ការប្រើប្រាស់រថយន្ដឲ្យត្រូវទៅតាមតម្រូវការគឺជារឿងចាំបាច់ដែលយើងគួរពិចារណា ដើម្បីសមស្របទៅតាម ការចំណាយ និងលំដាប់ថវិកា។ អ្វីដែលបងប្អូនត្រូវគិតមុនប្រើប្រាស់ឡានប្រភេទ Pick Up គឺ ត្រូវដឹងពីតម្រូវការ និងស្ថានភាពផ្លូវ ដើម្បីពេលទិញយកទៅប្រើប្រាស់មិនខុសបំណង។
ជាទូទៅប្រភេទឡាន Pick up អាចជា 2WD ឬក៏ប៉ុងមួយ សម្រាប់ប៉ុងពីរ ភាគច្រើនជាប្រភេទ Part Time 4WD ដែលជាប្រភេទរថយន្តភ្ជាប់មកជាមួយនឹង លេខកាពីតាស់ សម្រាប់ឱ្យយើងជ្រើសរើសប្រើ ប៉ុងមួយក៏បានប៉ុងពីរក៏បាន។ ក្រៅពីនោះ ប្រភេទឡាន Pick Up ក៏មានបែងចែកម៉ាស៊ីន តូច ឬធំ និងប្រភេទ ទ្រុងខាង ក្រោយ វែង ខ្លីជាដើម។

ជម្រើសប៉ុង២ សម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ ចុះខេត្ដចូលចម្ការ រត់ផ្លូវដែលលំបាក ឡើងភ្នំចុះភក់ ប្រភេទប៉ុង២ នេះសក្កិសមបំផុត។ Part time 4WD មានជំនួយដោយកាប់ពីតាស់ (ដើម្បីចែកកម្លាំងឲ្យកង់សងខាង ៥០/៥០) ងាយស្រួលបើកបរផ្លូវលំបាក មិនអោយឡានរអិល អាចរើបម្រាស់ពីឧបសគ្គបាន។ នៅពេលដែលជិះនៅផ្លូវរាប ស្មើ អាចកាច់ប្តូរមកប្រើជាមួយនឹង ប៉ុងមួយវិញបានដើម្បីសន្សំសំចៃ ឥន្ធនៈ។ ចំណុចអវិជ្ជមានរបស់វាគឺមានគ្រឿង បង្គុំច្រើន តម្លៃថ្លៃ ជាពិសេស គឺចំណាយច្រើននៅពេល ដែលយើងថែទាំវា ។

ជម្រើសប៉ុង១ វាអាចបំពេញតម្រូវការសម្រាប់បងប្អូនណាដែលប្រើប្រាស់សម្រាប់រត់ផ្លូវជិតឆ្ងាយ ដឹកឥវ៉ាន់ ប្រកបអាជីវកម្មក្នុងក្រុង ឬក៏នៅតាមបណ្ដាខេត្ដដែលមានស្ថានភាពផ្លូវធម្មតា។ ប៉ុង១ វាសមស្រប ជាង និងមិនជាចំណាយច្រើន ទៅលើថ្លៃសាំង តំហែទាំ ឬក៏ជួសជុល តម្លៃទីផ្សារក៏រាងធូរថ្លៃបើធៀបប្រភេទប្រើប៉ុង២។

ចំពោះប្រភេទ ម៉ាស៊ីនតូចធំ ទ្រុងវែងទ្រុងខ្លី បងប្អូនអាចគិត ទៅលើបរិមាណក្នុងការប្រើប្រាស់វាបាន។ បើបងប្អូនដឹកឥវ៉ាន់ល្មមៗធម្មតា គួរតែប្រើជាមួយនឹងម៉ាស៊ីនតូច ទ្រុងខ្លី ឬប្រភេទ Double Cab ដែលមាន ២ បាំង ព្រោះវាមានតម្លៃធូរ និងស៊ីសាំងតិចជាង បើធៀបជាមួយនឹង ម៉ានស៊ីនធំ ឬទ្រុងវែង។ ជាពិសេសយើងសល់កាបីនខាងក្នុងធំដើម្បីជិះជ្រកភ្លៀងបានគ្នា ៥ នាក់យ៉ាងស្រួល ។
តែចំពោះបងប្អូនដែល ត្រូវការដឹងច្រើន រត់ផ្លូវឆ្ងាយ ទ្រុងវែងសក្កិសមបំផុត ដែលអាចជាប្រភេទ Single Cab មាន ១ បាំងឬ ១ បាំងកន្លះ គ្រាន់តែថាតម្លៃរាងថ្លៃបន្តិច ប្រសិនបើយើងរើសប្រភេទម៉ាស៊ីនធំ និងការចំណាយទៅលើប្រេងក៏ច្រើនគួរសមដែរ។

សរុបមក សម្រាប់បងប្អូនដែលប្រើសម្រាប់ជិះលក្ខណៈគ្រួសារ ធ្វើការជិតឆ្ងាយ មិនសូវជាចំគោលដៅប៉ុន្មានទេ ព្រោះប្រភេទ Pick Up ភាពច្រើនតែងប្រើសម្រាប់ដឹកទំនិញ។ អញ្ចឹងហើយប្រព័ន្ធជើងក្រោម
វាតែងភ្ជាប់ជាមួយនឹងប្រភេទជន្ទៀស (Leaf Spring ) ដើម្បីដឹងទំនិញបានច្រើន។ បើយើងយកមកជិះធម្មតាប្រចាំថ្ងៃ វារាងរលាក់បន្តិចហើយ ម្យ៉ាងទៀតវាក៏ពិបាកបើកបរនៅលើផ្លូវក្នុងក្រុងផងដែរ។
អត្ថបទ៖ BunSak @Advan Auto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ