Toyota Corolla ជើងចាស់ សតវត្សទី២០ ជំនាន់ទី៨ នៅតែអេមអត់ក្នុង ឆ្នាំ២០២២នេះ 

អ្នកទស្សនា
4092
0/ AKlasseAuto Promotion
Untitled-1.jpg

មានប្រវត្តិចាស់ឆ្នាំ ប្រហែលជាបងប្អូនបានស្គាល់ច្រើនហើយ ពិសេសពូៗអុំៗ ដែលមានអនុស្សាវរីយ៍ជាមួយនឹង រថយន្ដ Corolla ឆ្នាំ២០០០ ដល់ ២០០២នេះ។

បើនិយាយពីកម្រិតគុណភាព ធន់ សន្សំសំចៃ ទុកចិត្តលើវាចុះ សម្បូរគ្រឿងបន្លាស់់ ទោះជាងនៅចុងកាត់មាត់ញក់ណាក៏ចេះជួសជុលវាដែរ។

កម្មវិធីបទបង្ហាញរថយន្ដមួយទឹក នឹងលើកយកចំណុចខ្លះៗ ដែលមាននៅក្នុងខ្លួន Corolla ជំនាន់ទី៨នេះ ដែលមានអាយុ២០ឆ្នាំហើយក្ដី មកគាស់កកាយ ជូនបងប្អូន ថាតើនៅល្អប្រើអត់សម្រាប់ឆ្នាំ២០២២នេះ។

Corolla បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំង ១២៥ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD)​ រត់លឿនបំផុត ១៨៤ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី ចំពោះកម្រិតស៊ីសាំងខ្ទង់៦ ទៅ ៨លីត្រក្នុងមួយ ១០០គីឡូម៉ែត្រ។

ប្រព័ន្ធជើងក្រោមប្រើប្រភេទ បូមរឺស័រធម្មតា MacPherson Strut ទាំងមុខក្រោយ  ប្រើហ្វ្រាំងប្រភេទឌីសនៅកង់មុខ និងក្រោយប្រើហ្វ្រាំងតាំប៊ួរ ជំនួយដោយ ABS។

វាមិនជាទូលាយប៉ុន្មានទេ តែអាចប្រើលក្ខណៈគ្រួសារបាន និងសន្សំសំចៃបានច្រើនលើការចំណាយ។

តម្លៃស្លាកលេខក្នុងស្រុកចន្លោះពី ៥០០០ដុល្លារជាង ទៅ ៦០០០ដុល្លារ អាស្រ័យលើប្រភេទ និងភិនភាគជាក់ស្ដែង។

វាក៏សម្បូរគ្រឿងបន្លាស់ណាស់ ហើយធូរថ្លៃទៀតផង បើមានបញ្ហាជួសជុលខ្ទង់ ២០ដុល្លារ ទៅ ១០០ ដុល្លារជាងប៉ុណ្ណោះ។

តែបើសួរថានៅល្អប្រើអត់ ដូចជាមិនមានបញ្ហាអ្វីឡើយ អោយតែប៉ះចំឡានស្អាតគ្រាន់បើ ម៉ាស៊ីន ប្រអប់លេខ គ្រឿងក្នុង និងជើងក្រោមមិនទាន់រលួយ អាចរត់បានដូចគេឯងអញ្ចឹង គ្រាន់តែមិនមានអ្វីទំនើប ។ ហើយវានៅតែដើរតួនាទីយ៉ាងសំខាន់ សម្រាប់បងប្អូនដែលមានកម្រិតជីវភាពមធ្យម ចង់រកឡានជិះដឹកកូនចៅ ដើរលេងអី Corolla ជំនាន់ទី ៨នេះ អាចកំដរការរីករាយជូនបងប្អូនបាន៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More