Toyota Prius ឆ្នាំ ២០០៤ - ២០០៩ ត្រូវបានគេចាត់ទុកថាជា Prius ជំនាន់ទី ២ បើគិតមកដល់ឆ្នាំ ២០២២ នេះ វាមានអាយុកាលជាង ២០ ឆ្នាំហើយ ក៏ប៉ុន្តែយ៉ាងណា Prius ជំនាន់ទី ២ នៅតែជាឡាន Hybrid ដែលពេញនិយមនៅទីផ្សារកម្ពុជាដដែល ។
តើ Toyota Prius ជំនាន់ទី ២ នៅតែល្អប្រើទៀតអត់សម្រាប់ឆ្នាំ ២០២២ នេះ?
ក្នុងអត្ថបទមួយនេះ Advan Auto នឹងលើកយក ចំណុចសំខាន់ៗ គុណសម្បត្តិ គុណវិបត្តិ និងបញ្ហាជាក់ស្តែង មកធ្វើបទបង្ហាញជូន ។
Toyota Prius ជំនាន់ទី ២ ត្រូវបានចែកជា ២ ដំណាក់កាល ដោយដំណាក់ទី ១ គឺ ០៤-០៥ ដែលមានរូបរាងដូចគ្នា និង ០៦-០៩ ដែលគេហៅថា Second phase design ឬកំណែទម្រង់រូបរាងលើកទី ២ ក្នុងជំនាន់ ២ ។
ចំពោះ ០៤-០៥ មាន ៣ ជម្រើស សម្រាប់ Base option ជាប្រភេទធម្មតាទាំងក្នុង និងក្រៅ មានពោងសុវត្ថិភាព ៤ គ្រាប់ អត់មាន Smart key និងប្រើ Speaker ធម្មតា។
ក្នុងនោះដែរ សម្រាប់ប្រភេទ Haft option វិញរាងគ្រាន់បើជាងបន្ដិចដោយបំពាក់នៅ Smart Key ២ គ្រាប់ ពោងសុវត្តិភាព ៦គ្រាប់ ស្រោមពួកធម្មតាមិនមែនជាប្រភេទស្បែក ។
ប្រភេទ Full option មានបំពាក់ពោងសុវត្ថិភាព 8 គ្រាប់ បាស់JBL មានប៊ូតុងបញ្ជាមុខងារផ្សេងៗលើចង្កូត អាចមើលផែនទីបាន និងមានពិលកាង។
ជាមួយគ្នានេះ ០៦ ដល់ ០៩ មានបំពាក់បន្ថែមមកជាមួយ Bluetooth កាម៉េរាក្រោយ ពួកស្បែក Smart key 3 គ្រាប់ Speaker JBL 9 គ្រាប់ និងមានចង្គៀង Laser សម្រាប់ប្រភេទ Full Option។
គួរបញ្ជាក់ថា Prius ជំនាន់ទី ២ ទាំងអស់សុទ្ធតែប្រើកៅអីកាច់ដោយដៃ មិនមែនកៅអីចុចទេ ។
ចំពោះតម្លៃជាក់ស្តែងនៅស្រុកខ្មែរ Toyota prius ជំនាន់ទី ២ មានតម្លៃចន្លោះពីខ្ទង់ ១២០០០ ដុល្លា ទៅ ១៦០០០ ដុល្លារជាង អាស្រ័យ ទៅតាមគុណភាព ប្រភេទ ឆ្នាំ Option និងពណ៍នីមួយៗរបស់រថយន្ត។
Toyota Prius បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងតម្រៀងមួយជួរ (I-4) ចំណុះ ១.៥ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ ដែលអាចជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ១០.៤ វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បាន ១៧០ km/h ។
Toyota Prius បង្វិលកង់ដោយប៉ុងមុខ FWD និងរត់ដោយប្រអប់លេខអូតូ CVT (ប្រអប់លេខដែលមានតែលេខ Low & High ដាក់លេខទៅមុខតែម្តង អត់ចាំបាច់ដូរលេខចុះឡើង) ។
ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យម ៥l/១០០km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីត្រឹមតែ ៤l/១០០km និងក្រៅក្រុង ៤.៥l/១០០km។ វាល្អសម្រាប់ប្រើប្រាស់ក្នុងទីក្រុងដោយវាដំណើការពាក់កណ្ដាលអាគុយ និងពាក់កណ្ដាល ម៉ាស៊ីន ពេលដែលស្ទះវាប្រើកម្លាំងអាគុយដើម្បីបង្វិលកង់។
ចំពោះការរចនាផ្នែកខាងក្រៅវិញ ខុសប្លែកពីជំនាន់ទីមួយច្រើន ដោយវាមានភាពទាក់ទាញជាងមុន រចនាឡើងជាប្រភេទឡាន Hatchback (ឡានគូទហើម) ។ប្រើយ៉ាន់កង់ ១៥ អ៊ីញ បំពាក់ចង្កៀងមុខ LED និង Laser ស្ដុបក្រោយបំពាក់ចង្កៀត LED តូចៗ ។ វាមានប្រវែង ៤៤៥០ ម.ម / ទទឹង ១៧២០ ម.ម / កម្ពស់ ១៤៩១ ម.ម / កម្ពស់ពីដីដល់បាទឡាន ១៦៥ ម.ម អាចផ្ទុកទម្ងន់បាន ៥០០ គីឡូក្រាម។
Toyota Prius បំពាក់កៅអីចំនួន ២ ជួរ អាចអង្គុយបាន ៥ នាក់បានយ៉ាងស្រួល និងនៅសល់ឃ្លុបក្រោយធំដើម្បីដាក់ឥវ៉ានបានច្រើនផងដែរ។ យើងចូលមកដំបូង យើងនឹងឃើញបូតុង Power /Start និងចង្កឺះលេខអេឡិចត្រូនិក ងាយស្រួលដូរលេខ អត់ប្រើកម្លាំងច្រើន ម៉ាស៊ីនត្រជាក់មាន ៤ គ្រាប់នៅផ្នែកខាងមុខ មានអេក្រង់ LCD ៨ អ៊ីញ ដែលអាចមើលព័ត៌មាន និងបញ្ជាមុខងារផ្សេងៗមូយចំនួន ។
ចំពោះជើងក្រោមវិញវាអត់មានអីពិសេសទេ ដោយប៉ូមមុខក្រោយប្រើប្រភេទ Macpherson Strut ដែលមានបូមនិងរឺស័រធម្មតា ។
វាបំពាក់ដោយហ្រ្វាំងឌីស (Disk Brake) នៅខាងមុខ និងហ្រ្វាំងស្គរ (Drum Brake) នៅខាងក្រោយ និងជំនួយដោយប្រព័ន្ធ ABS ការពារការគៀបហ្រ្វាំង ។
ដោយសារតែវាជើងក្រោមរបស់ Toyota Prius ត្រូវបានឌីហ្សាញឡើងសម្រាប់ការប្រើក្នុងក្រុង គូបផ្សំជាមួយទម្ងន់ស្រាលផងនោះ អញ្ចឹងភាពបត់បែន អត់សូវល្អ មិនសូវហាប់ដូចប្រភេទ Camry ទេ ។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ Toyota prius បានបំពាក់នៅស្ដង់ដាសុវត្ថិភាពត្រឹមត្រូវ មានកាម៉េរាក្រោយ (០៦-០៩)
វាបំពាក់ប្រព័ន្ធហ្វ្រាំង ABS មានពោងសុវត្ថិភាពពីមុខនិងចំហៀង ៨ គ្រាប់ ចំពោះការធ្វើតេស្តសុវត្ថិភាពពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍អាមេរិកផ្ទាល់វាទទួលបានផ្កាយ 4/5។
ហើយចំពោះការធានាវិញ Toyota prius មានការធានាទូទៅ ៣ ឆ្នាំ ធានាលើអាគុយរយៈពេល ៨ឆ្នាំ តែបើគិតមកដល់ពេលបច្ចុប្បន្នប្រហែលជាផុតកំណត់ ១០ឆ្នាំ ជាងហើយ។
បើនិយាយពីប្រវត្តិអូសឡានចូលរោងចក្រវិញ Toyota Prius ជំនាន់ទី១ អត់សូវមានបញ្ហាទេ តែចំពោះ ជំនាន់ទី ២ នេះផ្ទាល់ មានបញ្ហាញឹកញាប់ដែរ ។
ប្រិយមិត្ត Advan Auto ដែលកំពុងស្វែងរករថយន្ដដែលមានតម្រូវការក្នុងក្រុង Toyota prius មានភាពល្អប្រសើរ និងសន្សំសំចៃខ្ពស់សម្រាប់ការបើកបរក្នុងទីក្រុង តែវាអាចនិងមិនចំគោលដៅឡើយសម្រប់បងប្អូនដែល ឧស្សាហ៏ចុះខេត្ត និងដឹកទំនិញរត់ផ្លូវឆ្ងាយ។
បើនិយាយពីបញ្ហាកំហូចវិញ ភាគច្រើនគឺមានបញ្ហាទៅលើប៉ូមទឹកជើង2 ជើង 3 អាគុយ និងប្រព័ន្ធ ABS។ បើប្រើប្រាស់វាហើយអ្នកត្រូវត្រៀមចិត្ត និងថវិកាចន្លោះពី 40$-500$ សម្រាប់ការ
ជុសជុល។
ទោះបីជាមានបញ្ហាទាំងអស់នេះក៏ដោយ Toyota prius នៅតែពេញនិយមនិងមានហាងឆេងខ្ពស់ដ៏ដែលសម្រាប់ទីផ្សារ ក៏ដូចជាប្រជាជនកម្ពុជាយើង ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?
អត្ថបទដោយ ៖ BunSak
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ