សម្រាប់ 4Runner និង Pajero ពីរគ្រឿងនេះ ទោះបីជាមានអាយុកាលចាស់ឆ្នាំហើយក្ដី តែអាចនៅប្រើការបានសម្រាប់បងប្អូនដែលចូលចិត្តឡុកឡុយព្រៃភ្នំ។ ហើយតម្លៃក៏ធូរជាងគេផងដែរ បើធៀបនឹងឡាន Off-Road ផ្សេងៗដូចជា Land Cruiser 80 Serie និង Lexus 450 ជាដើម។
នៅខាងអ៊ឺរ៉ប់គេនិយមពីរម៉ូឌែលនេះណាស់ ដោយសារស្រួលលេងគ្រឿង និងតម្លៃធូរ ហើយកម្លាំងវិញក៏មិនអន់ដែរ។ ទីផ្សារក្នុងស្រុកខ្មែរយើងសម្រាប់ Toyota 4Runner ជំនាន់ទី៣នេះ តម្លៃចន្លោះពី ៥០០០ដុល្លារ ទៅ៦០០០ដុល្លារជាង អាស្រ័យលើប្រភេទម៉ាស៊ីន និងភិនភាគជាកស្ដែង។
សម្រាប់ Mitsubishi Pajero ជំនាន់ទី២នេះវីញបងប្អូនអាចរកទិញបានខ្ទង់ ៤០០០ដុល្លារ ទៅ៥០០០ដុល្លារជាង អាស្រ័យលើប្រភេទម៉ាស៊ីន និងភិនភាគជាក់ស្ដែងដូចគ្នា។
១. បើនិយាយពី 4Runner ចំពោះម៉ាស៊ីនវាមានពីរជម្រើស គឺប្រភេទម៉ាស៊ីនសាំង និងប្រើម៉ាស៊ូត ហើយក៏មានប្រភេទម៉ាស៊ីនតូច ធំផងដែរ ដើម្បីកុំអោយស្មុកស្មាញពេក សូមនិយាយតែជម្រើសម៉ាស៊ីនធំតែប៉ុណ្ណោះ ព្រោះមានកម្លាំងខ្លាំងអាចចុះផ្លូវរោករ៉ាកបាន។
- 4Runner ប្រើម៉ាស៊ីនសាំង ៦សុីឡាំង ចំណុះ ៣.៤លីត្រ ផលិតកម្លាំង ១៨៣សេះ កម្លាំងរមួល ២១៧ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (2WD) និងប៉ុងពីរ(4WD) ល្បឿនអតិបរិមា អាចរត់បាន ១៩០គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងម៉ាស៊ីនចាស់បែបនេះ ចន្លោះពី ១២លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច។
- ចំពោះម៉ាស៊ីនម៉ាស៊ូតវិញ Toyota បំពាក់ឲ្យ ៤ស៊ីឡាំង មុខកាត់ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៣០សេះ តែបង្កើនកម្លាំងរមួលរហូតដល់ ២៤៥ផោនហ្វីត អាចរត់ល្បឿនបាន ១៦០គីឡូម៉ែត្រ/ម៉ោង។ស៊ីប្រេងចន្លោះពី ១១លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ និងអាចប្រែប្រួលទៅ តាមស្ថានភាពជាក់ស្ដែង។
- វាមានប្រវែង ៤៥៤០ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៧៦០ម.ម ពីដីមកបាត ២៦០ម.ម ស្មើនឹង ២តឹកកន្លះឯណោះ ទម្ងន់ឡាន ១៧៨៧គីឡូក្រាម និងអាចដឹងបាន ជិត៦០០គីឡូក្រាម។
- ចំណែកជើងក្រោមវិញបំពាក់ ស្លាបប្រចៀវឌុប Double Wishbone ជាមួយនិង ប្រព័ន្ធឯករាជ Independent Suspension នៅផ្នែកខាងមុខ និងខាងក្រោយជា 4-Link ជាមួយនិង Coil Spring ធ្វើអោយការបើកបរ មានភាពណឹងល្អ មិនសូចឃ្លោង ។ គួបផ្សំជាមួយយាន់កង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀប នៅខាងមុខ និងក្រោយជា ហ្វ្រាំងស្គរ ជំនួយដោយ ABS ក្រៅពីនឹងក៏មានបន្ថែមជាមួយលេខដៃ ជំនួយដោយកាប់ពីតាស់ និងមានមុខងារ Locking Differential ផងដែរ។
២. Pajero ក៏មិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែស្រុកខ្មែរភាគច្រើនប្រើតែប្រភេទម៉ាស៊ូត ដែលខ្មែរយើងហៅថាម៉ាស៊ីនតូច និងម៉ាស៊ីនធំ។
- វាប្រើម៉ាស៊ីនម៉ាស៊ូត ៤សុីឡាំង ចំណុះ ២.៥លីត្រ បំពាក់ Turbo ជំនួយដោយ Intercooler ផលិតកម្លាំង ៩៨សេះ កម្លាំង ១៧៧ផោនហ្វីត ខ្មែរហៅថាម៉ាស៊ីនតូច។
- ចំពោះម៉ាស៊ីនធំ ៤ស៊ីឡាំង មុខកាត់ ២.៨លីត្រ បំពាក់ Turbo ជំនួយដោយ Intercooler ដូចគ្នា តែផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ២១៦ផោនហ្វីត។
- ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គលេខដៃ និង៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ (2WD) និងប្រភេទប៉ុងពីរ (4WD) ស្រុកខ្មែរភាគច្រើនប្រើតែម៉ាស៊ីនពីរប្រភេទនេះទេ។
កម្រិតស៊ីប្រេងជាមធ្យមចន្លោះពី ១០លីត្រ ទៅ ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ព្រោះម៉ាស៊ីនចាស់ហើយ។
- វាមានទម្ងន់ធ្ងន់គួរសម ១៩០០គីឡូក្រាម ជិត ២តោនដែរ និងកម្ពស់ ពីដីមកបាតខ្ពស់ល្មម ២០៥ម.ម ធ្វើអោយការបើកបរ មានភាពណឹងល្អ ផ្លូវលំបាកល្មមៗមិនជាបញ្ហាឡើយ។
- ជើងក្រោមប្រើប្រព័ន្ធឯករាជ Independent Suspension និងស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយជា 3 link coil spring អញ្ចឹងធ្វើឲ្យការទប់លំនឹងលើផ្លូវកោងល្អ ហើយការបើក Off-road ក៏បត់បែនបានល្អដែរ គ្រាន់តែនៅមានសភាពរលាក់ខ្លះ ព្រោះ 3 Link suspension មិនទាន់រលាស់ល្អដូចពពួក 5 Link suspension នាពេលបច្ចុប្បន្ននេះទេ ។
- វាបំពាក់យាន់កង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS។ សម្រាប់ប្រភេទរត់ដោយប៉ុងពីរ មានបន្ថែមជាមួយលេខដៃ ជំនួយដោយកាប់ពីតាស់ និងមានមុខងារ Locking Differentail ជាដើម។
+ ឆ្មាំព្រៃទាំងពីរនេះ ចំពោះខាងក្នុងរថយន្ដដែលមានអាយុកាលលើស២០ឆ្នាំបែបនេះ វាមិនមានអ្វីប្លែកដែលត្រូវបរិយាយច្រើនឡើយ។ តែក៏មានប្រភេទខ្លះបំពាក់មកជាមួយនៅកៅអីស្បែក ជំនួយដោយអេឡិចត្រូនិករាងគ្រាន់បើដែរ តែសម្រាប់ Pajero គឺមានបន្ថែមនៅកៅអីបីជួររាងធំទូលាយជាង 4Runner គួរសម។
ចំណែកសមត្ថភាពកម្លាំងរមួល និងស្ថានភាពជើងក្រោម អាចនិយាយបានថាអេមដូចគ្នាសម្រាប់ពីរម៉ូឌែលនេះ ស័ក្កិសមបងប្អូនដែលចូលចិត្ត Off-Road អាចពិចារណាបាន៕
ដោយ៖ BunSak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ