ធុញទ្រាំនឹងការជិះម៉ូតូត្រូវថ្ងៃក្ដៅ ហាលភ្លៀង ស្របពេលដល់រដូវស្សាល្មម មានថវិកាត្រឹម ២០០០ដុល្លារជាង ដល់ ៣០០០ដុល្លារចង់ជិះឡាននឹងគេ តែមិនដឹងថាត្រូវទិញឡានអ្វីមែនទេ?
ថ្ងៃនេះ Advan Auto និងលើកយកឡាន ៣ ម៉ូឌែល អាចប្រើប្រាស់បានបណ្តោះអាសន្ន សមរម្យ មានម៉ាសុីនត្រជាក់ ចាក់តន្ត្រីស្ដាប់បានម៉ាអេម ប្រើលក្ខណៈគ្រួសារ ចុះខេត្ដចូលក្រុង ដើរលេងកម្សាន្ត មិនសូវមានបញ្ហា សំខាន់ឲ្យតែមានលុយចាក់សាំង ។
១. Toyota Camry ឆ្នាំ១៩៩៣ ដល់១៩៩៦
បងប្អូនប្រហែលជាស្គាល់ហើយ Camry ហើមឆ្នាំ ៩៣ ហ្នឹង វាធ្លាប់ជាតារារះ កាលពីជិត៣០ឆ្នាំមុន មកដល់ឥឡូវក៏មិនទាន់លេចទៅណាដែរ។ បច្ចុប្បន្នធ្លាក់លើដៃបងៗរត់តាក់សុី រត់គ្មានមេត្តា ក្រចេះភ្នំពេញ វិលវិញមួយល្ងាច។
ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំង ១៣០សេះ រត់ដោយប្រអបលេខ ៤វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ (FWD) បើកលឿនបំផុតបាន ១៩០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំង ជាមធ្យមចន្លោះពី ៨លីត្រ ទៅ ៩លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ ព្រោះអាយុកាលក៏ច្រើនណាស់ហើយដែរ ពេលបើកបរជាន់ល្មមៗបាន ជៀសវាងមានបញ្ហាប្រព័ន្ធទប់លំនឹងជើងក្រោម។
តម្លៃបច្ចុប្បន្នអាចរកទិញបានខ្ទង់ ២០០០ ដុល្លារជាង ទៅ ៣០០០ដុល្លារជាង អាស្រ័យលើកម្រិតគុណភាពជាក់ស្ដែង។
ចំពោះតម្លៃជួសជុលចំណាយចន្លោះពី ៣០ដុល្លារ ទៅ ១០០ដុល្លារជាង ខណៈដែលគ្រឿងបន្លាស់មានមិនខ្វះទេ អាចកែច្នៃប្រើបានបន្តទៀត ។
២.Toyota Corolla ឆ្នាំ១៩៩៣ ដល់១៩៩៧
Corolla មួយប្រភេទនេះ ទោះបីជាចាស់ឆ្នាំហើយក្ដីក៏នៅតែសម្បូរអ្នកជិះ ខណៈដែលស្រួលលក់ចេញទិញចូលណាស់។ នៅស្រុកយើងយល់ថា អោយតែជាប្រភេទ Corolla តែងតែប្រើធន់ និងសម្បូរគ្រឿងបន្លាស់ ងាយស្រួលជួសជុល។
វាមានម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ១.៦លីត្រ ផលិតកម្លាំង១០៦សេះ ប្រើប្រអប់លេខ ៤វគ្គអូតូ រត់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៦០គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតសុីសាំងជាមធ្យម ៧លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។
តម្លៃចន្លោះពី ២០០០ដុល្លារជាង ទៅ ៣០០០ដុល្លារជាងដូច Camry ដែរ ចំពោះចំណាយលើការថែទាំខ្ទង់ ២៥ដុល្លារ ទៅ១០០ដុល្លារ។
៣.Kia Visto ឆ្នាំ១៩៩៩ ដល់២០០២
ជាប្រភេទកូនឡាននាំចូលពីប្រទេសកូរ៉េ Kia Visto បានក្លាយជារថយន្ដដែលទទូលបានការចាប់អារម្មណ៍ច្រើន សម្រាប់បងប្អូនដែលមាន ថវិកាខ្ទង់ ២០០០ដុល្លារ។ វាជាប្រភេទ Hachback ដែលមានទ្វា ៥ កៅអី ២ជួរ អាចជិះបានគ្នា៥ នាក់និងឃ្លុបក្រោយតិចតួច សម្រាប់ដាក់ឥវ៉ាន់។ តូចមែនតែអាចរត់បានគួរសម មានម៉ាសុីនត្រជាក់ ឧបរកណ៍ចាក់តន្ត្រី គ្រាន់កំដរអារម្មណ៍លោកអ្នក ពីភ្នំពេញទៅសៀមរាបអីបាន (តែជិះឆ្ងាយ ត្រូវឈប់តាមផ្លូវច្រើនដង) ។
តម្លៃអាចទិញបានក្នុងចន្លោះ ២០០០ដុល្លារ ទៅ ២៥០០ ដុល្លារ Visto មិនសូវជាចំណាយច្រើនឡើយលើការថែទាំទេ ខ្ទង់ ២០ដុល្លារ ទៅ១០០ដុល្លារប៉ុណ្ណោះ ។
វាមានម៉ាស៊ីនតូចមួយ ៤ស៊ីឡាំង ចំណុះ០.៨លីត្រ ផលិតកម្លាំងបាន ៥៤សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន១៤៥គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំង ជាមធ្យម ៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ តាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
ជារួម ៣ ម៉ូឌែលនេះ នៅតែជាតម្រូវការសម្រាប់បងប្អូនដែលមាន លំដាប់ថវិកា ២០០០-៣០០០ ដុល្លារជាង អាចប្រើប្រាស់បានសមរម្យ គ្រាន់តែមិនជាទំនើប ។ ធ្វើមិចទិញតាមទឹកលុយទៅ ម៉្យាងទៀតទាំង៣នេះម៉ូឌែលនេះ សុទ្ធតែជាឡានដែលចាស់ឆ្នាំ (ពេលទិញដូចចាប់ឆ្នោត) ចង់ទិញប្រើត្រូវពិនិត្យមើល ឲ្យដិតដល់ចំពោះ ម៉ាសុីន និងប្រអប់លេខផង ជៀសវាងយកទៅប្រើមានបញ្ហា។
អត្ថបទ៖ BunSak
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ