Toyota Camry ឆ្នាំ១៩៩២ ដល់១៩៩៦ បងប្អូនប្រហែលជាស្គាល់ហើយ Camry ហើមហ្នឹង វាធ្លាប់ជាតារារះ កាលពីជិត៣០ឆ្នាំមុន មកដល់ឥឡូវក៏មិនទាន់លេចទៅណាដែរ។ បច្ចុប្បន្នធ្លាក់លើដៃបងៗរត់តាក់ស៊ី រត់គ្មានមេត្តា ក្រចេះភ្នំពេញ វិលវិញមួយល្ងាចទេ។

ថ្ងៃនេះ Advan Auto និងលើកយកចំណុះខ្លះៗ ដើម្បីរំលឹកអនុស្សាវរីយ៍ ដែលពុកម៉ែបងប្អូន ធ្លាប់ឆ្លងកាត់ ក៏ដូចជា កំពុងតែប្រើប្រាស់ បើទោះបីជាវាមានអាយុកាលជិត ៣០ហើយក្ដី។

Camry ហើម មានជម្រើសម៉ាស៊ីន ៤ស៊ីឡាំង ២.២លីត្រ នឹង ៦ស៊ីឡាំង៣.០លីត្រ តែស្រុកខ្មែរភាគច្រើននាំចូល តែប្រភេទម៉ាសុីន ៤សុីឡាំងប៉ុណ្ណោះ ដែលចំណុះ ២.២លីត្រ ផលិតកម្លាំង ១២៥សេះ កម្លាំរមួល ១៤៥ផោនហ្វីត រត់ដោយប្រអបលេខ ៤វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ (FWD) បើកលឿនបំផុតបាន ១៩០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំង ជាមធ្យមចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ ព្រោះអាយុកាលក៏ច្រើនណាស់ហើយដែរ។
ជើងក្រោម យ៉ានកង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀប នៅផ្នែកខាងមុខ នឹងខាងក្រោយជាប្រភេទហ្វ្រាំងស្គរ។ បំពាក់ប្រព័ន្ធឯករាជ្យ Independent Suspension ទាំងមុខក្រោយនៃកងទាំង៤ ធ្វើអោយឡានបតបែនផ្លូវកោងបានណឹងល្អ ទោះបើកបរក្នុងល្បឿនលឿនក៏ដោយ។
ខាងក្នុងទូលាយគួរសម កៅអីពីរជួរ អាចជិះបានគ្នា៦នាក់ និងសល់ឃ្លុបក្រោយអាចដាក់ឥវ៉ានបានគ្រែលដែរ។ តែសម្រាប់បងៗរត់តាក់សុីអាច ញ៉ាត់រហូតដល់៨នាក់ក៏មានដែរ។
វានៅតែប្រើបាន ទោះបីជាមានវ័យ៣០ឆ្នាំហើយក្ដីសម្រាប់បងប្អូនដែលមានតម្រូវការ នឹងថវិកាចន្លោះពីរ ៣០០០ដុល្លារ ទៅ៤០០០ដុល្លារ បើប៉ះឡាននៅស្អាត ម៉ាសុីនប្រអប់លេខអេម ជាន់ស្ទុះមិនអន់ប៉ុន្មានទេ។

អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ