រថយន្ដ SUV របស់ Toyota ក្រៅតែពី ពពួក Land Cruiser និង Lexus LX គេក៏ឃើញមានម៉ូឌែលមួយទៀត ដែលផលិតក្នុងឆ្នាំប្រហាក់ប្រហែលគ្នានោះគឺ Toyota Fortuner។ ជាសិស្សប្អូនគេ ដែលទើបនិងចូលប្រឡូកឆ្នាំ២០០៥ ដល់២០១៥ ត្រូវបានគេចាត់ទុកជា ជំនាន់ទី១។ ក្នុងនោះដែរ ចាប់ពីរឆ្នាំ២០០៩ Toyota បានធ្វើកំណែទម្រង់ផ្នែកខ្លះៗ តែហាក់នៅយឺតនៅឡើយ។

ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក នឹងលើកយក Fortuner ស៊េរីឆ្នាំ២០០៥ ដល់២០០៨ ព្រោះស្រុកខ្មែរយើង ក៏ឃើញសម្បូរជិះហូរហែរដែរ។ ចង់ដឹងថាវាមានលក្ខណៈពិសេសអ្វីខ្លះអត់ បានជាឆ្នាំខ្ពស់និងគេដែរ តែតម្លៃធូរបែបនេះ? តោះស្ដាប់ Advan Auto បកស្រាយត្រួសៗទាំងអស់គ្នា!

ចំពោះរថយន្ដម៉ូឌែលនេះ បើនិយាយពីប្រភេទក្រដាស់ពន្ធវិញ ស្ទើគ្មានតែម្ដង ចំណែកតម្លៃស្លាកលេខ ក្នុងស្រុកពីរ ០៥ ទៅ០៨ ចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើប្រភេទម៉ាស៊ីនតូច ធំ ពណ៌ ឆ្នាំផលិត និង ភិនភាគជាក់ស្ដែង។
ជា SUV ធន់មធ្យម មានតួរខ្លួនសាក់ស៊ីជាប្រភេទ Body-On-Frame ដែលធ្វើអោយរថយន្ដមួយនេះ មានកម្ពស់ពីដីមកបាត ៣១៤ម.ម ប្រវែង ៤៦៩៥ម.ម ទទឹង ១៨៤០ម.ម កម្ពស់រថយន្ដ ១៨៥០ និងទម្ងន់ ១៧១០(2WD) ទៅ ១៩៧០គីឡូក្រាម(4WD)។
ថ្វីត្បិតតែឆ្នាំរាងខ្ពស់ក្ដី តែការបំពាក់មុខងារក៏ដូចជា គ្រឿងផ្សំផ្សេងៗមានលក្ខណធម្មតាៗ ដូចជាចង្គៀងមុខ និងស្ដុបក្រោយ ប្រើប្រភេទ Halogen នៅឡើយទេ។

ខាងក្នុងក៏មិនខុសគ្នាប៉ុន្មានដែរ ទ្វា៥ កៅអី៣ជួរ ស្មើនិង៧កៅអី ចំពោះកៅអីជួរមុខ មិនមានប្រព័ន្ធអេឡិចត្រូនិចទេ គឺបញ្ជាមុខក្រោយ កាច់ដោយដៃ។ មិនជាទូលាយប៉ុន្មានទេ អាចជិះបានគ្នា៧-៨ នាក់អីដែរ តែសម្រាប់កៅអីកណ្ដាល មិនមានរន្ធម៉ាសុីនត្រជាក់ឡើយ ទាល់តែ ជួរទី៣ទើបមាន។ Option ខ្លះមានដំបូលបើក ខ្លះក៏អត់ និងមិនមាន អេក្រង់ LCD Monitor ឡើយ សម្រាប់មុខងាផ្សេងៗ បញ្ហាដោយប៉ូតុង ។

Fortuner ក៏មានជាជម្រើសម៉ាស៊ីនសាំងនិងប្រភេទម៉ាស៊ូតផងដែរ ដែលស្រុកខ្មែរតែងប្រើដូចជា៖
+ម៉ាស៊ីនសាំង
-ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៧លីត្រ ផលិតម្លាំង ១៦០សេះ កម្លាំងរមួល ១៧៥ផោនហ្វីត ហៅថាម៉ាស៊ីនតូច។
ស៊ីសាំងជាមធ្យមចន្លោះពី ៩លីត្រ ទៅ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ទៅតាមការបើកបរជាក់ស្ដែង។
-ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៤.០លីត្រ ផលិតកម្លាំង ២៣៨សេះ កម្លាំងរមួល ២៥០ផោនហ្វីត ប្រភេទម៉ាស៊ីនធំ។
ស៊ីសាំងគ្រាន់បើ ខ្ទង់១២លីត្រ ទៅ ១៧លីត្រក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមស្ថានផ្លូវជាដើម។

+ម៉ាស៊ីនម៉ាស៊ូត
-ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៤២សេះ (ម៉ាស៊ីនតូច)
-និងប្រភេទម៉ាស៊ីន ៤ស៊ីឡាំងD-4D ចំណុះ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ២៥២ផោនហ្វីត ប្រភេទម៉ាស៊ីនធំ។
កម្រិតស៊ីប្រេងជាមធ្យមចន្លោះពី ៩លីត្រ ទៅ ១៣លីត្រក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។

ម៉ាស៊ីនទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូ ៥វគ្គអូតូ និង៤វគ្គលេខដៃ បង្វិលកង់មានជម្រើស ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD)។ចំពោះ 4WD គឺមិនទាន់ Update ទេ នៅប្រើជាលក្ខណៈលេខដៃនូវឡើយ។
ជើងក្រោមល្អ មិនចាញ់បងៗសេរ៊ីលើទេ ប្រើជាមួយនឹង ស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយជា Multi Link ដែលធ្វើឲ្យការបើកបែប Off-road បត់បែនល្អ មិនសូវរលាក់ខ្លាំង ។ ភ្ជាប់មកជាមួយនឹង យ៉ាន់កង់ ទំហំ ១៦អីញ បំពាក់ហ្វាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងត្រលោក (Drum Brake) ជំនួយដោយប្រពន្ធ័ ABS ។

និយាយរួមវាមិនមានអ្វីពិសេសប្លែកឡើយ ទោះឆ្នាំរាងខ្ពស់បន្ដិចមែនតែ Toyota មិនបានបំពាក់អ្វីច្រើនទេ ទាល់តែស៊េរីឆ្នាំ២០០៩ ទើបកែប្រែតិចតួចគួរសម។ ទោះមិនសូវស្អាតទំនើប តែខ្ពស់ស្រឡាស់ស្រួលជិះចុះខេត្ដចូលចំការអីដែរ ម្យ៉ាងទៀតកម្រិតស៊ីប្រេងគិតថាគួរសម មិនតិចក៏មិនច្រើន។ ចុះសម្រាប់បងប្អូនវិញ មានលុយម្ដុំប៉ុណ្ណឹង គិតថាចង់វិនិយោគ ជាមួយឡានឆ្នាំខ្ពស់ តែមិនទំនើបដូច Fortuner ជំនាន់ទី១នេះដែរអត់?
អត្ថបទ៖ BunSak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ