ក្នុងទសវត្សឆ្នាំ៩០ជាង ស្រុកខ្មែរបើនិយាយពីឡានដែលជាលំដាប់ជួរមុខ ក្រៅតែពីរ Toyota និង Lexus គឺ Pajero នេះហើយ។ ក្រុមហ៊ុន Mitshubishi បានបញ្ចេញ SUV ខ្នាតធំរបស់ខ្លួនម៉ូឌែល Pajero ជំនាន់ទីមួយនៅឆ្នាំ១៩៨៣ និងជំនាន់ទី២ នៅឆ្នាំ១៩៩២ ដល់ ២០០០។ ជំនាន់ទី២នេះហើយ ដែលពេញនិយមខ្លាំង មិនថានៅអាសុី ឬអ៊ឺរ៉ុប់ទេ សូម្បីតែកម្ពុជាក៏សម្បូរនាក់ប្រើដែរក្នុងជំនាន់នោះ។

តែក្នុងមួយរយៈចុងក្រោយនេះ ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ភាគច្រើនឃើញបងប្អូនដែលនិយម Off-Raod តែងតែមានវា ព្រោះស៊ីម៉ាស៊ូតតិចគួរសម ហើយកម្លាំងក៏គ្រាន់បើដែរ។ ស្រុកខ្មែរសម្បូរស៊េរីឆ្នាំ ៩៣ ដល់៩៥ បើនិយាយពីតម្លៃវិញបច្ចុប្បន្នសល់ខ្ទង់ ៣០០០ដុល្លារជាង ទៅ៥០០០ដុល្លារ អាស្រ័យលើប្រភេទម៉ាស៊ីន និងភិនភាគជាក់ស្ដែងជាដើម។

ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ បំពាក់ Turbo ជំនួយដោយ Intercooler ផលិតកម្លាំង ៩៨សេះ កម្លាំង ១៧៧ផោនហ្វីត ខ្មែរហៅថាម៉ាស៊ីនតូច។
ចំពោះម៉ាស៊ីនធំ ៤ស៊ីឡាំង មុខកាត់ ២.៨លីត្រ បំពាក់ Turbo ជំនួយដោយ Intercooler ដូចគ្នា តែផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ២១៦ផោនហ្វីត។

ម៉ាស៊ីនទាំងពីរជម្រើសនឹង រត់ដោយប្រអប់លេខ ៥វគ្គលេខដៃ និង៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ (2WD) និងប្រភេទប៉ុងពីរ (4WD) ស្រុកខ្មែរភាគច្រើនប្រើតែម៉ាស៊ីនពីរប្រភេទនេះទេ។
កម្រិតស៊ីប្រេងជាមធ្យមចន្លោះពី ១០លីត្រ ទៅ ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ព្រោះម៉ាស៊ីនចាស់ហើយ។

ជើងក្រោមប្រើប្រព័ន្ធ ឯករាជ Independent Suspension និងស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយជា 3 link coil spring អញ្ចឹងធ្វើឲ្យការទប់លំនឹងលើផ្លូវកោងល្អ ហើយការបើក Off-road ក៏បត់បែនបានល្អដែរ គ្រាន់តែនៅមានសភាពរលាក់ខ្លះ ព្រោះ 3 Link suspension មិនទាន់រលាស់ល្អដូចពពួក 5 Link suspension នាពេលបច្ចុប្បន្ននេះទេ ។

វាបំពាក់យាន់កង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS។ សម្រាប់ប្រភេទរត់ដោយប៉ុងពីរ មានបន្ថែមជាមួយលេខដៃ ជំនួយដោយកាប់ពីតាស់ និងមានមុខងារ Locking Differentail ជាដើម។
វាមានទម្ងន់ធ្ងន់គួរសម ១៩០០គីឡូក្រាម ជិត ២តោនដែរ និងកម្ពស់ ពីដីមកបាតខ្ពស់ល្មម ២០៥ម.ម ធ្វើអោយការបើកបរ មានភាពណឹងល្អ ផ្លូវលំបាកល្មមៗមិនជាបញ្ហាឡើយ។

ខាងក្នុងទូលាយគ្រាន់បើ មាន Option ខ្លះបំពាក់ជាមួយកៅអីស្បែក អេឡិចត្រូនិក និងខ្លះមានកៅអី ៥ និង៧ បន្ថែមរន្ធម៉ាស៊ីនត្រជាក់ ពីលើចំនួនបួន មិនឱ្យត្រជាក់ចាញ់ថ្ងៃឡើយ។

ដំបូលបើកនៅចំកណ្ដាល ចំណែកតាបឡូខាងមុខមានបំពាក់ជាមួយនិង ប្រព័ន្ធវាស់កម្រិតស៊ីតណ្ហភាព និងត្រីវិស័យជាដើម។
ស៊េរីចាស់តែកម្លាំងមិនទាន់ទៅណាទេ បើធៀបជាមួយ Lexus និង Land Cruiser ឆ្នាំប្រហែលគ្នា Pajero រាងក្រោមគេបន្ដិចហើយ។ កម្លាំងក៏ស្ទើរ រូបរាងមើលទៅក៏មិនមាំទាំដូចគេ អញ្ចឹងហើយតម្លៃទីផ្សារក៏ក្រោមគេដែរ តែសមត្ថភាពក្នុងការបើកបរ មិនជាចាញ់គ្នាប៉ុន្មានទេ។ វានៅតែអេមសម្រាប់ការធ្វើដំណើរក្នុងចម្ការ ផ្លូវពិបាកអី រូបរាង Pajero សមណាស់ តែបើខូចវិញ ក៏មិនធូរប៉ុន្មានដែរ ម៉្យាងទៀតគ្រឿងក៏មិនសូវសម្បូរដែរ៕

អត្ថបទ៖ BunSak
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ