ឡានមួយទឹកនៅស្រុកខ្មែរយើងមាន ២ ប្រភេទ គឺឡានក្រដាសពន្ធដែលនាំចូលពីក្រៅប្រទេស និងឡានផ្លាកលេខដែលគេជិះហើយនៅស្រុកខ្មែរយើង។ ខណៈដែលការទិញឡានផ្លាកលេខជាជម្រើសល្អមួយសម្រាប់អ្នកចង់សន្សំថវិកា តែយ៉ាងណាអ្នកក៏អាចជូប ហានិភ័យមួយចំនួនដែរ ដូច្នោះហើយ Advan Auto នឹងចែករំលែក ៥ តិចនិចដើម្បីទិញឡានមួយទឹកផ្លាកលេខ
1. ស្រាវជ្រាវមើលទីផ្សារសិន
ជាដំបូងអ្នកអាចស្រាវជ្រាវមើលតាមវេបសាយលក់ឡានអនឡាញ ហ្វេសប៊ុកគ្រុប ឬតេឡេក្រាម ឬ សួរអ្នកមានបទពិសោធន៍ជាដើម ដើម្បីដឹងថា តម្លៃឡានក្រដាសពន្ធប៉ុណ្ណា តម្លៃឡានផ្លាកលេខធ្លាក់ថ្លៃសល់ប៉ុន្មាន គ្រឿងបន្លាស់ជាមធ្យមជួសជុលអស់ប៉ុន្មាន ដើម្បីងាយស្រួលតថ្លៃនៅពេលទៅទិញ ។
អ្នកអាចប្រើវិធីសាស្រ្ដរកមើលតម្លៃមធ្យមភាគ ដោយគ្រាន់តែរើសឡានមួយដែលខ្លួនចង់ទិញ ដើររកតម្លៃពីអ្នកលក់ ៥ នាក់បូកបញ្ចូលគ្នា ហើយចែកនឹង ៥ វិញ នោះអ្នកនឹងឃើញតម្លៃជាមធ្យមរបស់ឡានមួយទឹកផ្លាកលេខជាមិនខាន ។
2. ឆែកមើលប្រវត្តិ និងឯកសារ
ឡានមួយទឹកផ្លាកលេខ អាចមានច្រើនប្រភេទ អាចជាឡានដែលម្ចាស់ទី១ ជិះ ឬអាចជាឡានដែលគេលក់តគ្នា ២-៣ ម្ចាស់ហើយមិនបានកាត់ឈ្មោះ ឬក៏អាចជាឡានដែលលក់ប្រញាប់យកលុយ។ ដូចនេះរឿងដំបូងដែលអ្នកត្រូវធ្វើគឺសុំឆែកមើលឯកសារដើម ជាពិសេសសុំអត្តសញ្ញាណប័ណ្ណម្ចាស់ដើម ជាមួយនឹងលិខិតទិញលក់ដែលមានការទទួលស្គាល់ត្រឹមត្រូវ ។
ប្រសិនបើឡាននោះមានត្រឹមកាតគ្រីនិងផ្លាកលេខ តែមិនមានលិខិតបញ្ជាក់ការលក់ដូរ និងអត្តសញ្ញាណប័ណ្ណម្ចាស់ដើមទេ អ្នកមានជម្រើស២ គឺដើរចេញ ឬមួយក៏ប្រថុយទិញឡានដែលមានត្រឹមតែកាតគ្រី ហើយដាក់តម្លៃឲ្យទាបជាងឡានផ្លាកលេខដែលទិញពីម្ចាស់ដើមទី ១ ។
បន្ទាប់ពីឆែកឯកសារហើយ អ្នកអាចយកលេខ VIN ដែលជាទូទៅគេបិទនៅជាប់មាត់ទ្វារក្បែរកៅអីតៃកុងឡាន ទៅឆែកមើលប្រវត្តិឡានតាមរយៈ Autocheck ឬក៏ Carfax ជៀសវាងទិញប៉ះចំឡានបុកប៉ះ កាត់ត លិចទឹក ស្ងោរប្តូរពណ៌ និងចោរលួចជាដើម ជាពិសេសមើលពីចំនួន Mile ឬគីឡូម៉ែត្រដែលគេជិះនៅក្រៅប្រទេស បើសិនជាឡានដែលគេជិះច្រើនគីឡូ ជាមួយនឹងប្រវត្តិមិនសូវល្អផងនោះ អ្នកមិនគួរប្រថុយទិញទេ ។
3. បើកសាកល្បង
ការបើកសាកល្បងឡានមួយទឹកត្រូវបានចែកជា ៣ ដំណាក់កាល
ទី១ អ្នកត្រូវធ្វើតេស្តសន្ទុះជាមុនសិន ដើម្បីសាកគុណភាព និងសន្ទុះម៉ាស៊ីនឡាន ជាពិសេសសាកលំនឹងចង្កូតឡាន ថានៅដំណើរការល្អដែរឬអត់ពេលឡានស្ទុះ។ ទី ២ ធ្វើតេស្តសមត្ថភាពទប់លំនឹងនៅលើផ្លូវកោង និងផ្លូវកែង ដើម្បីដឹងពីសមត្ថភាពជើងក្រោមរបស់ឡាន។ ទី៣ ស្តាប់សម្លេងមិនប្រក្រតីពីផ្នែកមេកានិកផ្សេងៗដូចជា កង់មុខក្រោយ ចង្កូត ជើងក្រោម និងខាងក្នុងឡាន។
4. យកឲ្យជាងជួយឆែកមើល
បើសិនជាមិននៅមានមន្ទិលសង្ស័យ គួរយកឡានឡើងប៉ុងឲ្យជាងជួយឆែកមើល ដោយហេតុថាវាចំណាយពេលតិច ប្រមាណកន្លះម៉ោងទៅ ១ ម៉ោងប៉ុណ្ណោះ ជាពិសេសយានដ្ឋានមួយចំនួនមិនមានគិតថ្លៃសេវាកម្មត្រួតពិនិត្យទេ ដូចនេះអ្នកនឹងទទួលបានរបាយការណ៍លម្អិតថាតើឡាននេះខូចត្រង់កន្លែងណាខ្លះ ដើម្បីងាយស្រួលវាយតម្លៃ និងសម្រេចចិត្តច្បាស់ថាគួរទិញ ឬមិនទិញ ។
5. តថ្លៃ
រូបមន្តនៅក្នុងការតថ្លៃគឺ យកតម្លៃទីផ្សារសមរម្យដែលអ្នកបានស្រាវជ្រាវ ដកតម្លៃជួសជុលដែលអ្នកប៉ាន់ស្មាន។ ឧទាហរណ៍ថា អ្នកស្រាវជ្រាវឃើញថាតម្លៃទីផ្សារដែលអាចទទួលយកបានគឺ ១០៥០០ ដុល្លារ ហើយថ្លៃជួសជុលប៉ាន់ស្មានគឺ ៥០០ ដុល្លារ អញ្ចឹងតម្លៃដែលអ្នកទទួលយកបានគឺ ១០០០០ ដុល្លារគត់ ។
រូបមន្តទី២ គឺ ២០/៨០ ។ ប្រសិនបើគេកាត់ថ្លៃ ១០០០០ ដុល្លារ អ្នកអាចតថ្លៃសល់ត្រឹម ៨០០០ ដុល្លារ ករណី ម្ចាស់ឡានមិនសុខចិត្តខាត ២០%ទេ គួរប្រើប្រើវិធិសាស្ត្រ ៥០/៥០ បន្តទៀត ដោយស្តាប់មើលថា ម្ចាស់ឡានអាចចុះបានប៉ុណ្ណា ឧទាហរណ៍ថាគេដាច់តម្លៃ ៩០០០ ដុល្លារ ដូចនេះ គម្លាតតម្លៃបស់អ្នក និងតម្លៃម្ចាស់ឡានគឺ ១០០០ ដុល្លារ ដូចនេះអ្នកអាចឡើង ៥០០ ដុល្លារ ឲ្យគេចុះ ៥០០ ដុល្លារ ហើយរកចំណុចប្រសព្វគ្នា។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!