ប្រហែលជាធ្លាប់ឮហើយ Toyota Yaris និង Vios ព្រោះឈ្មោះទាំងបីនេះ ជាប្រភេទ Toyota Belta តែមួយទេ គ្រាន់តែហៅឈ្មោះខុសៗគ្នា ទៅតាមប្រទេសជាដើម។ Toyota បញ្ចេញម៉ូឌែលនេះ នៅឆ្នាំ ២០០៦ ដល់២០១២ ដែលគេចាត់ជាជំនាន់ទី១។ ហើយស្រុកខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ ក៏មានការនាំចូល និងឃើញប្រើប្រាស់វាខ្លះៗហើយ។

ព្រោះជាប្រភេទឡានឆ្នាំខ្ពស់តែធូរថ្លៃ និងសន្សំសំចៃ ដែលអាចអោយបងប្អូនពិចារណាបាន។ ចំពោះតម្លៃទាំងស្លាកលេខ និងក្រដាស់ពន្ធចន្លោះពី ៨០០០ដុល្លារជាង ទៅ១២០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត និងភិនភាគជាក់ស្ដែងជាដើម។ដើម្បីតបតាមការស្នើសុំ របស់បងប្អូនចំពោះឡានមួយប្រភេទនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងធ្វើការត្រួសត្រាយ ចំណុចទូទៅ និងហេតុផលនៅពីក្រោយខ្នងដែល ស្រុកខ្មែរមិនសូវជានិយមពពួកឡានប្រភេទនេះ។
បើក្រឡេកមើលរូបរាងខាងក្រៅ ស្អាតទាក់ភ្នែកគួរសមអាចចូលចំណោមគេបាន តែមិនមានអ្វីដែលថ្មីប្លែកឡើយ ប្រើចង្កៀងមុខ និងស្ដុបក្រោយជាប្រភេទធម្មតា និងមិនមានបំពាក់ពិលកាងទេ។ ៤៣០០ម.ម ទទឹង ១៧០០ម.ម កម្ពស់ ១៤៨០ម.ម ពីដីមកបាត១៥០ម.ម និងទម្ងន់ ១១២០គីឡូក្រាម។
ខាងក្នុងសាមញ្ញកៅអីធម្មតា២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ មានមុខងារចាក់សុីឌី Speaker 6គ្រាន់ ពោងសុវត្ថិភាព ចំនួន២ មិនមានដំបូលបើក និងមុខងាមួយចំនួនបញ្ជាដោយប៉ូតុង។
មានម៉ាស៊ីន ៣ស៊ីឡាំងចំណុះ១.០លីត្រ ផលិតកម្លាំង ៧១សេះ កម្លាំងរមួល ៦៩ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបាន ១៧០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញ ម៉ាស៊ីនតូចបែបនេះ វាក៏សុីតិចតាមនឹងដែរ ខ្ទង់ ៥លីត្រ ទៅ៦លីត្រក្នុង១០០គីឡូម៉ែត្រ។ ស្រុកខ្មែរយើងភាគច្រើននាំចូលតែប្រភេទម៉ាស៊ីន ៣ស៊ីឡាំងហ្នឹងទេ ហើយវាក៏មិនមាន Option អ្វីដែលប្លែកដែរ ទាល់តែប្រភេទ ៤ស៊ីឡាំងឡើងទើបមានបំពាក់ Option និងមុខងារបន្ថែមមួយចំនួនទៀត។

ជើងក្រោយរបស់ Beltaប្រើប៉ូមរុឺស័រធម្មតាប្រភេទ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Torsion Beam ចំពោះការបើកបរជើងក្រោមប្រភេទនេះ មិនសូវស្រួលប៉ុន្មានទេ ពិសេសការដឹកធ្ងន់ ឬជិះគ្នាច្រើន បើកលឿនផ្លូវកោង រលាក់ហើយការគ្រប់គ្រងលំណឹងមិនសូវបានល្អ។ បំពាក់យ៉ាន់កង់តូចល្មមទំហំ ១៤អីញ ប្រើហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រឡោក ជំនួយដោយប្រព័ន្ធ ABS ។
ចំពោះហេតុផលនៅពីក្រោយដែលប្រជាជនខ្មែរមិនសូវនិយម ទោះសន្សំសំចៃក៏ដោយ នោះគឺ៖
-ជាឡានឆ្នាំខ្ពស់មែន តែអត់មានអ្វីប្លែក តម្លៃស្មើរនិងអាព្រូសដែរ គេអាចពិចារណាមើលអាព្រូសបាន
-ជាឡាននាំចូលកែចង្អូតពីស្ដាំ មកឆ្វេង ដូច្នេះពួកគាត់ស្ទាក់ស្ទើក្នុងការសម្រេចចិត្ត
-ធន់មែន តែពេលខូច ក៏ពិបាករកគ្រឿងបន្លាស់ដែរព្រោះមិនសូវសម្បូរ
ជារួមចំពោះ Toyota Belta
អាចចាត់ជាប្រភេទឡានដែលសន្សំសំចៃខ្ពស់ រូបរាងស្អាតទាក់ទាញ តែមិនទំនើប ម៉ាសុីនតូចជាន់មិនសូវស្ទុះទេ។ បើប្អូនដែលមិនគិតពីរល្បឿន ចង់បានឡានសាមញ្ញ ចំណាយតិច Belta អាចជាជម្រើសសម្រាប់បងប្អូនពិចារណាបាន ម្យ៉ាងទៀតតម្លៃប៉ុណ្ណឹង Admin គិតថាគួរសម ព្រោះរូបរាង ក៏ស្អាតថ្លៃថ្នូរដែរ៕
អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ