ល្បីថាជិះស្រួលស៊ីសាំងតិច តែមកដឹងគុណវិបត្តិនិងបញ្ហាទាំងនេះសិនមុនទិញ Prius ជំនាន់ទី ២ ជិះ

អ្នកទស្សនា
2018
0/ AKlasseAuto Promotion
Untitled-1.jpg

រថយន្ដ Prius ដែលយើងតែងស្គាល់ ថាវាជាប្រភេទឡានកូនកាត់ ធ្វើការផ្លាស់ប្ដូរ ឬឆ្លាស់គ្នា ដោយដំណើរការប្រព័ន្ធម៉ាស៊ីន បូកជាមួយនឹង ម៉ូទ័រអគ្គីសនី ជារថយន្ដមួយដែលសន្សំសំចៃខ្ពស់ របស់ក្រុមហ៊ុន Toyota ហើយវាក៏ចាប់ផ្ដើម ទទួលស្គាល់ និងពេញនិយមខ្លាំងក្នុងសហរដ្ឋអាមេរិក ក៏ដូចជាតាម បណ្ដាប្រទេសផ្សេងៗទៀត ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ទោះបីជាធន់ និងប្រើស្រួលយ៉ាងណាក៏ដោយ វាតែងតែមានអាយុកាល និងពេលវេលាដែលត្រូវខូចផងដែរ។

ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto នឹងលើកយកចំណុចរសើបមួយចំនួនដែល អ្នកប្រើប្រាស់រថយន្ដព្រូស តែងតែជួបប្រទះ ព្រោះមកគិតមកទល់នឹងបច្ចុប្បន្នវាមានអាយុកាលលើស ១៥ឆ្នាំទៅហើយ។

១.រឿងដែលអ្នកប្រើតែងសរសើរពី Prius វាជាប្រភេទឡាន Hatchback គូទហើម ទ្វា៥ កាអី២ជួរ តូចមែន តែរាងទូលាយគួរសម។ ម្យ៉ាងទៀតវាទំនើបគ្រាន់បើ Full Option វិញមានដូចជា៖ ចង្កៀង ឡេស័រ, ពិលកាង,ពោងសុវត្ថិភាពចំនួន ៨, Speaker JBL ចំនួន៩គ្រាប់,​ មានប៉ូតុងចង្កូត Bluetooth, Smart Key ៣គ្រាប់,ប៉ូតុងបញ្ជាមុខងាលើអេក្រងចំនួន ៧ គ្រាប់ និងមានផែនទី, កាមេរាក្រោយ, កៅអីស្បែក, កញ្ចក់មើលក្រោយ មានត្រីវិស័យ, និងមានមុខងារគណនាផ្សេងៗជាច្រើនទៀត នៅក្នុងអេក្រង់ថាច់ជាដើម។

អ្វីដែលពិសេសជាងនឹងទៀតនោះគឺ សុីសាំងតិច ចំណាយថ្លៃថែទាំតិច ស្អាតទាន់សម័យ ចូលចំណោមគេបាន បើធៀបជាមួយឡានផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែងគ្នា។

ហើយអ្វីដែលអ្នកប្រើមួយចំនួនមិនពេញនោះគឺ ជាឡានដែលទាប ពិបាកចុះខេត្ត ខ្លាចទឹកជាដើម។ ម្យ៉ាងទៀត ជិះតែគ្នា៤ ទៅ៥នាក់ ឃើញឡើងដាប់តែម្ដង ព្រោះជើងក្រោមប្រើជាប្រភេទ បូមរឺស័រ MacPherson Strut ទាំងមុខក្រោយ មិនអំណោយផលសម្រាប់ជិះគ្នាច្រើនរត់ផ្លូវឆ្ងាយឡើយ។

២.ជំនាន់ទី២ ពីឆ្នាំ២០០៤ រហូតដល់២០០៩ គិតមកបច្ចុប្បន្នលើស ១៥ឆ្នាំហើយ រឿងមួយចំនួនដែលត្រូវប្រឈម និងត្រៀមថវិកា សម្រាប់មើលថែវាមានដូចជា៖

-ប្រព័ន្ធហ្វ្រាំង ABS​ បើខូចត្រូវចំណាយថ្លៃជួសជុលចន្លោះពី ៣០០ដុល្លារជាង ទៅ ៤៥០ដុល្លារជាង។ មូលហេតុដែលអាព្រូសខូច ABS នោះ ដោយសារ​ ABS មានអាយុកាលចន្លោះ ៨មុឹន ទៅ១០គីឡូម៉ែត្រជាង ឬអាចដល់១៥មុឺនគីឡូម៉ែត្រ វាចាប់ផ្ដើមខ្សោយ ឬខូចតែម្ដង អាស្រ័យតាមការប្រើប្រាសជាក់ស្ដែងដែរ។

-ប្រព័ន្ធអាគុយ Hybrid សរុបទាំងអស់មាន ២៨សែលឬប្លុក បើប្ដូរទាំងអស់ចំណាយដល់ ១០០០ដុល្លារជាងក៏មានដែរ តែបើខូចឬខ្សោយ សែលណាមួយអាចប្ដូរម្ដងមួយៗបាន តម្លៃខ្ទង់ ៣០ដុល្លារ ទៅ៤០ដុល្លារ។ ដែលអាយុកាលរបស់វាចន្លោះពី ១៣មុឺន ទៅ១៥ម៉ឺនគីឡូម៉ែត្រវាចាប់ផ្ដើមមានបញ្ហាផ្នែកខ្លះ តែបើប្រើចេះថែទាំបានល្អ អាចដល់ជិត ៣០ម៉ឺនគីឡូម៉ត្រក៏មានដែរ។

-បូមទឹកទុយោ ២ តម្លៃចន្លោះពី ៥០ ទៅ៧០ដុល្លារជាង

-បូមទឹកទុយោ ៣ ចំណាយខ្ទង់ ៧០ ទៅ១០០ដុល្លារជាង

-បញ្ហាបន្ទាប់បន្សំផ្សេងៗទៀតមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ខូចជាដើម

ចំពោះបញ្ហាមួយចំនួនទៀតដែលអាចជួបយូរៗម្តងដែរមានដូចជា ក្រវាត់សឹកស្ដើង ដែលធ្វើអោយឡានស៊ីប្រេងម៉ាស៊ីន ជារួមមកចំពោះឡានដែលប្រើលើស ១៥ម៉ឺនគីឡូម៉ែត្រតែងជួបបញ្ហា ជារឿងធម្មតា។ ហើយអ្វីដែលអ្នកប្រើត្រូវតែថែទាំ និងពិនិត្យជាប្រចាំនោះគឺ

-ត្រូវបើប្រភេទប្រេងម៉ាស៊ីន ដែលតាមស្ដងដារ ក្រុមហ៊ុនណែនាំ

-ឧស្សាហ៍ពិនិត្យប្រេងម៉ាស៊ីន ក្នុង១អាទិត្យម្ដង ក្រែងខ្វះត្រូវចាក់បន្ថែមអោយបាន គ្រាប់គ្រាន់

-ត្រួតពិនិត្យនិងប្រើទឹកស្អំម៉ាស៊ីន និងទឹកស្អំប្រព័ន្ធ Hybrid ដែលហៅថាទឹក Coolant តាមស្ដង់ដារទៅតាមក្រុមហ៊ុន និងឧស្សាហ៍បើកមើល បើខ្វះត្រូវចាក់ថែមអោយត្រូវតាមការកំណត់។

-កុំទុកឡានចោល ដោយមិនបញ្ឆះ ឬបើកសោះ យ៉ាងតិចណាស់ក៏ ១អាទិត្យម្ដង ទៅ២ដងដែរ ជៀងវាអាគុយមានបញ្ហា និងត្រូវប្រាកដថាអាគុយ Hybrid មិននៅក្រោម ២០% ឬក្រោមពីរកាំជាដើម។

image.png

ជាក់ស្ដែងឡាន Prius នៅស្រុកខ្មែរដែលនាំចូលភាគច្រើន ត្រូវបានគេប្រើចន្លោះពី១០មុឺន ទៅ ១៥ម៉ឺនគីឡូម៉ែត្រជាង បើឡានណាមានបញ្ហាត្រូវជួសជុលហើយ ក៏អាចប្រើបានទៀតអញ្ជឹងទៅ តែបើប៉ះឡានណាដែលមិនទាន់ជួសជុល ឬខូច បន្ទុកទាំងនេះនឹងធ្លាក់មកលើបងប្អូនអ្នកប្រើជាមិនខាន។ តែធ្វើមិចឡានមួយទឹកចាស់ឆ្នាំវាតែប៉ុណ្ណឹងហើយ ពេលទិញពិនិត្យខ្លះទៅ ម្យ៉ាងទៀតសុំគេធានាទៅលើប្រព័ន្ធមួយចំនួនដូចជា អាគុយ ABS និងបញ្ហាមួយចំនួនទៀត បើកាន់តែយូកាន់តែល្អ។

image.png

សរុបមកចាស់ឆ្នាំមែន តែគុណភាពនៅតែប្រើបាន ខូចតិចតួចម្ដងម្កាលជារឿងធម្មតា ឡានណាក៏ខូចដែរ អោយតែប្រើមិនថែ និងដល់អាយុកាលវា។ ណាមួយអាព្រូសនេះសម្បូរគ្រឿងបន្លាស់ណាស់ មិនបាច់បារម្មណ៍ប៉ុន្មានទេ ឧស្សាហ៍ពិនិត្យមើល និងប្រើថែខ្លះទៅ វាមិនងាយទៅណាទេ។

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More