ឡានប្រភេទ Toyota ស្រុកខ្មែរសម្បូរណាស់ ហើយម៉ូឌែល Highlander នេះក៏និយមខ្លាំងណាស់ដែរ
តែប្រហែលជាបងប្អូនខ្លះមិទាន់យល់ច្បាស់ពីប្រភេទនៃម៉ាសុីន និងរបៀបប្រើប្រាស់វាទៅតាមតម្រូវការនៅឡើយទេ។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដរបស់ Advan Auto និងនិយាយពី Highlander ដើម្បីជាព័ត៌មានខ្លះៗក្នុងការប្រើប្រាស់របស់
អោយត្រូវទៅតាមតម្រូវការ ជៀងវាងខាតច្រើន តោះ!

១. និយាយពីកម្លាំងម៉ាស៊ីនទៅមុន Highlander ម៉ាស៊ីន៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ល្បឿនអតិបរិមា ១៩៧ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០.វិនាទី រត់ដោយកង់ ២ (2WD) និងកង់ ៤ (4WD) វាមានទម្ង ន់១៥៨០គីឡូក្រាម។
កម្រិតស៊ីសាំងរបស់ Highlander ម៉ាស៊ីន៤ ស៊ីឡាំងប្រភេទប៉ុង ១ ជាមធ្យម ៨ ទៅ ១០ លីត្រក្នុ ង១០០គីឡូម៉ែត្រ ចំណែកប៉ុង ២ ចន្លោះពី ៩ ទៅ ១១ លីត្រ។
តម្លៃវាជាមធ្យមស្លាកលេខចន្លោះពី ១៥០០០ដុល្លារទៅ ១៧០០០ដុល្លារជាង ក្រដាស់ពន្ធចន្លោះពី ១៩០០០ ទៅ ២០០០០ដុល្លារ អាស្រយ័លើ ពណ៍ ស្លាក់លេខខ្ពស់ទាប និងភិនភាគជាក់ស្ដែង។
២. ចំពោះម៉ាស៊ីន ៦ស៊ីឡាំងវិញ មុខកាត់ ៣.០លីត្រ (២០០៣ចុះ) ផលិតកម្លាំងបាន ២២០សេះ ជាមួយកម្លាំងរមួល ២២២ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូដូចប្រភេទ ៤ ស៊ីឡាំងដែរ បើកលឿនបំផុតបាន ២២២ គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេលតែ ៨ វិនាទីប៉ុណ្ណោះ បង្វិលកង់ដោយជម្រើស កង់ពីរ (2WD) និងកង់ទាំង៤( 4WD) ដូចគ្នា វាមានទម្ងន់ ១៧៦០ គីឡូក្រាម។
កម្រិតស៊ីសាំងខ្ពស់គួរសម ជាមធ្យម ១០ ទៅ ១៣លីត្រ សម្រាប់ប៉ុង ១ និងប៉ុង ២ ខ្ទង់ ១១ ទៅ ១៤ លីត្រ ក្នុង១០០គីឡូម៉ែត្រ។
តម្លៃជាមធ្យមស្លាក១ទឹកស្រុកយើងខ្ទង់ ១៧០០០ ដុល្លារជាងទៅ ១៩០០០ ដុល្លារជាង ក្រដាសពន្ធខ្ទង់ ២១០០០ ទៅ ២២០០០ ដុល្លារ អាស្រ័យលើស្លាកលេខខ្ពស់ទាប់ ពណ៍ Option និងភិនភាគជាក់ស្ដែង។
មានឆ្ងល់អត់ហេតុអ្វីឡានតែមួយសោះចាំបាច់មានម៉ាស៊ីន ៤ ម៉ាស៊ីន៦ ស៊ីឡាំង ប៉ុង១ ប៉ុង ២ ធ្វើអ្វី? ចម្លើយ….
ដូចដែលបានដឹងហើយថា គ្រប់រថយន្ដទាំងអស់គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន។


សរុបមកឡានចាស់ឆ្នាំ ពេលទិញត្រូវពិនិត្យ និងរើសមើលអោយច្បាស់បន្ដិច ប្រយ័ត្នម៉ាស៊ីនស្ទើរ បាតក្រោមច្រេះ និងត្រូវប្រើ ប្រភេទម៉ាស៊ីន Option ទៅតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ទើបទិញមិនខុស និងលក់វិញមិនសូវខាត់ច្រើន៕
អត្ថបទ ៖BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ