ក្រុមហ៊ុន NISSAN បានផលិតរថយន្ដ Pick Up របស់ខ្លួនគឺម៉ូឌែល Navara និង Frontier ក្នុងជំនាន់ទី២ ដំណាក់កាលទី១ ពីឆ្នាំ២០០៥ ដល់២០០៨ ។ ទោះបីជារូបរាងដូចគ្នាក៏ដោយ តែអ្វីដែលខុសគ្នាគឺសម្រាប់ Nissan Frontier ប្រើប្រាស់ សាំងដើម្បីផលិតថមពល ឬអាចនិយាយបានថា សម្រាប់ទីផ្សារសហរដ្ឋអាមេរិកតែម្ដង។
ដោយឡែកចំពោះ Navara ដែលប្រើម៉ាស៊ីនម៉ាស៊ូត គឺសម្រាប់នាំចូលទៅបណ្ដាប្រទេសប៉ែកអ៊ឺរ៉ប់ និងអាស៊ីជាដើម។ វាក៏មានប្រភេទម៉ាស៊ីសាំងផងដែរ តែសម្រាប់ទីផ្សារកម្ពុជាយើង ភាគច្រើនគឺនាំចូលប្រភេទម៉ាស៊ូត ដែលធ្វើអោយ Nissan Navara មានតម្លៃថ្លៃជាង Frontier បើទោះបីជា មានឆ្នាំផលិតដូចគ្នាក៏ដោយ។
ហេតុអ្វីបានជា Navara មានតម្លៃថ្លៃជាង Frontier? ទន្ទឹមនឹងក៏មានគុណវិប្បត្តិមួយចំនួនដែល បងប្អូនត្រូវដឹងផងដែរ។ តែមុននិងចូលដល់ចំណុចរសើបនឹង យើងមកត្រួសពីលក្ខណៈទូទៅមួយចំនួនសិន។
វាដំណើរការដោយម៉ាស៊ីនម៉ាស៊ូត មាន ៤ស៊ីឡាំង មុខកាត់ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៧៤សេះ កម្លាំងរមួល ២៩៧ផោនហ្វីត អាចបើកលឿនបំផុតបាន ១៧៥គីឡូម៉ែត្រ/ម៉ោង ដែលខ្មែរយើងហៅថាម៉ាស៊ីនតូច។
កម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះតាមការបើកបរជាក់ស្ដែង។
ម៉ាស៊ីនមួយជម្រើសទៀតគឺ ៦សុីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល រហូតដល់ ៤០៣ផោនហ្វីត អាចបើកលឿនបំផុតបាន ១៩៥គីឡូម៉ែត្រ/ម៉ោង។
សម្រាប់ម៉ាស៊ីនធំបែបនេះ វាសុីប្រេងចន្លោះ ៩លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច។
ម៉ាស៊ីនទាំងពីរនេះ មានជម្រើសរត់ដោយប្រអប់លេខ ៥វគ្គអូតូ និង ៦វគ្គលេខដៃ បង្វិលកង់ដោយ ប្រភេទ (2WD, 4WD)។
ជើងក្រោម បំពាក់ស្លាបប្រចៀវឌុប Double Wishbone អមមកជាមួយប្រភេទប្រព័ន្ធឯករាជ្យ Independent Suspension ខាងមុខ និងផ្នែកខាងក្រោយ ភ្ជាប់ជាមួយនឹងជន្ទាស Leaf Spring អមដោយ Solid Live axle ។ គួបផ្សំជាមួយនឹង យ៉ាន់កង់១៧អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងតាំប៉ួរ ដែលជំនួយដោយ ប្រព័ន្ធហ្រ្វាំង ABS លើកង់ទាំងបួន ធ្វើឲ្យ ការបើកបរណឹងល្អ រត់លឿន និងដឹកធ្ងន់បាន ។
វាមានប្រវែង ៥២២០ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៧៨០ ម.ម ពីដីមកបាត ២៥៦ ម.ម ទម្ងន់ ២០៥០ ម.ម ទ្រុងខាងក្រោយប្រវែង ១៥៧០ ម.ម អាចដឹកបាន ១០៦៥គីឡូក្រាម និងសមត្ថភាពអូសសណ្ដោង ៣១១៥គីឡូក្រាម ៣តោនជាងឯណោះ។
ចំពោះខាងក្នុង មិនមានអ្វីដែលប្លែកនោះទេ ដូចទៅនឹងរថយន្ដ Pick Up ស៊េរីឆ្នាំ២០០៥ ដ៏ទៃទៀតដែរ មានប៉ូតុងបញ្ជាមុខងារមួយចំនួន កៅអីកាំញ៉ៃពីជួរ អាចញាត់គ្នា៦នាក់បានខាងក្នុងមិនសូវជាទូលាយប៉ុន្មានទេ។
តម្លៃទីផ្សារបច្ចុប្បន្នចន្លោះពី ១៥០០០ដុល្លារ ទៅ ២២០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត និងភិនភាគជាក់ស្ដែង។ បើធៀបនិង Nissan Frontier អាចថ្លៃជាង ខ្ទង់២០០០ដុល្លារ ទៅ៣០០០ដុល្លារជាងអីដែរ។
+គុណសម្បត្តិ
-វាស៊ីម៉ាស៊ូតតិច សន្សំសំចៃ
-កម្លាំងខ្លាំង ទាំងដឹក និងអូសសណ្ដោងបានច្រើន
-ពេលលក់វិញមិនសូវខាតច្រើន
-រត់ផ្លូវឆ្ងាយ ប្រភេទម៉ាស៊ូតធ្វើការបានល្អជាង
-អាយុកាលរបស់ ម៉ាស៊ីនម៉ាស៊ូតវែងជាងប្រភេទសាំង
+គុណវិប្បត្តិ
-ពេលខូតម្ដងៗចំណាយច្រើនជាង ប្រភេទសាំង អាចលើស ២ដល់ឯណោះ
-កាកសំណល់របស់ម៉ាស៊ូតមិនស្អាត ធ្វើអោយបំពុលបរិស្ថាន
-ពេលរាងចាស់បន្ដិច ឮសម្លេងខ្លាំង
-កម្លាំងសេះតិច មិនសូវស្ទុះ បើធៀបនិងម៉ាស៊ីនសាំង ទំហំស៊ីឡាំងដូចគ្នាជាដើម។
ហេតុផលទាំងអស់នេះហើយ ដែលជាកក្ដាធ្វើឲ្យ Nissan Navara មានតម្លៃថ្លៃជាង Frontier សមត្ថភាពខ្លាំង ដឹកបានច្រើន ម្យ៉ាងទៀតសុីប្រេងតិច លក់វិញក៏មិនសូវខាតច្រើនប៉ុន្មានដែរ តែបើខូចវិញចំណាយច្រើនគួរសម។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ