H, 4L)។
ជើងក្រោមរបស់ Wildtrak ប្រើជាប្រភេទស្លាបប្រជៀវឌុប(Double Wishbone) នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាជន្ទៀស Leaf Spring ដែលជំនួយដោយ បូមដែលប្រើប្រេង(Hydraulic double acting shock absorber) វាជួយកាត់បន្ថយបានច្រើនពីការលាក់ សម្លេងរំខានពីខាងក្រៅ និងមានភាពរឹងមាំងជាងមុន។ គួបផ្សំជាមួយ យាន់កង់ធំល្មម ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងខាងក្រោយជាប្រភេទ ហ្វ្រាំងស្គរ ជំនួយដោយប្រព័ន្ធ ABS។
Ford ក៏បានបន្ថែមជាមួយនិង ប្រព័ន្ធជំនួយពេលចូលចត Parcking Sensor, ប្រព័ន្ធឡើងភ្នំទួល ឬចុះចំណោទ Hill Start and Descent Controll, ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, ប្រព័ន្ធជំនួយពេលជាន់ហ្វ្រាំងបន្ទាន់ EBA, មានមុខងារ Lock ប៉ុងកណ្តាល Center Locking Differential និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវ។
Wildtrak នេះក៏មានបំពាក់មកជាមួយចង្កៀងប្រភេទ HID Headlight Projector ធម្មតា គ្រាន់តែភ្លឺបានឆ្ងាយជាងមុនបន្តិច , ផ្លិតទឹកអូតូ Sensing Wiper, កញ្ចក់មើលក្រោយ កាត់ចំណាងផ្លាត Auto Dimming ជាដើម។
ខាងក្នុងទូលាយគួរសម កៅអី២ជួរ អាចជិះបាន ៦នាក់ ដោយប្រើជាមួយចង្កូតអេឡិចត្រនិក (EPS) ធូរងាយស្រួលបត់បែន, និងមានអេក្រង់តូចទំហំ ៥អីញ សម្រាប់បង្ហាញពត៌មានជាដើម។ បើជាប្រភេទម៉ាសុីនធំ 3.2L Full Option មានបំពាក់ជាមួយនិង ពូកស្បែក ជំនួយដោយប្រព័ន្ធអេឡិចត្រនិក, ប៉ូតុងបញ្ជាលើកដៃចង្កូត, មានផែនទី Navigation, Camera ក្រោយ ជាដើម។
ចំពោះតម្លៃនៅទីផ្សារស្លាកលេខនៅចន្លោះពី ២២០០០ដុល្លារ ទៅជិត៣០០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ប្រភេទម៉ាស៊ីន ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
២. Mazda BT50
ចំពោះ Mazda ដែលពេញនិយមសម្រាប់ស្រុកខ្មែរ គឺជាជំនាន់ទី២នេះឯង ដែលភាគច្រើនជាស៊េរីឆ្នាំ ២០១២ ដល់២០១៤ ទោះជំនាន់ថ្មីមែន តែល្បីមិនចាញ់សិស្សច្បង Ford ឡើយ។
វាមានប្រវែង ៥៣៦៥ម.ម ទទឹង ១៨៥០ម.ម កម្ពស់ ១៨២១ម.ម ពីដីមកបាត ២០៥ម.ម ទម្ងន់ ២០០៣គីឡូក្រាម ទ្រុងខាងក្រោយប្រវែង ១៥៦០ម.ម និងអាចដឹកបានចន្លោះពី ៨៨៧ គ.ក – ១១២០ គ.ក ស៊ីសងលើប្រភេទទ្រុងក្រោយវែងឬខ្លី ។
ចំពោះកម្លាំងម៉ាស៊ីន មានពីរជម្រើសដូចគ្នា៖ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៥០សេះ កម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងជម្រើសលេខដៃ បង្វិលកង់ដោយប៉ុងមួយ (RWD) ដែលយើងតែហៅថាម៉ាស៊ិនតូច និងមានជាប្រភេទ ទ្វា២ និងទ្វា៤។
កម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះម៉ាស៊ីនមួយជម្រើសទៀតគឺ ម៉ាស៊ីន៥ស៊ីឡាំង ចំណុះ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង មួយ និងប៉ុង ពីរ ប្រភេទ (2WD និង 4WD=មានលេខជំនួយ 2H, 4H, 4L) ខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ។
ស៊ីប្រេងខ្ទង់ ៩លីត្រ ទៅ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។
ប្រព័ន្ធជើងក្រោម ប្រើស្លាប់ប្រជៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយប្រើជន្ទាស់ Leaf Sprig បើប្រើសម្រាប់ជិះធម្មតា រាងរលាក់មិនស្រួលប៉ុន្មានទេ ព្រោះវាធ្វើតម្រូវការដឹកទម្ងន់ធ្ងន់ៗ តែវាក៏ជំនួយដោយ បូមដែលប្រើប្រេង(Hydraulic double acting shock absorber) ដើម្បីជួយកាត់បន្ថយការរលាក់។ វាបំពាក់យ៉ាន់កង់ ១៧អីញ ប្រើហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ។
BT50 មិនចាញ់ Ford ប៉ុន្មានឡើយ មានប្រព័ន្ធឡើងភ្នំទួល ឬចុះចំណោទ Hill Start and Descent Controll, ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, ប្រព័ន្ធជំនួយពេលជាន់ហ្វ្រាំងបន្ទាន់ EBA, មានមុខងារ Lock ប៉ុងកណ្តាល Center Locking Differential និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវ។
Mazda BT50 ទោះបីឆ្នាំខ្ពស់មែន តែប្រើចង្គៀងធម្មតាប្រភេទ Halogen (បំភ្លឺមិនសូវច្បាស់) ជាមួយនិងពិលកាងមួយគូ រូបរាងមិនច្រឡំគេ ទាំងចង្កៀងមុខ និងស្ដុបក្រោយ ធំវែងស្រួចៗ ដូចភ្នែកសត្វ។
ខាងក្នុងធម្មតាមិនមានអ្វីប្លែកឡើយ កៅអី២ជួរ ក្រណាត់លាយ ស្បែក បញ្ជាដោយកាច់ និងទាញមុខក្រោយដោយប្រើ កម្លាំងដៃ។ សាមញ្ញទាំងអស់ និងមិនសូវទំនើប មិនសូវទូលាយឡើយ បើធៀប និង Pick Up ផ្សេងៗទៀត មិនមានបំពាក់ Camera, GPS, និង Packing Sensor ដូច Ford ឡើយ។
ផ្នែកបច្ចេកវិទ្យា អាចចាញ់ Ford បន្តិចហើយ តម្លៃក៏ធូរជាងដែរ ទីផ្សារបច្ចុប្បន្នចន្លោះពី ២០០០០ដុល្លារជាង ទៅ ២៧០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ទំហំម៉ាសុីន និងភិនភាគជាក់ស្ដែងជាងដើម។
សរុបមក សមត្ថភាពរត់នៅលើដងផ្លូវមិនចាញ់គ្នាប៉ុន្មានឡើយ តែរូបរាង និងខាងក្នុង ក៏ដូចជាបច្ចេកវិទ្យាមួយចំនួន ហក់ជាមួយ Ford អត់ទាន់រួចទេ អញ្ជឹងហើយតម្លៃក៏ធូរជាងដែរ។ ឆ្នាំដូចគ្នា តម្លៃលើកខ្វះគ្នាគ្រាន់បើដែរ បងប្អូនអាចពិចារណាទៅតាមកម្រិតថវិការបស់បងប្អូនបាន ណាមួយពីរម៉ូឌែលនេះ ប្រើប្រាស់ម៉ាសូត ហើយសុីតិចគួរសមសម្បូរទីផ្សារ បច្ចុប្បន្នលក់វិញខាតល្មមអាចទទួលយកបាន៕
អត្ថបទ៖ BunSak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ