លុយខ្ទង់ ២ ម៉ឺនដុល្លារ នៅទីផ្សារស្រុកខ្មែរយើងបើសិនជាទិញឡានមួយទឹកវាមិនមែនជារឿងដែលពិបាកទេអ្នកអាចទិញបានដូចជា៖ Lexus RX330, Highlander, Camry 07, Prius 010 ជាដើម តែបើកាន់លុយខ្ទង់ ២ម៉ឺនដុល្លារជាងទៅទិញឡានថ្មីវាដូចជាពិបាករកបន្តិច។
ថ្ងៃនេះ Advan Auto លើកយកឡាន ៣ ម៉ូឌែលនេះអាចជាជម្រើសល្អ ដែលអ្នកគួរពិរចារណា ។
១.Ford Ecosport
Ford EcoSport ឆ្នាំ ២០២២ តម្លៃថ្មីគាស់កេសនៅទីផ្សារក្នុងស្រុកយើងខ្ទង់ ២៧,៩០០ដុល្លារ ។ តម្លៃប៉ុណ្ណេះ អ្នកនឹងទទួលបានឡានប្រភេទ Crossover ១ ដែលមានកៅអី ៥ កម្ពស់ខ្ពស់គួរសម ជាមួយនឹងទ្វារក្រោយបើកទៅចំហៀងដែលភ្ជាប់មកជាមួយកង់សាគួរ ១ គ្រាប់ ។
Ford EcoSport ដែលកំពុងដាក់លក់នៅទីផ្សារកម្ពុជាផ្ទាល់ បំពាក់ម៉ាស៊ីន Ecoboost 1.0L តែផលិតកម្លាំងបានច្រើនគួរសមដល់ទៅ ១២៥ សេះ រត់ដោយប្រអប់លេខ ៦ វគ្គអូតូ។ ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រក្នុង ១ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ត្រ ប្រើពេល១១ វិនាទី។
សម្រាប់ការស៊ីសាំងវិញ ក្នុងក្រុង ១០លីត្រ ក្រៅក្រុងផ្លូវលាត ៨លីត្រក្នុង ១០០គីឡូម៉ែត្រ។
ចាត់ទុកថាលុយខ្ទង់ ២៧,៩០០ ដុល្លារនេះ វិនិយោគហើយមិនសូវខកចិត្តទេ ដែលកម្ពស់ពីដីមកបាត ១៩០ម.ម ខ្ពស់ល្មម ងាយស្រួលទាំងបើកក្នុងក្រុង ឬចុះខេត្ត ។
ចំពោះការឌីហ្សាញរូបរាងខាងក្រៅ Ford EcoSport តម្រូវចិត្តយុវវ័យច្រើន ល្មមប្រើសម្រាប់សិស្ស និស្សិត អ្នកធ្វើការ អ្នកមានគ្រួសារតូចជាដើម ។
នៅផ្នែកខាងក្នុងវាឌីហ្សាញរបៀបសាមញ្ញៗ យើងទទួលបានអេក្រង់ Touch មួយដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Syn3 អាចឲ្យយើងភ្ជាប់ជាមួយស្មាតហ្វូនដើម្បីប្រើ App ផ្សេងៗ ជាពិសេសយើងអាចបញ្ជាមុខងារផ្សេងៗដូចជាឡើងចុះសីតុណ្ហភាព ឡើងចុះសម្លេងជាដើម ដោយគ្រាន់តែនិយាយបញ្ជាឲ្យវាធ្វើការ ។ អេក្រង់នេះក៏ដើរតួនាទីសំខាន់សម្រាប់បង្ហាញកាមេរ៉ាក្រោយ ជាមួយនឹងគំនួសបង្ហាញទិសដៅនៅពេលដែលយើងថយឡានមកខាងក្រោយផងដែរ ។
២Toyota Raize
Toyota Raize គឺជាសមាជិកថ្មីមួយរបស់គ្រួសារ Toyota Cambodia ដែលទើបចូលស្រុកខ្មែរយើងកាលពីឆ្នាំ ២០២១ មុននេះ ជាមួយនឹងតម្លៃ ២៦,៥០០ ដុល្លារឡើងលើ ។ ទាក់ទងនឹងទំហំខាងក្រៅប្រហាក់ប្រហែលនឹង Ford EcoSport ដែរ គ្រាន់តែការឌីហ្សាញរបស់ Toyota Raize អាចនឹងត្រូវចិត្តច្រើនសម្រាប់មនុស្សទូទៅដោយសារវាមានម៉ូឌបែបស្ព័រ ជាមួយនឹងជម្រើសពណ៌ច្រើន ។
ទាក់ទងជាមួយកម្លាំងម៉ាស៊ីន វាស្ទើរចិត្តបន្តិច ដោយបំពាក់ម៉ាស៊ីន 1.0L Turbocharged ផលិតកម្លាំងបានតែ ៩៦ សេះប៉ុណ្ណោះ និយាយទៅកម្លាំងប្រហែលគ្នាជាមួយ Toyota Prius 2004 និងរត់ដោយប្រអប់លេខ ៧ វគ្គអូតូ (Intelligence CVT) ។ អាចបើកលឿនបំផុតបាន ១៥០គីឡូម៉ែត្រ/ម៉ោង ជាន់ពី០ទៅ ១០០គីឡូម៉ែត្រប្រើពេល ១១.១វិនាទី។
កម្រិតស៊ីសាំង ជាធម្យម៨លីត្រ បើកក្នុងក្រុង ៧.៥លីត្រ និងក្រៅក្រុង ៥.៥លីត្រក្នុង ១០០គីឡូម៉ែត្រ។
ចំណុចសំខាន់ដែលអ្នកគួរដឹងពី Toyota Raize រួមមានអំពូល LED Headlamp, Fog Light, កុងទ័រឌីជីថល អេក្រង់ Touch ភ្ជាប់ Bluetooth, Apple carplay និង Android Auto, Speaker Surrounds Sound, ពួកស្បែក កាមេរ៉ាក្រោយ មុខងារ Blind Spot Monitor, Rear Cross Traffic Alert, Parking Sensor, ប្រព័ន្ធហ្រ្វាំងអេឡិចត្រូនិកជាដើម ។
៣. Ssangyong Tivoli
បើនិយាយពីតម្លៃ Ssangyong Tivoli វាខ្ពស់ជាងគេបន្តិច ចាប់ពី ២៩,៩០០ ដុល្លារ ក៏ប៉ុន្តែសមត្ថភាពវាក៏ខ្ពស់ជាងគេតាមហ្នឹងដែរ ។
វាបំពាក់ជាមួយម៉ាស៊ីន ៤ ស៊ីឡាំង 1.5L Turbo អាចផលិតកម្លាំងបាន ១៦០ សេះ រត់ដោយប្រអប់លេខ ៦ វគ្គអូតូ អាចបើកលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ១០០ ប្រើពេល ១១វិនាទី បង្វិលកង់ដោយប៉ុងមុខ (FWD)។ បើធៀបជាមួយ ២ ម៉ូឌែលមុននេះ Tivoli អាចជាជម្រើសនាំមុខមួយទាក់ទងនឹងផ្នែកម៉ាស៊ីន ។
ចំណុចពិសេសមួយចំនួនរបស់ Tivoli មានដូចជា ហ្រ្វាំងឌីសលើកង់ទាំង ៤ ខណៈដែលឡាន
លំដាប់ថវិកាផ្សេងទៀតប្រើហ្រ្វាំងឌីសលើកង់តែ ២ ប៉ុណ្ណោះ មានសេនស័រ ៨ គ្រាប់សម្រាប់ជំនួយការចូលចត អាចដូរ Mode៖ Normal, Sport, Winter សម្រាប់ថែមថយ ទៅតាមស្ថានភាពផ្លូវបាន មានកុងទ័រឌីជីថល ១០.២៥ អ៊ីញ អេក្រង់ Touch និងកៅអីដែលមានខ្យល់ចេញចូល ជាដើម ។
ឡាន ៣ ម៉ូឌែលនេះសាកសមអាចប្រើប្រាស់បាន ទាំងក្នុងទីក្រុង និងចុះខេត្ដ ម៉្យាងទៀតម៉ាស៊ីនតូចមែន តែរត់ល្បឿនផ្លូវស្រុកខ្មែរ គួរសម ព្រោះបើរត់លឿនជាងហ្នឹង នាំតែពិបាកក្នុងការសារគួរលុយថ្លៃ បង់ផាកពិន័យទេ។ សម្រាប់គ្រួសារតូច បងប្អូនអ្នកធ្វើការ និស្សិត សិស្សសាលា មិនចង់ពិបាកថ្លៃជួសជុល ទិញមកខូចនេះខូចនោះ ឡានគាស់កេះជាជម្រើសល្អ ។
អត្ថបទ៖BunSak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ