ប្រសិនបើអ្នកកំពុងមានតម្រូវការប្រើប្រាស់រថយន្ដ Pick Up ពិសេសប្រើតាមខេត្ដត្រូវដឹកបន្លែផ្លែឈើ Advan Auto សូមលើកយករថយន្ដពីរគ្រឿង មានភាពធន់ល្អ និងតម្លៃសមរម្យ វាក៏នៅពេញនិយមខ្លាំងដែរសម្រាប់ស្រុកខ្មែរ នោះគឺ Toyota Tacoma ឆ្នាំ ៩៧ ដល់០១ និង Nissan Frontier ២០០០ ដល់ឆ្នាំ ២០០៤ ដែលជាគូប្រជែងគ្នាស្លាប់រស់នៅស្រុកខ្មែរ
កាលពី២០ឆ្នាំមុន ។
១.Tacoma ឆ្នាំ ១៩៩៧-២០០១

ចំពោះ Tacoma ជំនាន់ទីមួយ រាងចាស់ឆ្នាំមែន តែនៅអាចប្រើការបាន មិនជាបញ្ហាអ្វីទេអោយតែប៉ះឡានស្អាត ។ វាបំពាក់មាស៊ីន ៤ ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំង ១៤២សេះ កម្លាំងរមួល ១៦០ ផោនហ្វីត ល្បឿនលឿនបំផុត ១៨៥ គីឡូមែត្រ/ម៉ោង និង មានជម្រើស ៦ស៊ីឡាំង មុខកាត់ស៊ីឡាំង ៣.៤លីត្រ ផលិតកម្លាំង ១៩០សេះ កម្លាំងរមួល ២២០ ផោនហ្វីត ល្បឿនលឿនបំផុត ២១១គីឡូមែត្រ/ម៉ោង។
វាស៊ីសាំងជាមធ្យម ១០លីត្រ ទៅ ១២លីត្រ ក្នុង ១០០គីឡូមែត្រ ឬច្រើនជាងនេះទៅតាមការប្រើប្រាស់ជាក់ស្ដែង។
Toyota Tacoma ឆ្នាំ៩៧ ដល់ឆ្នាំ២០០១ មានទាំងប្រភេទ រត់ដោយប៉ុង១ និងប៉ុង២ ខ្ពស់ទាប ទ្រុងវែងខ្លី ទ្វា ២ និងទ្វា ៤ ប្រលេខ ៤ វគ្គ ៥ វគ្គអូតូ និងជម្រើសលេខដៃ។
ប្រព័ន្ធជើងក្រោមវិញ Tacoma ឆ្នាំចាស់ជំនាន់ទីមួយមិនអន់ប៉ុន្មានទេ យ៉ាន់កង់តូច ១៤ អីង បំពាក់ ABS ហ្វ្រាំងគៀបខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងតាំបួរ ។ ជើងក្រោមខាងមុខ ពាក់ស្លាបប្រចៀវឌុប (double wisbon ) និងខាងក្រោយប្រភេទចន្ទៀស (Leaf) ទប់ទល់លើការដឹកទំនិញច្រើន។
ភិនភាគខាងក្រៅវិញ ប្រើចង្កៀងធម្មតាប្រភេទ Halogen ទទឹង ១៧៨១ ម.ម បណ្ដោយ ៥១៣៨ម.ម ទ្រុងខាងក្រោយ ប្រវែង ១៤៥៥ម.ម កម្ពស់ ១៧១៥ម.ម ពីដីមកបាត ២១៥ម.ម ទម្ងន់១២០០គីឡូក្រាម ខាងក្រោយដឹកបានច្រើនគួរសម ៨០០គីឡូក្រាម និងសណ្ដោងបាន ១៦០០ គីឡូក្រាមថែមទៀត។
២. Nissan Frontier ២០០១-២០០៤

Nissan ជំនាន់ទី ២ ឆ្នាំ ២០០១ ដល់ ២០០៤ ក៏ពេញនិយមខ្លាំងណាស់ដែរ ២០ឆ្នាំមុននរណាមិនល្បីថា Nissan ជាកំពូលរថយន្ដតាក់ស៊ីផ្ដាច់ប្រលឹង នឹងដឹកប៉ុន្មានក៏បានអោយតែដាក់កើត។
មិនខុសពី Tacoma ឡើយ មានច្រើនជំរើស ម៉ាស៊ីន៤ ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៤៣សេះ កម្លាំងរមួល ១៥៤ ផោនហ្វីត ល្បឿនលឿនបំផុត ១៧០គីឡូម៉ែត្រ/ម៉ោង។
ជម្រើសមួយទៀតគឺម៉ាស៊ីន ៦ ស៊ីឡាំង មុខកាត់ស៊ីឡាំង ៣.៣ លីត្រ ផលិតកម្លាំង ១៧០សេះ កម្លាំងរមួល ២០០ ផោនហ្វីត បើកលឿនបំផុត ២០៣គីឡូម៉ែត្រ/ម៉ោង។ វារត់ដោយប៉ុង១ និងប៉ុង២ មានប្រភេទទ្រុងវែងខ្លី ទ្វា ២ និងទ្វា៤ ប្រអប់លេខ ៥ វគ្គអូតូ និងជម្រើសលេខដៃ។
វាស៊ីសាំងជាមធ្យមចន្លោះ ១០ ទៅ ១២លីត្រក្នុង១០០គីឡូម៉ត្រ។
ប្រពន្ធ័ជើងក្រោមវិញ Nissan មិនខុសពី Tacoma ប៉ុន្មានទេ បំពាក់យ៉ាន់កង ១៥ អ៊ីញ ABS ហ្វ្រាំងគៀបខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងតាំបួរ។ ជើងក្រោមខាងមុខ បំពាក់ស្លាបប្រចៀវឌុប(double wisbon ) ដូច Tacoma និងខាងក្រោយប្រភេទចន្ទៀស (Leaf) ងាយស្រួលដឹកទំនិញបានច្រើន។
ខាងក្រៅវិញ ប្រើចង្កៀងធម្មតារាងលៀនៗ ទទឹង ១៦៩០ម.ម បណ្ដោយ ៤៩៩៩ម.ម ទ្រុងខាងក្រោយ ប្រវែង ១៥០០ម.ម កម្ពស់ ១៦០៥ម.ម កម្ពស់ពីដីមកបាត ១៧៨ម.ម ទម្ងន់ ១៤៤៥គីឡូក្រាម ខាងក្រោយដឹកបា ន៧០០គីឡូក្រាម និងសណ្ដោងបាន ១៦០០គីឡូក្រាមថែមទៀត។
ទាំងពីរម៉ូឌែលនេះខាងក្នុងធម្មតា ការពារដោយពោងសុវត្ថិភាព ៤គ្រាប់ រន្ធម៉ាសុីនត្រជាក់ ៤ប្រឡោះ មានម៉ាញ៉េចាក់ CD វិទ្យុ ប៉ូតុងបញ្ជាមុខងាមួយចំនួន តែខាងអ្នកដំណើររាងចង្អៀតបន្ដិច មិនជាទូលាយអ្វីទេ ជិះគ្នា ៥នាក់អីល្មមសម្រាប់ប្រភេទ ទ្វា៤។
២ ម៉ូឌែលនេះ ថ្វីត្បិតថាមានអាយុ ២០ ឆ្នាំហើយមែន តែអាចទទួលយកបាន ប្រើគ្រប់ស្ថានភាពផ្លូវទាំងអស់ ហើយតម្លៃក៏ថេរល្អដែរ លក់វិញមិនសូវជាខាតច្រើនទេ ប្រើថែក៏មិនងាយខូចដែរ សម្បូរគ្រឿងបន្លាស់ណាស់ ហើយធូរថ្លៃទៀត គ្រាន់តែវាមិនមានអ្វីឲ្យយើងប្រើច្រើន ក្រៅតែពីប្រើដឹកទំនិញ ។
អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ