ស្ងាត់ៗ Tesla ចូលទីផ្សារថៃជាផ្លូវការ ខណៈដែលតម្លៃនឹងធូរជាងបច្ចុប្បន្នដល់ទៅ ៥០% ឯណោះ

អ្នកទស្សនា
2081
0/ AKlasseAuto Promotion
2022-05-bmw-5.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្

………………………………………………………………………………….

បន្ទាប់ពីដាក់បោះលក់បន្ដតាមឈ្មួញកណ្ដាលជាយូរមក ពេលនេះស្រាប់តែលេចឮដំណឹងថា ក្រុមហ៊ុន Tesla បានសម្រេចដាក់ទីតាំង Showroom បើកលក់ដោយខ្លួនឯងផ្ទាល់នៅប្រទេសថៃ ជាមួយនឹងតម្លៃលក់ចេញទាបជាង តម្លៃនាំចូលដោយឈ្មួញលក់បន្ដដល់ទៅ ៥០% នេះយោងតាមការរាយការណ៍ពីគេហទំព័រព័ត៌មានមួយរបស់ប្រទេសថៃ The Standard ។ 

រូបភាព៖ Tesla Model S
រូបភាព៖ Tesla Model S

យោងតាមការឲ្យដឹងពី នាយកដ្ឋានអភិវឌ្ឍអាជីវកម្មថៃបានឲ្យដឹងថា ក្រុមហ៊ុន Tesla (thailand) Co,, Ltd បានចុះឈ្មោះក្នុងបញ្ជីវិនិយោគដាក់លក់រថយន្ដអគ្គិសនីផ្ទាល់ក្នុងប្រទេសថៃ កាលពីថ្ងែទី ២៥ ខែមេសា ឆ្នាំ ២០២២ ថ្មីៗនេះ ភ្ជាប់មកជាមួយនឹងការដាក់ប្រព័ន្ធផ្ទុកថាមពល ឧបករណ៍ផ្ទុកថាមពល និងប្រព័ន្ធបង្កើតថាមពលផ្ទាល់ ។​ 

រូបភាព៖ Tesla Model 3
រូបភាព៖ Tesla Model 3

នេះគឺជាដំណឹងល្អមួយសម្រាប់ Tesla នៅក្នុងប្រទេសថៃ ដោយសារតែកាលពីមុន តាមការឲ្យដឹងពី The Standard, រថយន្ដអគ្គិសនី Tesla ដែលលក់ចេញពីឈ្មួញនាំចូលសរុបទាំងថ្លៃពន្ធ ថ្លៃសេវាផ្សេងៗ មួយគ្រឿងមានតម្លៃដល់ទៅជាង ៣លានបាត ឬ ៨៧,៦៨៨ ដុល្លារ ធៀបទៅនឹងទីផ្សារអាមេរិកដែលលក់ត្រឹមតែ ២៩ ២២៩ ដុល្លារ ដូច្នេះហើយការនាំចូលរថយន្ដ Tesla មកលក់ក្នុងទីផ្សារថៃដោយផ្ទាល់អាចកាត់បន្ថយតម្លៃលក់បច្ចុប្បន្នដល់ទៅពាក់កណ្ដាល ដែលសមស្របនឹងការប្រកួតប្រជែង ជាមួយរថយន្ដអគ្គិសនីដទៃទៀតរបស់ចិន និងជប៉ុន។

រូបភាព៖ Tesla Model X
រូបភាព៖ Tesla Model X

ជាក់ស្ដែងបន្ទាប់ពីការដាក់យុទ្ធសាស្រ្ដថ្មីរបស់ រាជរដ្ឋាភិបាលថៃ (កាត់បន្ថយពន្ធ និងឧបត្ថម្ភថវិកា ៣ពាន់លានបាត សម្រាប់ការទិញរថយន្ដអគ្គិសនី) ដើម្បីបង្កើនការប្រើប្រាស់ឡានអគ្គិសនី ក្រៅតែពីក្រុមហ៊ុន Tesla មានក្រុមហ៊ុនឡានអគ្គិសនី ផ្សេងទៀត បានចាប់វិនិយោគទុនលក់ក្នុងប្រទេសថៃដូចជា Great Wall Motor, MG បានចុះកិច្ចព្រមព្រៀង នាំចូលរថយន្ដអគ្គិសនីមកលក់ចំនួន ២០០០ គ្រឿង ហើយក្រុមហ៊ុនដទៃទៀតដូចជា Mercedes Benz, BMW, Honda Mitsubishi, Nissan Foxconn ក៏បង្ហាញចំណាប់អារម្មណ៍គ្រោងដាក់ការវិនិយោគនៅថៃដូចគ្នា។ 

រូបភាព៖ Tesla Model Y
រូបភាព៖ Tesla Model Y

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការសម្រេចចុះវិនិយោគទុនដាក់សាខាលក់ឡានដោយផ្ទាល់ គេរំពឹងថា មិនយូរប៉ុន្មាននៅពេលខាងមុខ ថៃក៏នឹងអាចក្លាយជាទីតាំងមួយសម្រាប់ក្រុមហ៊ុន Tesla ជ្រើសរើសសាងសង់រោងចក្រដំឡើងរថយន្ដរបស់ខ្លួនប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ 

អត្ថបទ៖ Andra  AdvanAuto 

 …………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More