(ភ្នំពេញ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២)៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន BMW Cambodia បានប្រារព្ធព្រឹត្តិការណ៍ សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដ៏អស្ចារ្យដែលធ្វើឡើងនៅ អគារតាំងបង្ហាញរថយន្ត BMW Cambodia ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី (១១០) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាច្រើនផងដែរ។
រថយន្ត THE NEW X7 ពេលនេះបានឈានជើងមកដល់ទីផ្សារប្រទេសកម្ពុជាហើយ ដោយនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Prestige Auto Co., Ltd.។
THE NEW X7 គឺជារថយន្ត ទំនើប ថ្មីស្រឡាង ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទៅលើសក្ដានុពលក្នុងការបើកបរ បូករួមនឹងច្ចេកវិទ្យាទំនើប ទាំងផ្នែកខាងក្នុង និងខាងក្រៅរថយន្ដ។
លើសពីនេះទៅទៀត លក្ខណៈពិសេសបំផុត របស់ THE NEW X7 រួមមាន៖
ជាមួយគ្នានេះដែរ រថយន្ត THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ ដោយអាចធ្វើការបត់បែនបានយ៉ាងងាយស្រួល រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។
ជាមួយនឹងការផ្លាស់ប្ដូរថ្មីនេះ THE NEW X7 នឹងក្លាយជារថយន្ដប្រភេទ SUV ដែលធ្វើឲ្យអ្នកបើកបរគ្រប់រូបមានអារម្មណ៍កាន់តែរំភើប សក្ដិសមបំផុត សម្រាប់ទាំងយុវវ័យ និងអ្នកជំនួញដ៏ជោគជ័យ។
រួមគ្នានឹងបទពិសោធន៍ នៃការបើកបរដ៏អស្ចារ្យ រថយន្ត THE NEW X7 នឹងផ្តល់នូវផាសុកភាព ព្រមទាំង សុវត្ថិភាពខ្ពស់ ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ភាពប៉ិនប្រសព្វរបស់រថយន្ត THE NEW X7 រួមជាមួយនឹងប្រណិតភាពនៃការរចនា ទាំងផ្នែកខាងក្នុង និងខាងក្រៅ គឺពិតជាធានាថារថយន្ដ ដ៏ថ្មីស្រឡាងមួយនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្តដែលកំពុងប្រកួតប្រជែងដ៏ទៃទៀត។
សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ រថយន្ត THE NEW X7 បានដាក់លក់ ជាមួយការធានា និងសេវាកម្មរយៈពេល ៣ ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ផងដែរ។
ក្រុមហ៊ុនរីករាយទទួលស្វាគមន៍រាល់អ្នកដែលនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់ឱ្យ គឺ ភាពរីករាយក្នុងការបើកបរ!
ឬក៏អាចទាក់ទងមកកាន់លេខទូរសព្ទ 078 90 90 90 សម្រាប់ព័ត៌មានបន្ថែម និងការប្រឺក្សាជាមួយនឹងផ្នែកលក់។
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា