ពិបាកលក់ឡានអគ្គិសនីប្រជែង Tesla ឥឡូវនេះ Ford លក់ម៉ូទ័រអគ្គិសនី សម្រាប់កែឡានសាំងទៅជាឡានអគ្គិសនីតែម្តង

អ្នកទស្សនា
3546
0/ AKlasseAuto Promotion
2022-05-Ford-e-Crate-Motor.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….

ដំណឹងល្អសម្រាប់ម្ចាស់រថយន្ដដែលចង់ប្ដូររថយន្ដ Ford របស់ខ្លួនពីប្រើសាំងឲ្យទៅ ជាប្រើអគ្គិសនីសុទ្ធនោះ ពេលនេះ Ford Motor បានសម្រេចទម្លាក់ម៉ូទ័របម្លែងរបស់ខ្លួនជាលើកទី ២ហើយ ជាមួយនឹងតម្លៃត្រឹមតែខ្ទង់ ៤០០០ ប៉ុណ្ណោះក្នុងមួយគ្រឿង។ 

ម៉ូទ័រអគ្គិសនីជំនួសឲ្យម៉ាស៊ីនចំហេះក្នុងនេះ ត្រូវបាន Ford ផលិត និងចេញលក់បានម្ដងរួចមកហើយ កាលពីឆ្នាំមុន ដោយមានឈ្មោះថា Eluminator’ Mustang Mach-E crate Motor ផលិតកម្លាំងបាន ២៧៧ bhp (279hp) ជាមួយនឹងតម្លៃ ៤០៩៥ ដុល្លារ ហើយបានទទួលការចាប់អារម្មណ៍ខ្លាំង ដោយមិនទាន់ទាំងបានចេញលក់ស្រួលបួលផងក៏ អស់ពីស្ដុកទៅហើយ។

រូបភាព៖ ម៉ូទ័រអគ្គិសនី​​ Eluminator’ Mustang Mach-E crate Motor
រូបភាព៖ ម៉ូទ័រអគ្គិសនី​​ Eluminator’ Mustang Mach-E crate Motor

ប៉ុន្ដែពេលនេះ Ford បាននាំមកនូវម៉ូទ័រអគ្គិសនី Eluminator នេះចូលក្នុងទីផ្សារម្ដងទៀតហើយ ជាមួយនឹងសមត្ថភាព ផលិតកម្លាំងបាន ២៨០ សេះ​ ហើយមានទម្ងន់សរុបត្រឹមតែ ៩៣គីឡូក្រាមប៉ុណ្ណោះ រីឯតម្លៃវិញអាចនឹងឡើងក្នុងរង្វង់ ២០០ ដុល្លារលើតម្លៃមុន ដូចនេះតម្លៃប៉ាន់ស្មានគឺ ៤២៩៥ ក្នុងមួយគ្រឿង ដែលអ្នកអាចរកទិញបានក្នុងវេបសាយ Ford Performance Website។ 

រូបភាព៖ ម៉ូទ័រអគ្គិសនី​​ Eluminator’ Mustang Mach-E crate Motor
រូបភាព៖ ម៉ូទ័រអគ្គិសនី​​ Eluminator’ Mustang Mach-E crate Motor

គួរបញ្ជាក់ដែរថា ក្រៅពីម៉ូទ័រអគ្គិសនីនេះ ដើម្បីបម្លែងរថយន្ដឲ្យទៅជារថយន្ដអគ្គិសនីពេញលក្ខណៈតែម្ដងគឺតម្រូវឲ្យមានបន្ថែម ឧបករណ៍មួយចំនួនដូចជា Traction Converter, អាគុយ, ប្រព័ន្ធបញ្ជា, និងការរៀបចំប្រព័ន្ធអគ្គិសនីមួយចំនួនទៀត ប៉ុន្ដែនៅពេលដែលការបម្លែងបានរួចរាល់ វានឹងចេញជាថយន្ដអគ្គិសនីបែប Performance មួយយ៉ាងល្អ។ 

រូបភាព៖ Ford F-100 ឆ្នាំ ១៩៧៨ ដែល Ford ប្ដូរឲ្យទៅជាប្រើប្រព័ន្ធអគ្គិសនី 
រូបភាព៖ Ford F-100 ឆ្នាំ ១៩៧៨ ដែល Ford ប្ដូរឲ្យទៅជាប្រើប្រព័ន្ធអគ្គិសនី 

ជាក់ស្ដែង ក្រុមហ៊ុន Ford ក៏បានសម្រេចការបម្លែងម៉ាស៊ីនចំហេះក្នុង ទៅជាម៉ាស៊ីនអគ្គិសនីលើរថយន្ដ Ford F-100 ឆ្នាំ ១៩៧៨ របស់ខ្លួនផងដែរ ដែលធ្វើឲ្យវាមានជីវិតរស់រវើកជាងមុនឆ្ងាយផងដែរ។ 

អត្ថបទ៖ Andra  AdvanAuto 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More