គ្រាន់តែលឺឈ្មោះថា Tacoma នរណាក៏ដឹងដែរ ថាជារថយន្ដ Pick up ដែលប្រជាជននៅទីក្រុង និងបណ្ដាខេត្ត តែងប្រើប្រាស់វា ក្នុងការជួយសម្រួលដល់អាជីវកម្មដឹកទំនិញចេញចូល និងប្រើបានគ្រប់ស្ថានភាពផ្លូវទាំងអស់។
ក្នុងជំនាន់ទី ២ ឆ្នាំ ២០០៥ ដល់ ២០១១ Tacoma បានបែងចែងចេញជា៦ ជម្រើស (Trim) រួមមាន Pre-Runner SR, Pre-Runner SR5, TRD Sport, TRD Off-Road, Limited, និង TRD Pro ប្រភេទទ្រុងវែងនឹងខ្លី ។
ក្នុងអត្ថបទនេះ Advan Auto សូមលើបង្ហាញ Toyota Tacoma ជំនាន់ទី២ ២០០៥ Pre-Runner SR5 ដែលពេញនិយមនៅកម្ពុជា។
ចំពោះម៉ាស៊ីនវិញមិនខុសពីជំនាន់ទីមួយប៉ុន្មានទេ Tacoma បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ស៊ីឡាំង ៤.០លីត្រ បង្កើនកម្លាំង ២៤៥ សេះ កម្លាំងរមួល ២៨២ ល្បឿនលឿនបំផុត ២៣០គីឡូ/ម៉ោង ប្រើប្រអប់លេខ ៦ វគ្គអូតូ បំពាក់ប៉ុងដែលជំនួយដោយអេឡិចត្រូនិក កាប់ពីតាស រត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ (AWD) ។ កម្រិតស៊ីសាំងវិញ ១២-១៥លីត្រ/១០០គីឡូម៉ែត្រ។
បើយយើងនិយាយពីឡាន Pick Up យើងត្រូវនិយាយពីប្រព័ន្ធជើងក្រោម ដោយ Tacoma ០៥ ប្រើជើងក្រោមខាងមុខបំពាក់ស្លាបប្រចៀវឌុប (Double Wishbone) ខាងក្រោយប្រើជាមួយនិងជន្ទៀស (Leaf Spring) ដើម្បីដឹកទម្ងន់បានច្រើន ក៏ប៉ុន្តែសម្រាប់ការបើកបរលើផ្លូវធម្មតា មិនមានដឹកទម្ងន់ធ្ងន់ វាអាចនឹងរលាក់ឬលោត បំពាក់ហ្វ្រាំងគៀប ជំនួយដោយប្រព័ន្ធ ABS ។
ចំពោះរូបរាងខាងក្រៅ វាជាប្រភេទឡាន Pick Up ទ្វា ៤ រាងវែង និងខ្ពស់ល្មមអាចបើកបរបានគ្រប់ឧបសគ្គ។ ប្រើចង្កៀងធម្មតាប្រភេទ Halogen រាងមូលលៀនៗបន្តិច និងមានពិលកាង ប៉ាណាខាងមុខមានប្រឡោះធំៗដើម្បីស្រួលខ្យល់ចូលទៅស្អំម៉ាសុីន។ ទ្រុងខាងក្រោយទូលាយល្អសម្រាប់ដឹកឥវ៉ាន់ ផ្ទុកទម្ងន់បាន ៧០០គីឡូក្រាម និងសន្ដោងទម្ងន់បន្ថែម ១៥០០គីឡូក្រាមមានឆ្នាន់ជើងស្រោបដោយក្រូម ជាពិសេសមានឌុយដាំបាយទៀតផង និងស្ដុបក្រោយ LED មើលទៅស្អាតម៉្យាងដែរ។ វារាងធំហើយវែងបន្ដិចដោយ កម្ពស់ ១៧៨០ម.ម ប្រវែងបណ្តោយ ៥៦២១ម.ម ទទឹង ១៨៩៥ម.ម និងទម្ងន់ ១៧៩០ គីឡូក្រាម ។ Tacoma ០៥ បំពាក់ដោយកង់ទំហំ ១៨អុីញ ធ្វើឲ្យវាមានកម្ពស់ពីដីដល់បាតឡានប្រមាណ ២៣ ស.ម។
រចនាខាងក្នុង កៅអី ២ជួរ ជិះបានគ្នា ៥នាក់ បំពាក់ប៊ូតុងបញ្ជាលើចង្កូត ប៉ូតុង (មួលបង្វិល) បញ្ជាកាបពីតាស់ ពួកស្បែក រន្ធម៉ាសុីនត្រជាក់ ៤ ប្រឡោះ ខាងក្នុងដេគ័រធម្មតាៗមិនជាប្លែកអ្វីទេ សម្រាប់អ្នកដំណើរក្រោយរាងចង្អៀតបន្ដិចនៅត្រង់កន្លែងដាក់ជើង ព្រោះវាជាប្រភេទ Pick Up ដឹកទំនិញ ។
មកមើលប្រព័ន្ធសុវត្ថិភាពវិញ ពោង ៦ គ្រាប់អាចការពារសុវត្ថិភាពបានគ្រប់គ្រាន់ កង់មុខជំនួយដោយ ABS អាចដឹងដោយស្វ័យប្រវត្តិនៅពេលដែលហ្វ្រាំងគៀបកង់មិនអាចបត់បាន វាជួយកែប្រែសម្ពាធហ្វ្រាំងដើម្បីឱ្យកង់អាចបតបែនបានធម្មតា ។
សម្រាប់ការតេស្ដកម្រិតប៉ុកប៉ះ ទទួលបានផ្កាយ៥ ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហរដ្ឋអាមេរិក។
បច្ចុប្បន្នតម្លៃក្នុងស្រុកខ្មែរ ចន្លោះ ១៧០០០ ដុល្លារ ទៅ ២៣០០០ដុល្លាជាង អាស្រ័យតាមពណ៍ Option ឆ្នាំផលិត និងភិនភាគជាក់ស្ដែង។
ជាចុងក្រោយ Tacoma ឆ្នាំចាស់មែន តែTacoma ធ្វើបានល្អច្រើនបើប្រៀបជាមួយរថយន្ដ Pick Up ស្របាក់ស្របាគ្នា ឬអាយុបងក្ដី។
វាស៊ីសាំងបន្ដិច តែធន់ល្អស្រួលប្រើ មិនសូវមានបញ្ហាអ្វីច្រើនទេ បើទិញប៉ះឡានស្អាតវិញ ដឹងតែប្រើដាំខ្ទឹមតែម្ដង ចំណែកឯគុណតម្លៃលក់ចេញវិញ ក៏នៅខ្ពស់គួរសម ។
អត្ថបទដោយ៖ BunSak
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ