បើយើងនិយាយពីរថយន្ដ Toyota ត្រកូល Camry វិញក្នុងបរិបទប្រទេសកម្ពុជាយើង នរណាក៏ស្គាល់វាដែរ តាំងពីទស្សវត្សឆ្នាំ ១៩៨៥ មកម្លេះ ។ Toyota Camry ជំនាន់ទី ៦ ត្រូវបានផលិតឡើងចាប់ពីឆ្នាំ ២០០៧ ដល់ ២០១១ បែងចែកចេញជា ៥ ម៉ូឌែល ដូចជា CE, LE, SE, XLE និងប្រភេទ Hybrid ។ វាក៏បានបំពាក់មកជាមួយ ទំហំម៉ាស៊ីន ៤ ស៊ីឡាំង និងម៉ាស៊ីន ៦ ស៊ីឡាំងផងដែរ ។
ក៏ប៉ុន្តែ ដើម្បីកុំឲ្យស្មុកស្មាញពេក Advan Auto សូមលើក យកតែ ម៉ូឌែលដែលពេញនិយមចរាចរណ៍នៅលើដងផ្លូវកម្ពុជាតែប៉ុណ្ណោះ រួមមាន Camry LE, XLE, Hybrid ជាពិសេសឆ្នាំ ២០០៧ និងជម្រើសម៉ាស៊ីន ៤ ស៊ីឡាំង ។
ប្រភេទ LE ជា Option ធម្មតាបំពាក់ ស្រោបពួកកាម៉េញ៉ៃ ដំបូលបិទ កៅអីចុចខាងអ្នកបើកបរ មានអេក្រងតូចបញ្ជាមុខងារមាស៊ីនត្រជាក់ និងប៊ូតុងសម្លេងមូលឡើងចុះ ពោងសុវត្ថិភាព ៤គ្រាប់ ម៉ាស៊ីនត្រជាក់ ៤ គ្រាប់ Speaker ប្រភេទធម្មតា ៦គ្រាប់ ហ្វមីកាជ័រ និងកាម៉េញ៉ៃសម្រាប់ការដេគ័រ ។
ចំពោះ ពពួក XLE បានបន្ថែមមុខងារជាច្រើនដែល LE មិនមាននោះគឺ៖ បំពាក់មកជាមួយ ពួកស្បែក ហ្វមីការឈើ Speaker JBL ៨ គ្រាប់ ពោងសុវត្ថិភាព ៩គ្រាប់ អេក្រង់ធំ ម៉ាសុីនត្រជាក់ ៦ (ក្រោយមាន ២ ប្រឡះ) មាន Bluetooth ប៉ូតុងបញ្ជាមុខងារលើចង្កូត ពិលកាង កុងទ័រគណនាសាំង កៅអីចុចសងខាង កៅអីក្រោយបតមុខក្រោយបានស្រួល ដំបូលបើក អាចមើលផែនទី (Map GPS Navigation) និងមានកៅអីកម្តៅ ជាដើម ។
ចំណែកឯ Option Hybrid បរិក្ខាអ្វីដែល XLE មាន Hybrid ក៏មានដែរ (និយាយចំពោះ Hybrid Full Option) គ្រាន់តែវាពិសេសជាង XLE បន្ដិចត្រង់បន្ថែមប៉ូតុង Power/Start និង Smart Key ៣ គ្រាប់ ហ្វមីការ អាលុយម៉្ញូម និងប្រើប្រាស់ម៉ូទ័រហាយប្រ៊ីត (Motor Hybrid) តែប៉ុណ្ណោះ។
ចំពោះតម្លៃវិញ នៅទីផ្សារក្នុងស្រុកខ្មែរ Camry ០៧ ទាំងប្រភេទ LE, XLE និង Hybrid វាមានតម្លៃចន្លោះ ២១០០០ ដុល្លារជាង ទៅ ២៥០០០ ដុល្លារជាង អាស្រ័យទៅតាម គុណភាព Option ឆ្នាំផលិត និងពណ៍របស់វា។
Camry ០៧ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៨ សេះរត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២៣០ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ៧.៤ វិនាទី។ ចំពោះប្រភេទប្រើម៉ាស៊ីនសាំងសុទ្ធ កម្រិតស៊ីសាំង Camry ២០០៧ ជាមធ្យមស៊ី ៩.៨L/១០០ km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីសាំងខ្ទង់ ១១L/១០០km និងក្រៅក្រុង ៧.៨L/១០០km.
ក្រឡេកមកមើល ប្រភេទ Hybrid វិញ វាបំពាក់ម៉ាស៊ីន ២.៤ លីត្រ និងជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងម៉ាស៊ីន និងម៉ូទ័រផលិតបាន ១៤៧ សេះ ប្រើប្រអប់លេខ CVT អូសទាញដោយប៉ុងមុខ(FWD)
ជាមួយល្បឿនលឿនបំផុត ២០២ km/h អាចជាន់ស្ទុះពី ០-១០០ /km ប្រើរយៈពេល ៩.៦ វិនាទី ។
ចំពោះប្រភេទ Hybrid ជាមធ្យម ៦.៩L/១០០km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីខ្ទង់ ៧.១L/១០០km និងក្រៅក្រុង ៦.៩L/១០០km ។
ផ្នែកខាងក្រៅមើលទៅស្អាតប្លែក ខុសពីត្រកូល Camry មុនៗ ដែលឌីហ្សាញរូបរាងជាប្រភេទរយថន្ដ Sedan ។ ដោយរាងមូលសមមុខសមក្រោយ មើលទៅទាក់ទាញ ហើយចង្គៀងមុខ និងស្ដុបក្រោយរាងវែងជាអក្សរ I បំពាក់ចង្កៀងគុជ Laser និងស្ដុបខាងក្រោយប្រភេទ LED ទំហំកង់ ១៧ អ៊ីញ និងប៉ាណាខាងមុខរាងទូលាយជាងមុន ដែលអាចអោយខ្យល់ចេញចូលបានស្រួលដើម្បី ជួយបញ្ជុះកម្ដៅម៉ាស៊ីនបានល្អ។
Camry ០៧ មានកម្ពស់ ១៤៨០ ម.ម ទទឹង ១៨២០ ម.ម បណ្ដោយ ៤៨១៥ ម.ម កម្ពស់ពីដីមកបាត ១៣៩ ម.ម និងទម្ងន់ ១៤៨០ គ.ក។
ដេគ័រខាងក្នុង Camry ជំនាន់ទី ៦ បានបំពាក់ ថង្កូតអេឡេចត្រូនិច កៅអីមុខរាងធំជាងមុខដែលវាស្រដៀងទៅនិងកៅអីស្ព័រ តម្រៀប ២ ជួរ មានសភាពធំទូលាយដែលអាចជិះគ្នា ៥ ទៅ ៦នាក់ និងសល់ឃ្លុបក្រោយដាក់ឥវ៉ានបានយ៉ាងស្រួល។ ជាមួយនិងពួកស្បែក កៅអីអីចុចសងខាង កៅអីក្រោយបត់មុខក្រោយបានស្រួល ដំបូលបើក មានកម្ដៅកៅអី ហ្វមីការឈើ អេក្រង់ Touch ធំ រន្ធម៉ាស៊ីនត្រជាក់មុខ ៤ ក្រោយ ២ ដោយមិនខ្លាចត្រជាក់ចាញ់ថ្ងៃឡើយ ។
Camry ០៧-០១១ ប្រើប្រាស់ប៉ូមនិងរឺស័រធម្មតានៅផ្នែកកង់ខាងមុខ (Macpherson Strut) និងបំពាក់ប្រព័ន្ធស្លាបប្រចៀវ ធ្វើអោយរថយន្តហាប់ណឹងល្អ ទប់លំនឹងបានល្អនៅលើផ្លូវកែងនិងផ្លូវកោង ។
វាបំពាក់ហ្វ្រាំងឌីសគៀប ជំនួយដោយប្រព័ន្ធ ABS (Anti-lock Braking System) និងប្រព័ន្ធទប់លំណឹង VSC (Vehicle Stability Control ) ជំនួយក្នុងការបើកបរល្បឿនលឿន ផ្លូវរអិល ឬក៏ផ្លូវបត់បែនច្រើន ការពាររ៉េចង្កូត ។
សម្រាប់ការតេស្ដកម្រិតប៉ុកប៉ះ Camry ២០០៧ ទទួលបានកម្រិតផ្កាយ ៥ ដោយសារពោងសុវត្ថិភាពទាំង ៩គ្រាប់ការពារបានគ្រប់ផ្នែក ទាំងមុខក្រោយ និងចំហៀង បូករួមទាំងប្រព័ន្ធហ្វ្រាំង ABS ផងនោះ នៅពេលដែលកង់មានបញ្ហាណាមួយ វាការការពារមិនអោយហ្វ្រាំងជាប់គាំង និងអាចកាច់ចង្កូតបត់បែនបានធម្មតា ។
យោងតាមបញ្ចីប្រវត្តិអូសឡានចូលរោងចក្រវិញពី Autoblog បញ្ជាក់ថា Camry ២០០៧ មានរហូត ១០ លើកឯណោះ ដែលមានបញ្ហាភាគច្រើនទៅលើ បរិក្ខាខាងក្នុង បញ្ហាមេកានិកលើកៅអី ការគ្រប់គ្រងលំណឹង និងបញ្ហាទៅលើពោងសុវត្ថិភាពជាដើម ។
ចំពោះឆ្នាំ ២០១១ ដែលជាម៉ូឌែលចុងក្រោយក្នុងជំនាន់ទី ៦ គឺវាល្អប្រសើរច្រើន ដោយមានបញ្ហាតិចតួចប៉ុណ្ណោះ។
https://www.autoblog.com/Toyota/camry/recalls/
សម្រាប់បងប្អូនដែលកំពុងស្វែងរករថយន្ដដែលមានតម្រូវការប្រើក្នុងក្រុងច្រើន Camry Hybrid ជាជម្រើសល្អបំផុត និងសន្សំសំចៃខ្ពស់ ។ ក៏ប៉ុន្តែ សម្រប់បងប្អូនដែល ឧស្សាហ៏ចុះខេត្ត និងដឹកទំនិញរត់ផ្លូវឆ្ងាយ Camry 2007 LE និង XLE វាជាជម្រើសល្អជាង ។
បើយោងតាមបទពិសោធន៍អ្នកលក់ឡាននៅក្នុងស្រុកផ្ទាល់បញ្ជាក់ថា សម្រាប់ប្រភេទ Hybrid ភាគច្រើនមានបញ្ហាទៅលើ ប្រព័ន្ធភ្លើង អាគុយ និង ABS តែសម្រាប់ ប្រភេទសាំងសុទ្ធ ភាគច្រើនមានបញ្ហាទៅលើ ប្រព័ន្ធជើងក្រោម និងប្រអប់លេខតែប៉ុណ្ណោះ ។ ទាំងពីរម៉ូឌែលនេះបើមានបញ្ហាម្ដងៗ លោកអ្នកត្រូវត្រៀមថវិកាចន្លោះពី ២០០ ដុល្លារ ទៅ ៥០០ ដុល្លារសម្រាប់ការជួសជុលទូទៅ ឬច្រើនជាងនេះ ទៅតាមកម្រិតខូចជាក់ស្តែង ។
បើគិតមកទល់បច្ចុប្បន្ននេះវាមានអាយុ ១៥ ឆ្នាំក្ដី ទោះបីជាមានបញ្ហាខ្លះ ហើយផុតការធានារបស់ក្រុមហ៊ុនក៏ដោយ វានៅតែពេញនិយមសម្រាប់ទីផ្សារប្រទេសកម្ពុជាដដែល។
តែបើសួរថានៅល្អប្រើអត់? តាមពិតទៅវាដូចជាមិនមានបញ្ហាអ្វីច្រើនទេ អោយតែសាច់ដែកនៅស្អាត ម៉ាសុីនប្រអប់លេខ អាគុយ ABS នៅអេម គឺវា OK ហើយ។ជាមតិយោបល់សម្រាប់ឆ្នាំ ២០២២ នេះ បើលោកអ្នកមានលុយខ្ទង់ ២៥០០០ ដុល្លារជាង ចង់ទិញរថយន្តប្រភេទ Sedan, Camry Hybrid 2007 នៅតែជាជម្រើសដែលល្អដដែល ។
អត្ថបទដោយ៖ Bunsak
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ