ឲ្យតែនិយាយដល់ឈ្មោះក្រុបហ៊ុន Nissan នៅស្រុកខ្មែរ តែងតែនឹកឃើញមុនគេថា វាជាប្រភេទឡាន Pick Up ទោះបីជា Nissan មានឡានប្រភេទ Sedan, SUV ក៏ដោយ។
ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក នឺងនាំអារម្មណ៍បងប្អូនមកស្គាល់ Nissan Frontier ជំនាន់ទី២ ក្នុងដំណាក់កាលទី១ ផលិតពីឆ្នាំ ២០០៥ ដល់២០០៨ ដែលផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក មានលក្ខណៈពិសេសអ្វីខ្លះ?
សមត្ថភាពខ្លាំងដែលទាំងអស់គ្នាមិនគួរមើលរំលងនោះគឺ ម៉ាស៊ីន៦ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ៤.០លីត្រ ផលិតកម្លាំង ២៦៥សេះ និងកម្លាំងរមួល ២៨៤ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ល្បឿនអតិបរិមា ២២៣គីឡូម៉ែត្រ/ម៉ោង បង្វិលកង់ដោយប្រភេទប៉ុងមួយ (RWD) និងប៉ុងពីរ(4WD)។
រាងគ្រាន់បើដែរ ដោយក្នុងក្រុង ១៧លីត្រ និងក្រៅក្រុងផ្លូវលាត ១៣លីត្រក្នុង១០០គីឡូម៉ែត្រ។
ជើងក្រោម បំពាក់ស្លាបប្រចៀវឌុប Double Wishbone អមមកជាមួយប្រភេទប្រព័ន្ធឯករាជ្យ Independent Suspension ខាងមុខ និងផ្នែកខាងក្រោយ ភ្ជាប់ជាមួយនឹងជន្ទាស Leaf Spring អមដោយ Solid Live axle ។ គួបផ្សំជាមួយនឹង យ៉ាន់កង់១៧អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងតាំប៉ួរ ដែលជំនួយដោយ ប្រព័ន្ធហ្រ្វាំង ABS លើកង់ទាំងបួន ធ្វើឲ្យ Nissan Frontier បើកបរនឹងល្អ រត់លឿន និងដឹកធ្ងន់បាន ។
វាមានប្រវែង ៥២២០ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៧៨០ ម.ម ពីដីមកបាត ២៥៦ ម.ម ទម្ងន់ ១៩២៤ ម.ម ទ្រុងខាងក្រោយប្រវែង ១៥៧០ ម.ម អាចដឹកបាន ៧០០គីឡូក្រាម និងសមត្ថភាពអូសសណ្ដោង ២៨៦០គីឡូក្រាម ប្រហែលជា ៣តោនឯណោះ។
ចំពោះខាងក្នុង មិនមានអ្វីដែលប្លែកនោះទេ ដូចទៅនឹងរថយន្ដ Pick Up ស៊េរីឆ្នាំ២០០៥ ដ៏ទៃទៀតដែរ មានប៉ូតុងបញ្ជាមុខងារមួយចំនួន កៅអីកាំញ៉ៃពីជួរ អាចញាត់គ្នា៦នាក់បាន តែចំពោះ Nissan Frontier ខាងក្នុងមិនសូវជាទូលាយប៉ុន្មានទេបើធៀបនឹង Toyota Tacoma។
សូមបញ្ជាក់ដែរថា Nissan Frontier នេះមានជម្រើសម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង ប្រើប្រអប់លេខ ៥វគ្គអូតូ ឬ ៦វគ្គលេខដៃ ជាមួយនិងប្រភេទ មួយបាំងកន្លះ ទ្រុងវែង និង ពីរបាំងទ្វា៤ជាដើម។ អាចរកទិញបានចន្លោះពី១០០០០ដុល្លារ ទៅ១៧០០០ដុល្លារ អាស្រ័យតាមប្រភេទស្លាកលេខ ក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែង។ តែចំពោះប្រភេទ មួយបាំងកន្លះ អាចទិញបានក្នុងតម្លៃក្រោម ១០០០០ដុល្លារ ឬលើនេះតិចតួច។
សរុបមក សមត្ថភាពខ្លាំងគ្រាន់បើធៀបជាមួយ Pick Up ផ្សេងទៀតដែលមានអាយុប្រហាក់ប្រហែលគ្នា បូកជាមួយតម្លៃ ទីផ្សារបច្ចុប្បន្ន អ្នកប្រើសម្រាប់ដឹកទំនិញ រត់ផ្លូវឆ្ងាយអាចពិចារណាបាន។ ម៉្យាងទៀតមានច្រើនជម្រើស ដែលអាចអោយយើងលៃទៅតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង។ តែអ្វីដែលស្ទើរចិត្តនោះគឺ ការបើកបរក្នុងក្រុង រាងស៊ីសាំងច្រើនដែរ មិនដូចរត់ក្រៅក្រុងឡើយ តែបើចង់ប្រើក្នុងក្រុង វាក៏មានជម្រើស ម៉ាស៊ីន៤ស៊ីឡាំង លេខដៃផងដែរ ស៊ីសាំងខ្ទង់ ១០ ទៅ១៣លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ៕
អត្ថបទ៖ BunSak @Advan Auto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ