ជាទូទៅឡានដែលប្រើនៅស្រុកខ្មែរនាពេលបច្ចុប្បន្នភាគច្រើនជាឡានមួយទឹកសេរីចាស់ៗ ដូចនេះកម្រិតស៊ីសាំងរបស់ឡានសេរីមុន ប្រាកដជាស៊ីលើសឡានសេរីថ្មីៗ តែយ៉ាងប្រសិនបើអ្នក អនុវត្តន៍គោលការណ៍ ៥ ចំណុចនេះ ធានាថាឡានអ្នកនឹងស៊ីសាំងតិចជាងមុន។
1. គោលការណ៍ ៥/២០
ជាទូទៅ នៅពេលអ្នកជាន់ហ្គែរបង្ខំ ក អែ៊រ នឹងបើកកាន់តែខ្លាំងដើម្បីឲ្យមានលម្ហូរខ្យល់ចូលទៅដុតកម្តៅ ក្នុងបន្ទប់ចំហេះច្រើនជាហេតុនាំឲ្យវាដុតចំហេះប្រេងឥន្ធនៈកាន់តែលឿន ដូចនេះ នៅពេលដែលអ្នកត្រូវការដំឡើងល្បឿន ពិសេសពេលចេញដំណើរដំបូង សូមថ្មមជើងបន្តិច។
អ្នកជំនាញណែនាំឲ្យអ្នកអនុវត្តន៍គោលការណ៍ ៥/២០ ដែលមានន័យថាអ្នកអាចដំឡើងល្បឿន ២០គ.ម/ម រៀងរាល់រយៈពេល ៥ វីនាទីម្តង ដូចនេះពីល្បឿន 0-100km/h អ្នកត្រូវចំណាយពេលប្រមាណ ២៥ វិនាទី នោះឡានអ្នកនឹងស៊ីសាំងតិច ។
2. គោលការណ៍ ៨០/១០០
តាមការសិក្សាបញ្ជាក់ថាការបើកបរក្នុងល្បឿន ប្រមាណជាង ៨០គ.ម/ម - ១០០គ.ម/មជាង នាំឲ្យឡានស៊ីសាំងកាន់តែខ្លាំង ដែលទាក់ទងនឹងគោលការណ៍ Aerodynamic កាលណាឡានកាន់តែលឿន វានឹងទង្គិចនឹងអង្គធាតុរាវនៅក្នុងបរិយាកាលកាន់តែខ្លាំង រាប់បញ្ចូលទាំងខ្យល់ សំណើម ធូលី ជាដើម ជាហេតុនាំឲ្យម៉ាស៊ីនឡាននិងប្រអប់លេខខំធ្វើការខ្លាំងលើសពីធម្មតាដើម្បីជ្រែកខ្យល់នៅខាងមុខឲ្យបានលឿន ។
ដូចនេះអ្នកជំនាញណែនាំឲ្យអ្នកបើកឡាននៅក្នុងល្បឿនតិចជាង ៨០គ.ម/ម ដើម្បីកាត់បន្ថយកម្រិតកកិត និង ជួយឲ្យឡានស៊ីសាំងតិចជាងមុន ២០%។
3. គោលការណ៍ ១/១
ការសិក្សាមួយចំនួនបញ្ជាក់ថា ការជាន់ហ្រ្វាំងបង្ខំដើម្បីឲ្យឡានឈប់លឿន ឬជាន់ហ្គែរបង្ខំដើម្បីឲ្យឡានស្ទុះលឿន ជួយកាត់បន្ថយរយៈពេលធ្វើដំណើរបាន ៤% តែវានឹងធ្វើឲ្យឡានស៊ីសាំងលើសមុនដល់ទៅ ៣៩%។ ដូចនេះចូរជាន់ហ្រ្វាំងឬហ្គែរមួយៗ ជាពិសេសបើសិនជាឡានអ្នកមានមុខងារ Cruise Control សូមប្រើ Cruise Control ដើម្បីកំណត់ល្បឿនថេរ នោះឡានអ្នកនឹងស៊ីសាំងតិចជាងមុន ។
4. គោលការណ៍ ៣០
ម្ចាស់ឡានមួយចំនួនតែងតែមានទម្លាប់បញ្ឆេះឡានចោលពេលព្រឹកដើម្បីកម្តៅម៉ាស៊ីន មានអ្នកខ្លះចំណាយពេល ដល់ទៅកន្លះម៉ោង ការពិតទៅអ្នកត្រូវការពេលតែ ៣០ វិនាទីប៉ុណ្ណោះដើម្បីកម្តៅម៉ាស៊ីន ហើយចាប់ផ្តើមចេញដំណើរដោយបើកយឹតៗ ។ តាមការធ្វើតេស្តមួយចំនួនបញ្ជាក់ថា ការបញ្ឆេះម៉ាស៊ីនឡានចោល ១៥ នាទីអាចនឹងស៊ីសាំងរហូតដល់កន្លះលីត្រទៅតាមទំហំម៉ាស៊ីនតូច ឬធំ។
5. គោលការណ៍ ២/១
ក្នុងការប្រើប្រាស់ឡាន មិនថាហ្ការាសឡាន ឬក្រុមហ៊ុនឡានទេ តែងតែណែនាំឲ្យអ្នកយកឡានទៅត្រួតពិនិត្យឬថែទាំ ឲ្យបានទៀងទាត់យ៉ាងតិចណាស់ ១ឆ្នាំ២ ដង ឬ ៦ខែម្ដង តែបើមានលទ្ធភាពអ្នកគួរឆែកមើលរាល់ ៣ ខែម្តង ។
ឡានដែលមិនបានថែទាំត្រឹមត្រូវដូចជាដូរប្រេងម៉ាស៊ីន ថែមទឹកថ្នាំបញ្ចុះកម្តៅ (Coolant) ដូរក្បាលប៊ូហ្ស៊ី ឬថែទាំប្រ័ន្ធជើងក្រោម ក៏ជាមូលហេតុធ្វើឲ្យឡានស៊ីសាំងផងដែរ ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ