ក្រៅតែពីទូលាយធន់ប្រើបានយូរ Highlander ជំនាន់ទី១ ក៏មានភាពខ្វះខាត ៦ចំណុច ដែលអ្នកប្រើមិនពេញចិត្ត

អ្នកទស្សនា
2229
0/ AKlasseAuto Promotion
Untitled-1.jpg

Highlander ជាប្រភេទឡាន Crossover SUV ខ្នាតកណ្ដាលមួយក្នុងចំណោមត្រកូល Toyota ដែលទទួលបានជោគជ័យខ្លាំងក្នុងជំនាន់ទី១ ដែលផលិតចាប់ពីឆ្នាំ២០០១ ដល់២០០៧។ ភាពធន់រឹងមាំ រាងខ្ពស់ល្មម និងប្រើបានយូរ ជាអ្វីដែលអ្នកប្រើមិនថានៅអាមេរិក ឬកម្ពុជាឡើយតែងពេញចិត្តចំពោះគុណសម្បត្តិទាំងនេះ។

នៅស្រុកខ្មែរយើងសម្បូរណាស់ស៊េរីឆ្នាំ០១ ដល់០៥ តែបើចូលដល់ឆ្នាំ២០២២នេះ អាយុកាលរបស់វាខ្ទង់២០ឆ្នាំហើយ បច្ចុប្បន្នស្ថិតក្នុងប្រភេទឡានមួយទឹក តែតម្លៃនៅខ្ពស់គួរសម ចន្លោះពី ១៦០០០ដុល្លារជាង ទៅ២២០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទម៉ាស៊ីន និងភិនភាគជាក់ស្ដែងជាងដើម។

Highlander ជំនាន់ទី១គឺជាឡានដែល Toyota បាន​បញ្ចេញលក់តម្រូវអ្នកប្រើប្រាស់លើផ្លូវធម្មតា​ មិនសម្រាប់អ្នកដែលចូលចិត្ត Off road នោះទេ ដោយសារតែវាប្រើប្រាស់ជាមួយនឹងប្រភេទតួ Unibody ដែលវាមានទម្ងន់ស្រាល និងងាយស្រួលក្នុងការបញ្ជាចង្កូតរថយន្ត នឹងល្អពេលបើកបរល្បឿនលឿន។

បើគិតចាប់ពីឆ្នាំ០១ ដល់០៣ Toyota highlander មាន​Option ពីរប្រភេទ(ធម្មតា & limited) និង ជម្រើសម៉ាស៊ីនពីរផងដែរគឺ ប្រភេទ៤ស៊ីឡាំង(I4) និងប្រភេទ6ស៊ីឡាំង(V6)។ មានប្រព័ន្ធសុវត្ថិភាពដូចជា៖ ប្រព័ន្ធជំនួយហ្វ្រាំង ABS, EBA, EBD, ត្រូបាន Toyota បំពាក់មកជាស្ដង់ដា តែសម្រាប់ប្រព័ន្ធទប់លំនឹង VSC និង TC ទាល់តែប្រភេទ Full Option Limited ទើបមាន។

ចូលមកដល់ឆ្នាំ០៤ ដល់០៧ Highlander ត្រូវបាន Toyota បន្ថែមផ្នែកខាងក្រៅ ដោយកាងមុខក្រោយរាងបែបមាត់ត្រី ដែលមើលទៅប្លែកជាងមុនបន្ដិចហើយក៏បានពង្រីកមាឌស៊ីឡាំងម៉ាស៊ីនV6 ពី 3.0លីត្រ ទៅ3.3លីត្រផងដែរ យ៉ាងណាមិញសម្រាប់ម៉ាស៊ីន I4 គឺរក្សាមាឌនៅដដែល។

ផ្នែកចង្គៀងមុខនៅប្រើប្រភេទធម្មតា Halogen ដូចទៅនឹងឆ្នាំចាស់ តែផ្លាស់ប្ដូរស្ដុបក្រោយជា LED លុះត្រាតែប្រភេទប្រើប្រព័ន្ធ Hybrid សេរ៊ី06ឡើងទើបToyota បំពាក់ចង្កៀងមុខក្រោយជាប្រភេទ LED តែម្ដង។ ចំណែកផ្នែកខាងក្នុងគឺសមញ្ញធម្មតាមិនភាពអ្វីប្លែកខ្លាំងនោះឡើយអំឡុងពេល៧ឆ្នាំសម្រាប់ជំនាន់ទី១ ដែលចាប់ពីឆ្នាំ០២ឡើងគឺមានស្នូកកណ្តាលសម្រាប់ដាក់សម្ភារៈ ឬកែវទឹក ហើយចាប់ពីឆ្នាំ០៤ គឺមានបន្ថែម steering wheel audio controls ដែលយើងនិយមហៅទៅថា វូលីមចង្កូត និងប្រភេទ ៥កៅអី និង ៧កៅអីតែប៉ុណ្ណោះ។

ចំពោះភាពអវិជ្ជមាន ទាំង៦ចំណុច ដែលគួរឱ្យកត់សម្គាល់មានដូចជា៖

១.ជាឡានចាស់ឆ្នាំ តែតម្លៃនៅខ្ពស់ ចង់ស្មើររថយន្ដស៊េរីថ្មីឆ្នាំ២០២២ខ្លះផង។

២.ហ៊ាងឆេងតម្លៃក្នុងស្រុកឡើងចុះមិនទៀង ធ្វើឲ្យអ្នកប្រើប្រាស់លក់ចេញពេលខ្លះខាតតិច ខ្លះទៀតខាតច្រើន។

៣.អាយុកាល២០ឆ្នាំជាងហើយ ម៉ាស៊ីន៦ស៊ីឡាំង ស៊ីសាំងច្រើនគួរសម ចន្លោះពី ១៣លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ៤.មិនមានអ្វីថ្មីប្លែកក្នុងរយៈពេល ៧ឆ្នាំ ចំពោះកៅអីជួរទី៣ តូចចង្អៀតអត់មានរន្ធម៉ាស៊ីនត្រជាក់ក្រោយ ធ្វើឲ្យអ្នកដំណើរអត់មានផាសុខភាព។

៥.ខាងក្នុងទូលាយមែនតែមើលទៅមិនសូវទាក់ភ្នែក ពិសេសផ្នែកការបីនខាងមុខ រចនាបែបបុរាណសាមញ្ញ បើធៀបនិងឡានដែលផលិតឆ្នាំជាមួយគ្នា និងតម្លៃប្រហែលគ្នាខ្លះទៀត។

៦.បើចង់បានបំពាក់ជាមួយ និងហ្វមីកាឈើ, ពូកស្បែក, កៅអីចុច, កម្ដៅកៅអី, Speaker JBL និង ដំបូលបើក ត្រូវថែមលុយយក Option Limited ដែលមានតម្លៃខ្ពស់ជាងធម្មតា។

ជារួមបើនិយាយពីភាពទំនើបក្នុងឆ្នាំ២០២២នេះ វាមិនមានអ្វីពិសេសប្លែកឡើយ ព្រោះតែតម្លៃនៅខ្ពស់ ដែលធ្វើឲ្យបងប្អូនអ្នកប្រើគាត់អាចពិចារណាមើលរថយន្ដផ្សេងៗបាន ដែលទំនើបជាងក្នុងតម្លៃប្រហាក់ប្រហែលគ្នា មិនត្រឹមតែមានមាស៊ីនត្រជាក់ក្រោយទេ ថែមទាំងមានមានអេក្រង់ថាច់ LCD ទៀតផង។

image.png

ចំពោះ Toyota Highlander ជំនាន់ទី១នេះ ក្រៅតែពីធន់ជាន់ស្ទុះរត់ណឹងល្អ និងប្រើបានយូរ ដូចជាមិនមានអ្វីលើសនឹងទេ៕ ក្នុងឆ្នាំ២០២២ សម្រាប់បងប្អូនមានលុយខ្ទង់២០០០០ដុល្លារ គិតថាចង់វិនិយោគជាមួយ Highlander ដែរឬអត់?

អត្ថបទ៖ BunSak @Advan Auto

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More